មាត្រា ៤៤.
ការចាត់ចែងពេលបុគ្គលដែលបាត់ខ្លួនត្រឡប់មកវិញ
១- ប្រសិនបើមានការបញ្ជាក់ថា
បុគ្គលដែលបាត់ខ្លួននៅរស់ ឬ មានការបញ្ជាក់ថា ទទួលមរណភាពនៅពេលខុសពីពេលដែលបានកំណត់នៅក្នុងបាត្រា
៤៣ (អានុភាពនៃ ការប្រកាសអំពីការបាត់ខ្លួន) ខាងលើនេះ
តុលាការត្រូវលុបចោលការប្រកាសអំពីការបាត់ខ្លួន តាមពាក្យសុំរបស់សាមីខ្លួន ឬ
បុគ្គលដែលមានផលប្រយោជន៍ ។
២-បុគ្គលដែលបានទទួលទ្រព្យសម្បត្តិដោយចំពោះ
ដោយសារអានុភាពនៃការ ប្រកាសអំពីការបាត់ខ្លួន ត្រូវបាត់បង់សិទ្ធិ
ដោយសារការលុបចោលនូវការប្រកាសអំពី ការបាត់ខ្លួននោះ ។ ប៉ុន្តែ បុគ្គលដែលមិនបានដឹងថា
ការប្រកាសបាត់ខ្លួននោះ ផ្ទុយពី ការពិត នៅពេលដែលខ្លួនបានទទួលទ្រព្យសម្បត្តិនោះ
ត្រូវបានករណីយកិច្ចសងត្រីបតែ
កម្រិតនៃផលប្រយោជន៍ដែលខ្លួននៅតែទទួលផលប្រយោជន៍តែប៉ុណ្ណោះ ។
៣-អានុភាពនៃសកម្មភាពដែលបានធ្វើឡើង
ដោយទុកចិត្តលើការប្រកាសអំពី ការបាត់ខ្លួន នៅក្រោយការប្រកាសអំពីការបាត់ខ្លួន
ប៉ុន្តែមុនពេលលុបចោលការប្រកាស អំពីការបាត់ខ្លួននោះ ពុំទទួលឥទ្ធិពល
ដោយសារការលុបចោលការប្រកាសអំពីការបាត់ ខ្លួនឡើយ ។
៤-ក្នុងករណីដែលការប្រកាសអំពីការបាត់ខ្លួនត្រូវបានលុបចោល
ក្រោយពេល សហព័ទ្ធរបស់បុគ្គលដែលត្រូវបានប្រកាសអំពីការ បាត់ខ្លួននោះ
បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកផ្សេងហើយ អាពាហ៍ពិពាហ៍មុនត្រូវរលាយ
ដោយសារអាពាហ៍ពិពាហ៍ក្រោយ នោះ ។
No comments:
Post a Comment