សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 9 December 2025

មាត្រា ១០៣._ ការទទួលខុសត្រូវរបស់សមាជិក ជាអាទិ៍

 

មាត្រា ១០៣._ ការទទួលខុសត្រូវរបស់សមាជិក ជាអាទិ៍

១-បើនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតពុំអាចសងគ្រប់នូវកាតព្វកិច្ចដោយទ្រព្យសម្បត្ដិរបស់ខ្លួនទេ សមាជិកត្រូវទទួលខុសត្រូវក្នុងការសងដោយសាមគ្គីភាព ។

២-បញ្ញត្ដិនៃកថាខណ្ឌទី១ ខាងលើនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលការអនុវត្ដដោយបង្ខំចំពោះទ្រព្យសម្បត្ដិរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ពុំមានប្រសិទ្ធ​ភាព។

៣-បញ្ញត្ដិនៃកថាខណ្ឌទី១ និងទី២ ខាងលើនេះ មិនត្រូវយកមកអនុវត្ដឡើយចំពោះករណីដែលសមាជិកបានបញ្ជាក់ថា នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតនោះ មានសាធនភាព ហើយការអនុវត្ដដោយបង្ខំអាចធ្វើឡើងចំពោះនីតិបុគ្គលនោះដោយងាយស្រួល ។

៤-សមាជិកអាចតតាំងជាមួយនឹងម្ចាស់បំណុលរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ដោយយកការតវ៉ា ដែលនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតនោះមានចំពោះម្ចាស់បំណុលនោះបាន ។

៥-នៅក្នុងករណីដែលនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត មានសិទ្ធិទូទាត់សិទ្ធិលុបចោល សិទ្ធិរំលាយ ចំពោះម្ចាស់បំណុលរបស់ខ្លួន សមាជិករបស់នីតិបុគ្គលនោះអាចបដិសេធមិនអនុវត្ដកាតព្វកិច្ចចំពោះម្ចាស់បំណុលនោះបាន ។

៦-សមាជិកដែលបានចូលរួមក្រោយការបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់នីតិបុគ្គលដែលបានកើតឡើងនៅមុនពេលសមាជិកនោះបានចូលរួមផងដែរ ។

៧-សមាជិកដែលបានលាឈប់ ត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់នីតិបុគ្គលដែលបានកើតឡើង នៅមុនពេលដែលសមាជិកនោះបានចុះបញ្ជីអំពីការលាឈប់ នៅទីតាំងនៃទីស្នាក់ការកណ្ដាលនៃនីតិបុគ្គលនោះ ។

៨-បើអំឡុងពេល ២ (ពីរ) ឆ្នាំកន្លងហួស ក្រោយពីការចុះបញ្ជីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៧ ខាងលើនេះ ការទទួលខុសត្រូវដែលបានកំណត់នៅក្នុងកថាខណ្ឌទី៧ នោះ ត្រូវរលត់ ចំពោះម្ចាស់បំណុលរបស់នីតិបុគ្គលដែលមិនបានទាមទារ ឬ មិនបានជូនដំណឹងជាមុនអំពីការទាមទារ ក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ ក្រោយពីការចុះបញ្ជីនោះ ។

៩-សមាជិកត្រូវទទួលបន្ទុកនូវសោហ៊ុយចំណាយរបស់នីតិបុគ្គល ដោយអនុលោមតាមការកំណត់នៅក្នុងលក្ខន្ដិកៈ ។


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...