កថាភាគទី ២
ជននៅក្រោមអាណាព្យាបាលទូទៅ
មាត្រា ២៤. ការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ
១-ចំពោះជនដែលស្ថិតនៅក្នុងស្ថានភាពជានិរន្តរ៍ ដែលខ្វះសមត្ថភាពក្នុងការយល់ដឹង និង វិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមានវិបត្តិផ្នែ បញ្ហាស្មារតី តុលាការអាចប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅបាន តាមពាក្យសុំ របស់សាមីខ្លួន សហព័ទ្ធ ញាតិដែលស្ថិតនៅក្នុង ៤ (បួន) ថ្នាក់ អ្នកអាណាព្យាបាល សម្រាប់អនីតិជន អ្នកត្រួតពិនិត្យ អ្នកអាណាព្យាបាលសម្រាប់អនីតិជន ហិតូបត្ថម្ភកៈ មេឃុំ ឬ ចៅសង្កាត់នៃលំនៅឋានរបស់ជននោះ ឬ តំណាងអយ្យការ ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកនុវត្តឡើយ ចំពោះករណីដែលសាមីខ្លួនមិនទាន់ដល់រអាយុ ១៥ (ដប់ប្រាំ) ឆ្នាំ នៅពេលដែលមានពាក្យសុំ ។
២-ក្នុងករណីដែលធ្វើការប្រកាសដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើសាមីខ្លួនជាជននៅក្រោមហិតូបត្ថម្ភ តុលាការត្រូវលុបចោលការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភចំពោះជននោះ ។
No comments:
Post a Comment