សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Sunday, 19 April 2026

ជំពូកទី ៣ : អំពីកម្មសិទ្ធិរបស់សមូហភាព ផ្នែកទី ១ : អំពីអចលនវត្ថុរបស់វត្ត

 

ជំពូកទី ៣ : អំពីកម្មសិទ្ធិរបស់សមូហភាព



ផ្នែកទី ១
 : អំពីអចលនវត្ថុរបស់វត្ត


      មាត្រា ២០ .-

អចលនវត្ថុជាដី និង ជាសំណង់ ដែលមាននៅក្នុង និង ក្រៅបរិវេណវត្តអារាម នៃព្រះពុទ្ធសាសនាជាបេតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ព្រះពុទ្ធសាសនា និង ដាក់ឱ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ត ។


     មាត្រា ២១.-

អចលនវត្ថុរបស់វត្តមិនអាចលក់ដូរ ឬ ធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ ។ អចលនវត្ថុរបស់វត្តអាចជួល ឬ ប្រវាស់បាន តែផលទុន ដែលបានមកពីការជួល ឬ ប្រវាស់នេះត្រូវទុកសម្រាប់តែកិច្ចការក្នុងសាសនាប៉ុណ្ណោះ ។ កិច្ចការពារទ្រព្យទាំងនេះត្រូវធានាដោយតំណាងគណៈកម្មការវត្ត ។ នីតិវិធី នៃការជ្រើសរើសគណៈកម្មការ និង តំណាងដើម្បីការពារប្រយោជន៍វត្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការ និងសាសនា 


មាត្រា ២២ .-

ទីកន្លែងសក្ការបូជា និង ទ្រព្យសម្បត្តិ នៃជំនឿសាសនាដទៃទៀតមិនស្ថិតនៅក្រោមរបប ដែលមានបញ្ញត្តិក្នុងមាត្រា ២០ និងមាត្រា ២១ នៃច្បាប់នេះឡើយ ។ ទ្រព្យទាំងនោះត្រូវគ្រប់គ្រងដោយសមាគម នៃសាសនិក ដែលបង្កើតឡើងទៅតាមបញ្ញត្តិ នៃច្បាប់ ។




 

No comments:

Post a Comment

Featured post

ជំពូកទី ៣ : អំពីកម្មសិទ្ធិរបស់សមូហភាព ផ្នែកទី ១ : អំពីអចលនវត្ថុរបស់វត្ត

  ជំពូកទី ៣  : អំពីកម្មសិទ្ធិរបស់សមូហភាព ផ្នែកទី ១  : អំពីអចលនវត្ថុរបស់វត្ត         មាត្រា ២០  .- អចលនវត្ថុជាដី និង ជាសំណង់ ដែលមាននៅក...