សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 9 December 2025

មាត្រា ១០៦._ ការអនុវត្ដកិច្ចការ

 

មាត្រា ១០៦._ ការអនុវត្ដកិច្ចការ

១-សមាជិកត្រូវអនុវត្ដកិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។

២-កិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវអនុលោមតាមសេចក្ដីសម្រេចដោយផ្អែកលើមតិលើសពីពាក់កណ្ដាលនៃចំនួនសមាជិកលើកលែងតែមាន​ការ​​កំណត់ផ្សេងនៅក្នុងលក្ខន្ដិកៈ ។

៣-ក្នុងករណីមានកំណត់នៅក្នុងលក្ខន្ដិកៈ អំពីសមាជិកដែលត្រូវអនុវត្ដកិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត សមាជិកដែលបានកំណត់នោះត្រូវអនុវត្ដកិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតនោះ ។

៤-បើសមាជិកដែលបានកំណត់នៅក្នុងកថាខណ្ឌទី៣ ខាងលើនេះ មានចំនួនច្រើនរូប កិច្ចការរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវអនុលោមតាមសេចក្ដីសម្រេចដោយផ្អែកលើមតិលើសពីពាក់កណ្ដាលរបស់សមាជិកនោះ លើកលែងតែមានការកំណត់ផ្សេងនៅក្នុងលក្ខន្ដិកៈ ។

៥-ទោះជាមានបញ្ញត្ដិនៃកថាខណ្ឌទី២ និង កថាខណ្ឌទី៤ ខាងលើនេះក៏ដោយកិច្ចការប្រចាំថ្ងៃរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត អាចអនុវត្ដដោយសមាជិកគ្រប់ៗរូប ។ ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ មានតែសមាជិកដែលបានកំណត់នៅក្នុងកថាខណ្ឌនោះទេ ដែលអាចអនុវត្ដកិច្ចការប្រចាំថ្ងៃបាន ។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលសមាជិកផ្សេងតវ៉ាអំពីការអនុវត្ដកិច្ចការប្រចាំថ្ងៃ មុននឹងកិច្ចការនោះត្រូវបានបញ្ចប់ ។


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...