សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Saturday, 6 December 2025

មាត្រា ៩០._ ការបាត់បង់សមាជិកភាព

 

មាត្រា ៩០._ ការបាត់បង់សមាជិកភាព

១-សមាជិកអាចលាឈប់នៅពេលណាក៏បាន។ ប៉ុន្ដែបើមានកំណត់ក្នុងលក្ខន្ដិកៈដែលតម្រូវឱ្យសមាជិកដែលមាន​​បំណងលាឈប់ ផ្ដល់ដំណឹងជាមុនទៅនីតិបុគ្គល មុនអំឡុងពេលដែលត្រូវកំណត់មុនពេលលាឈប់ សមាជិក​នោះ ត្រូវផ្ដល់ដំណឹងនេះ លើកលែងតែមានហេតុដែលពុំអាចជៀសវាងបាន ។

២-អំឡុងពេលដើម្បីផ្ដល់ដំណឹងជាមុនដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី១ នៃកថាខណ្ឌទី១ ខាងលើនេះ មិនត្រូវលើសពី ១ (មួយ) ឆ្នាំ ឡើយ ។

៣-ក្រៅពីករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ សមាជិកត្រូវបាត់បង់សមាជិកភាព ដោយហេតុដូចខាងក្រោមនេះ៖

ក-ហេតុដែលបានកំណត់នៅក្នុងលក្ខន្ដិកៈបានកើតឡើង ។

ខ-មតិយល់ស្របពីសមាជិកទាំងអស់ ។

គ-មរណភាព ឬការរំលាយ ។

ឃ-ការលុបឈ្មោះ។

 

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...