មាត្រា ៩. ទារកនៅក្នុងគភ៌
១-ទារកដែលនៅក្នុងគភ៌នាពេលបានអំពើអនីត្យានុកូល បើទារកនេះមានកំណើត នៅពេលក្រោយ អាចទាមទារនូវសំណងនៃការខូចខាតដែលបានកើតឡើងពេលដែលខ្លួន នៅក្នុងគភ៌ ដោយអំពើអនីត្យានុកូលនោះបាន ។
២-ទារកដែលនៅក្នុងគភ៌នាពេលដែលចាប់ផ្តើមសន្តតិកម្ម បើទារកនោះមានកំណើតនៅពេលក្រោយ អាចទទួលមត៌កដោយសន្តតិកម្មនោះបាន ។
៣-ទារកដែលនៅក្នុងគភ៌នាពេលដែលម្ចាស់បណ្ដាំបានទទួលមរណភាព បើទារក នោះមានកំណើតនៅពេលក្រោយ អាចទទួលនូវអានុភាពនៃបណ្តាំនោះបាន ។
No comments:
Post a Comment