មាត្រា ២៨. និយមន័យនៃអ្នកផ្តើមគំនិត
ដែល : ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណា
១- ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ តាមការណែនាំ ឬការបញ្ជា។
២-បង្កឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន ។
អ្នកផ្តើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវ បានសម្រេច ឬបានប៉ុនប៉ង ។
អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។
No comments:
Post a Comment