ទំព័រដើមប្រវត្តិសាស្ត្រអក្សរសិល្ប៍ច្បាប់កម្ពុជាអាស៊ានសុខភាព
ប្រភេទទាំងអស់
សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝
រូបថត៖ Manfred Werner · Bjørn C. Tørrissen (CC BY-SA 3.0) / Wikimedia Commons

ចំណេះដឹង ជាកម្លាំងសម្រាប់ជីវិត

ចែករំលែក ចំណេះដឹង ដើម្បីអនាគតកាន់តែប្រសើរ

សិក្សា រៀន ស្វែងយល់ និងចែករំលែកចំណេះដឹងគ្រប់ប្រភេទ ជាមួយគ្នា ដើម្បីសង្គមខ្មែររីកចម្រើន

ចាប់ផ្តើមស្វែងយល់ »

ប្រវត្តិសាស្ត្រខ្មែរ ដ៏អស្ចារ្យ

ស្វែងយល់អតីតកាល ដើម្បីយល់ពីបច្ចុប្បន្ន

ពីអាណាចក្រអង្គរ រហូតដល់សម័យទំនើប ប្រមូលផ្តុំរឿងរ៉ាវប្រវត្តិសាស្ត្រជាតិខ្មែរ

អានប្រវត្តិសាស្ត្រ »

អក្សរសិល្ប៍ និងវប្បធម៌ជាតិ

រក្សាមរតកដូនតា បន្តពូជខ្មែរ

កំណាព្យ រឿងព្រេង និងអក្សរសិល្ប៍ខ្មែរ ដែលគួរឱ្យយើងស្រឡាញ់ និងថែរក្សា

អានអក្សរសិល្ប៍ »

ច្បាប់ និងសិទ្ធិពលរដ្ឋ

ដឹងច្បាប់ ដើម្បីការពារសិទ្ធិរបស់អ្នក

ឯកសារច្បាប់ ក្រមនានា និងអត្ថបទពន្យល់ងាយយល់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប

អានអត្ថបទច្បាប់ »
ប្រវត្តិសាស្ត្រមេរៀនស្រាវជ្រាវអក្សរសិល្ប៍ច្បាប់កម្ពុជារឿងព្រេងខ្មែរប្រវត្តិបុគ្គលល្បីៗអាស៊ានសុខភាព និងចំណេះដឹង

Pisey trip

Tuesday, 9 December 2025

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

 

ផ្នែកទី ៣

នីតិបុគ្គលមូលនិធី

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួលការអនុញ្ញាតពីសំណាក់ស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ លុះត្រាតែមានគោលបំណងដើម្បីផលប្រយោជន៍សាធារណៈ។

២-លក្ខន្ដិកៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវសរសេរនូវចំណុចដូចខាងក្រោម៖

ក-គោលបំណង ។

ខ-នាមករណ៍ ។

គ-ទីតាំងនៃទីស្នាក់ការកណ្ដាល ។

ឃ-បញ្ញត្ដិស្ដីពីចំនួនទឹកប្រាក់សរុបនៃទ្រព្យសម្បត្ដិជាមូលដ្ឋាន និង ទ្រព្យធនសកម្ម។ ក្នុងករណី​ដែលមានវិភាគទានជាវត្ថុក្រៅពីប្រាក់ ត្រូវសរសេរនូវឈ្មោះនិងតម្លៃនៃទ្រព្យសម្បត្ដិនោះ ឬ ក្នុងករណីដែលបុគ្គលណាបានសន្យាថា នឹងធ្វើអនុប្បទានទ្រព្យសម្បត្ដិណាមួយក្រោយពីការបង្កើត​នីតិបុគ្គល ត្រូវសរសេរនូវតម្លៃនៃទ្រព្យសម្បត្ដិនោះ និង ឈ្មោះឬ នាមករណ៍របស់អនុប្បទាយី ឬ ត្រូវសរសេរនូវចំនួនប្រាក់នៃសោហ៊ុយសម្រាប់ការបង្កើតដែលនីតិបុគ្គលត្រូវទទួលបន្ទុក ។

ង-ឆ្នាំអនុវត្ដកិច្ចការ ។

ច-ចំណុចស្ដីពីអភិបាល អ្នកត្រួតពិនិត្យ និង អ្នកមានតួនាទីផ្សេងទៀត ។

ឆ-ចំណុចស្ដីពីគណនេយ្យ ។

ជ-ចំណុចស្ដីពីការរំលាយ ។

ឈ-ចំណុចស្ដីពីការកែប្រែលក្ខន្ដិកៈ ។

ញ-វិធីផ្សព្វផ្សាយជាសាធារណៈ ។

៣-លក្ខន្ដិកៈពុំមានអានុភាពឡើយ បើពុំបានទទួលសេចក្ដីបញ្ជាក់ពីសារការី ។

៤-លក្ខន្ដិកៈត្រូវរក្សាទុកនៅទីតាំងនៃទីស្នាក់ការកណ្ដាល និង ទីស្នាក់ការសាខា ។

No comments:

Post a Comment

Featured post

មកដឹងលម្អិតពី ឯកសណ្ឋានលេខ៧ ដែលមន្ត្រីនគរបាលជាតិកម្ពុជា ប្រើពេលចេញប្រតិបត្តិការ!

ឯកសណ្ឋានលេខ៧ គឺជាឯកសណ្ឋានផ្លូវការដែលត្រូវបានកំណត់ឱ្យប្រើប្រាស់ក្នុងការប្រតិបត្តិការបេសកកម្ម និងការហ្វឹកហាត់របស់កងកម្លាំងនគរបាលជាតិកម្ពុជា។ ន...