គោលការណ៍ទូទៅនៃនីតិព្រហ្មទណ្ឌ
សេចក្តីផ្តើម
ជាទូទៅប្រទេស ឬរដ្ឋណាក៏ដោយមិនថាប្រកាន់យករបបនយោបាយណាមួយនោះទេ។ ទោះបីប្រទេសសេរីនិយម ឬក៏ប្រទេសសង្គមនិយមក៏ដោយ ដើម្បីនាធាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ឲ្យបានល្អនោះគេទាមទារឲ្យមាននីតិសំរាប់គ្រប់គ្រង ហើយនីតិដែលដើរតួចំបងក្នុងការរៀបចំរៀបរយសណ្តាប់ធ្នាប់សង្គមនោះ គឺ “នីតិព្រហ្មទណ្ឌ”។
I.និមយន័យ
នីតិព្រហ្មទណ្ឌ គឺជានីតិមួយប្រភេទ ដែលប្រទេសនានាមិនអាចខ្វះបានទ្បើយទោះបីជាប្រទេសនោះមានបូរណភាពដែនដីទូលំទូលាយក្តី ឬតូចតាចក្តី។ នីតិព្រហ្មទណ្ឌរួមចំណែកបង្ករឲ្យមានស្ថានភាពអំណោយផលនានា ដើម្បីធានាទំនាក់ទំនងសង្គមឲ្យមានការរីកចំរើន ព្រមទាំងការពាររាល់ទំនាក់ទំនងទាំងនេះឲ្យរួចផុត ពីភាពមហន្តរាយនិងភាពអនាធិបតេយ្យដែលបង្កទ្បើងដោយជនល្មើស។
ទំនាក់ទំនងដែលនីតិព្រហ្មទណ្ឌបានការពារនោះគឺសិទ្ធិ និងការតព្វកិច្ចស្របច្បាប់របស់ប្រជាពលរដ្ឋ។
នីតិព្រហ្មទណ្ឌជាផ្នែកមួយនៃនីតិ វាចងក្រងរាល់បទបញ្ញាត្តិ និងវិធាននានាក្នុងគោលបំណង៖
នីតិព្រហ្មទណ្ឌ ជាសំណុំវិធានទាំងទ្បាយណាដែលតំរងទិសទៅរកការផ្តន្ទាទោសជនល្មើសចំពោះអំពើដែលបង្ករគ្រោះថ្នាក់ដល់សង្គម។
គេអាចឲ្យនិមយន័យម្យ៉ាងទៀតថា ជាសំណុំវិធានទាំងទ្បាយដែលកំណត់ អំពីទោស និងបទល្មើស។ ហើយគេអាចហៅបានម្យ៉ាងទៀតថា នីតិព្រហ្មទណ្ឌ គឺឈរលើមូលដ្ឋាន នៃការកំណត់បទល្មើសមានន័យថា នៅពេលបំពារបំពានធ្ងន់ធ្ងរ ចំពោះនីតិព្រហ្មទណ្ឌនេះ ទោសធ្ងន់ជាងគេគឺទោសឧក្រិដ្ឋ។
II. ប្រភេទនៃនីតិព្រហ្មទណ្ឌ
ជាទូទៅនីតិត្រូវបានគេចែកជាពីរ ផ្នែកធំៗ គឺ៖
១. នីតិសាធារណៈ
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីដំណើរការប្រព្រឹត្ត
របស់រដ្ឋ ព្រមទាំងកំណត់អំពីទំនាក់ទំនងរវាងរដ្ឋ ជាមួយភ្នាក់ងាររដ្ឋ និងកំណត់អំពីទំនាក់ទំនងរវាងរដ្ឋជាមួយនឹងបុគ្គលឯកជនផងដែរ
តាមនិយមន័យខាងលើ យើងអាចកំណត់បានថាក្នុងទំនាក់ទំនងនៃនីតិសាធារណៈនេះដាច់ខាត ត្រូវមានភាគីម្ខាងជារដ្ឋ។ នីតិសាធារណៈនេះត្រូវបានគេបែងចែក ជានីតិផ្សេងៗទៀតដូចតទៅ៖