មាត្រា ៨៤. - លក្ខខណ្ឌនៃការមិនរាងចាល
ការមិនរាងចាលត្រូវបានកើតក្នុងករណីណាមួយដូចតទៅ :
១- កាលបើបុគ្គលណាម្នាក់ ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទ ឧក្រិដ្ឋ បុគ្គលនោះបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីទៀតនៅក្នុងរយៈពេល ១០ (ដប់) ឆ្នាំ ។
២-កាលបើបុគ្គលណាម្នាក់ ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទ ឧក្រិដ្ឋ បុគ្គលនោះបានប្រព្រឹត្តបទមជ្ឈិមក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ។
៣-កាលបើបុគ្គលណាម្នាក់ ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទ មជ្ឈិម ដោយត្រូវជាប់ពន្ធនាគារស្មើ ឬលើសពី ៣ (បី) ឆ្នាំ បុគ្គលនោះបានប្រព្រឹត្ត បទឧក្រិដ្ឋ ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ។
៤-កាលបើបុគ្គលណាម្នាក់ ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទ មជ្ឈិម បុគ្គលនោះបានប្រព្រឹត្តបទមជ្ឈិមដដែលនៅក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ។
រយៈពេល ១០ (ដប់) ឆ្នាំ និង ៥ (ប្រាំ) ឆ្នាំ ចាប់ផ្តើមគិតពីថ្ងៃដែលសេចក្តីសម្រេច ផ្តន្ទាទោសចំពោះបទល្មើសទី១ ចូលជាស្ថាពរ ។
No comments:
Post a Comment