កថាភាគទី ៤
ការការពារភាគីម្ខាងទៀតនៃជនដែលត្រូវបានកម្រិតសមត្ថភាព
មាត្រា ៣២. សិទ្ធិដាស់តឿន
១-ភាគីម្ខាងទៀតនៃជនដែលត្រូវបានកម្រិតសមត្ថភាព
អាចដាស់តឿនឱ្យជននោះ ឆ្លើយថាផ្តល់ ឬ មិនផ្តល់សច្ចានុមតិ
លើសកម្មភាពដែលជននោះអាចលុបចោលបាន ក្នុងអំឡុងពេលលើសពី១ (មួយ) ខែ
ក្រោយពេលជននោះបានក្លាយជាសមត្ថជនវិញ ។
ប្រសិនបើជនដែលត្រូវបានកម្រិតសមត្ថភាពដែលបានក្លាយជាសមត្ថជនវិញនោះ
មិនឆ្លើយតបក្នុងអំឡុងពេលដែលបានកំណត់ទេ ត្រូវចាត់ទុកថា ជននោះផ្តល់សច្ចានុមតិលើ
សកម្មភាពនោះ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១
ខាងលើនេះ ត្រូវយកមកអនុវត្តផងដែរ ចំពោះករណី ដែលភាគីម្ខាងទៀតបានដាស់តឿន
ដូចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ ទៅអ្នកបានសិទ្ធិអំណាចមេបា
អ្នករអាណាព្យាបាល ឬ ហិតូបត្ថម្ភកៈ អំពីសកម្មភាពដែល
ស្ថិតនៅក្នុងទំហំនៃសិទ្ធិរបស់ខ្លួន នៅពេលដែលជនដែលត្រូវបានកម្រិតសមត្ថភាព
មិនទាន់ក្លាយជាសមត្ថជន តែអ្នកមានសិទ្ធិអំណាចមេបា អ្នកអាណាព្យាបាល ឬ ហិតូបត្ថម្ភកៈ
មិនឆ្លើយតប ក្នុងអំឡុងពេលដែលបានកំណត់ទេ ។
៣-ភាគីម្ខាងទៀតអាចដាស់តឿនឱ្យជននៅក្រោមហិតូបត្ថម្ភទទួលយកសច្ចានុមតិ
ពីហិតូបត្ថម្ភកៈ ក្នុងអំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
ប្រសិនបើជននៅក្រោមហិតូបត្ថម្ភ មិនបានជូនដំណឹងថា ខ្លួនបានទទួលសច្ចានុមតិក្នុងអំឡុង
ពេលនោះទេ ត្រូវចាត់ទុកថា ជននោះបានលុបចោលសកម្មភាពនោះ ។
No comments:
Post a Comment