សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Friday, 28 November 2025

មាត្រា ១៦០. មូលទោសអនុវត្តចំពោះអនីតិជនអាយុចាប់ពី ១៤ ឆ្នាំ ឡើងទៅ

 

ជំពូកទី ៦

ទោសដែលអាចអនុវត្តចំពោះអនីតិជន

ផ្នែកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ១៦០. មូលទោសអនុវត្តចំពោះអនីតិជនអាយុចាប់ពី ១៤ ឆ្នាំ ឡើងទៅ

កាលណាតុលាការ សម្រេចផ្តន្ទាទោសព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ឡើងទៅ មូលទោសលើបទល្មើសដែលចោទប្រកាន់ ត្រូវបានបន្ថយក្នុងលក្ខខណ្ឌដូចតទៅ :

១- អតិបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្តាល ។

២-ប្រសិនបើអតិបរមានៃទោសនោះ គឺជាទោសដាក់ពន្ធនាគារអស់មួយជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ (ម្ភៃ) ឆ្នាំ ។

៣-អប្បបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្តាល ប្រសិនបើ អប្បបរមានេះលើសពី ១ (មួយ) ថ្ងៃ ។

៤-អប្បបរមា និងអតិបរមានៃទោសពិន័យជាប្រាក់ ត្រូវបន្ថយពាក់កណ្តាល ។

ក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើបទប្បញ្ញត្តិនៃមាត្រានេះមាន អានុភាពបន្ថយអតិបរមានៃទោសដាក់ពន្ធនាគារ មកត្រឹមថេរវេលាមួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំ នោះបទល្មើសដែលចោទប្រកាន់នៅតែជាបទឧក្រិដ្ឋដដែល ។

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...