សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Sunday, 30 November 2025

មាត្រា ៤៨. នីតិបុគ្គលបរទេស

 

មាត្រា ៤៨. នីតិបុគ្គលបរទេស

១-នៅក្នុងក្រមនេះ នីតិបុគ្គលដែលបានបង្កើតឡើង ដោយយោងទៅតាមច្បាប់ បរទេស ហៅថា នីតិបុគ្គលបរទេស ។

២-នីតិបុគ្គលបរទេស ក្រៅពីរដ្ឋ តំបន់រដ្ឋបាលរបស់រដ្ឋ និង ក្រុមហ៊ុនពាណិជ្ជកម្ម ពុំអាចទទួលស្គាល់ជានីតិបុគ្គលបានឡើយ ។ ប៉ុន្តែ បើបានសេចក្តីរអនុញ្ញាតតាមច្បាប់ ឬ សន្ធិសញ្ញា ឬ អនុសញ្ញានៃព្រះរាជាណាចក្រកម្ពុជា អាចទទួលស្គាល់ថាជានីតិបុគ្គលបាន ។

៣-នីតិបុគ្គលបរទេសដែលទទួលស្គាល់ថាជានីតិបុគ្គល តាបបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ បានសិទ្ធិតាមច្បាប់ឯកជន ដូចនីតិបុគ្គលដែលត្រូវបានបង្កើត ដោយផ្អែក លើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រភេទដូចគ្នាដែរ ។ ប៉ុន្តែ បញ្ញត្តិនេះមិន ត្រូវយកបកររនុវត្តឡើយ ចំពោះសិទ្ធិដែលជនជាតិបរទេសមិនរអាចបានបាន ឬ ករណី ដែលមានបញ្ញត្តិពិសេសនៅក្នុងច្បាប់ ឬ សន្ធិសញ្ញា ឬ អនុសញ្ញា ។

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...