ជំពូកទី ២
នីតិបុគ្គល
ផ្នែកទី ១
បទប្បញ្ញត្តិទូទៅ
កថាភាគទី ១
និយមន័យ ប្រភេទ
និង គោលការណ៍នៃការបង្កើត
មាត្រា ៤៦. និយមន័យ ប្រភេទ
និង គោលការណ៍នៃការបង្កើតនីតិបុគ្គល
១-នៅក្នុងក្រមនេះ
ក្រុមដែលមានសមាជិក ហើយត្រូវបានប្រគល់នូវឋានៈជា ប្រធាននៃសិទ្ធិ និង
កាតព្វកិច្ចដោយឯករាជ្យ ហៅថា នីតិបុគ្គលសាជីវកម្ម ចំណែកឯ
ទ្រព្យសម្បត្តិវិភាគទានដែលត្រូវបានប្រគល់នូវឋានៈជាប្រធាននៃសិទ្ធិ និង កាតព្វកិច្ច
ដោយឯករាជ្យ ហៅថា នីតិបុគ្គលមូលនិធិ ។
២-នៅក្នុងក្រមនេះ
នីតិបុគ្គលដែលគ្មានគោលបំណងទាញយកចំណេញ ហៅថា នីតិបុគ្គលមិនយកចំណេញ
ចំណែកឯនីតិបុគ្គលដែលទាញយកចំណេញ ហៅថា នីតិបុគ្គលយកចំណេញ ។
នៅក្នុងចំណោមនីតិបុគ្គលមិនយកចំណេញ នីតិបុគ្គលដែលមានគោល
បំណងពិសេសដើម្បីបម្រើប្រយោជន៍សាធារណៈ ហៅថា នីតិបុគ្គលបម្រើប្រយោជន៍ សាធារណៈ ។
៣-នៅក្នុងក្រមនេះ
នីតិបុគ្គលសាជីវកម្មដែលសមាជិកទទួលខុសត្រូវនូវកាតព្វកិច្ច របស់នីតិបុគ្គល
តាមកម្រិតនៃទ្រព្យសម្បត្តិដែលខ្លួនបានធ្វើវិភាគទាន ហៅថា នីតិបុគ្គល
សាជីវកម្មទទួលខុសត្រូវមានកម្រិត ចំណែកឯនីតិបុគ្គលសាជីវកម្មដែលសមាជិកទទួលខុស
ត្រូវនូវកាតព្វកិច្ចរបស់នីតិបុគ្គល ដោយយកទ្រព្យសម្បត្តិទូទៅរបស់ខ្លួន ហៅថា
នីតិបុគ្គល សាជីវកម្មទទួលខុសត្រូវបានកម្រិត ។
៤-នីតិបុគ្គលមិនរអាចធ្វើជាសហពិកដែលទទួលខុសត្រូវបានកម្រិតរបស់នីតិបុគ្គល
សាជីវកម្មផ្សេងទៀតបានឡើយ ។
៥-នីតិបុគ្គលមិនយកចំណេញ
អាចបង្កើតឡើងតាមក្រមនេះ ឬ បទដ្ឋានគតិយុត្ត ផ្សេងទៀតបាន ។
៦-នីតិបុគ្គលទាញយកចំណេញ
អាចបង្កើតឡើងបាន ដោយយោងទៅតាមបញ្ញត្តិ នៃច្បាប់ផ្សេង ។
No comments:
Post a Comment