សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Friday, 28 November 2025

មាត្រា ១៥២. - លក្ខខណ្ឌនៃការកែប្រែទោសបន្ថែមខ្លះៗ

 

ផ្នែកទី ៤

ការរៀបចំទោស និងការលុបចោលទោសបន្ថែមខ្លះៗ

 

មាត្រា ១៥២. - លក្ខខណ្ឌនៃការកែប្រែទោសបន្ថែមខ្លះៗ

ក្នុងករណីផ្តន្ទាទោសបន្ថែមដែលមានចែងនៅក្នុងចំណុច ១, , , , , , , ១៤, ១៥ និង ១៦ នៃមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមនេះ តុលាការអាចបង្គាប់ឱ្យរៀបចំកែប្រែ ឬលុបចោលទោសមួយ ឬច្រើន ប្រសិនបើលក្ខខណ្ឌដូចតទៅនេះ ត្រូវបានបំពេញ :

- ភាពច្របូកច្របល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តាលមកពីបទល្មើសបានបញ្ឈប់

- ព្យសនកម្ម ត្រូវបានជួសជុល និង

- សេចក្តីសម្រេចរៀបចំកែប្រែ ឬលុបចោល មានលក្ខណៈអនុគ្រោះឱ្យធ្វើ ការបញ្ចូលជនល្មើសទៅរស់នៅក្នុងសង្គមវិញ ។

តុលាការទទួលពាក្យប្ដឹងពីអយ្យការតាមគំនិតផ្តួចផ្តើមរបស់ខ្លួនផ្ទាល់ ឬតាម ពាក្យប្តឹងរបស់ទណ្ឌិត ។ តុលាការសម្រេចក្នុងពេលសវនាការសាធារណៈ ក្រោយពីបានស្តាប់យោបល់របស់តំណាងអយ្យការ ទណ្ឌិត និងជាយថាហេតុ មេធាវីរបស់ជននេះ ។

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...