ផ្នែកទី ២
បទល្មើសដែលបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា ១៩- បទឧក្រិដ្ឋ ឬបទមជ្ឈិមប្រព្រឹត្តដោយពលរដ្ឋខ្មែរ
ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្ត ដោយពលរដ្ឋខ្មែរនៅក្រៅផែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទមជ្ឈិមដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ នៅក្នុង ប្រទេសក្រៅណាមួយ ប្រសិនបើវអំពើនោះត្រូវបានផ្តន្ទាទោសតាបច្បាប់នៃប្រទេសនោះ ផងដែរ។
បទប្បញ្ញត្តិទាំងនេះត្រូវអនុវត្តផងដែរ ទោះបីជាជនជាប់ចោទបានទទួល សញ្ជាតិខ្មែរក្រោយវអំពើដែលចោទប្រកាន់នេះក៏ដោយ ។
No comments:
Post a Comment