សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Saturday, 6 December 2025

មាត្រា ៨៥._ ការស្រាវជ្រាវទ្រព្យសម្បត្ដិជាមូលដ្ឋាន ជាអាទិ៍

  

មាត្រា ៨៥._ ការស្រាវជ្រាវទ្រព្យសម្បត្ដិជាមូលដ្ឋាន ជាអាទិ៍

១-អភិបាលត្រូវអញ្ជើញអ្នកដែលធ្វើវិភាគទានទ្រព្យសម្បត្ដិជាមូលដ្ឋាន បែងចែកចំនួនដែលអ្នកនីមួយៗនោះត្រូវធ្វើវិភាគទាន ហើយទាមទារឱ្យអ្នកទាំងនោះធ្វើវិភាគទាន ដើម្បីធ្វើឱ្យមានទ្រព្យសម្បត្ដិជាមូលដ្ឋានពេញលេញ ។
២-ក្នុងករណីដែលមានការសរសេរនូវចំណុចដែលបានកំណត់នៅវាក្យខណ្ឌទី២ ចំណុចឃ កថាខណ្ឌទី២ នៃមាត្រា៨២ (ការបង្កើត និងលក្ខន្ដិកៈ) នៃក្រមនេះនៅក្នុងលក្ខន្ដិកៈ អភិបាលត្រូវទាមទារឱ្យតុលាការជ្រើសតាំងអធិការ ដើម្បីស្រាវជ្រាវនូវចំណុចដែលបានសរសេរនោះ ដោយពុំមានការយឺតយ៉ាវ។

៣-អធិការដែលបានកំណត់នៅក្នុងកថាខណ្ឌទី២ ខាងលើនេះ ត្រូវធ្វើសេចក្ដីរាយការណ៍ទៅតុលាការ អំពីលទ្ធផលនៃការស្រាវជ្រាវ ។

៤-ក្នុងករណីដែលតុលាការយល់ឃើញថា ការសរសេរនៅក្នុងលក្ខន្ដិកៈនោះមិនត្រឹមត្រូវ ដោយយោងតាមលទ្ធផលនៃការស្រាវជ្រាវ តុលាការត្រូវចេញដីកាសម្រេចឱ្យផ្លាស់ប្ដូរចំណុចនោះ ។ ក្នុងករណីនេះ តុលាការត្រូវជូនដំណឹងអំពីដីកាសម្រេច ទៅសមាជិក អភិបាល ហើយបើមានការផ្លាស់ប្ដូរចំណុចដែលពាក់ព័ន្ធនឹងវិភាគទានជាវត្ថុក្រៅពីប្រាក់ ត្រូវជូនដំណឹងទៅអ្នកដែលធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់នោះ ។

៥-អ្នកដែលធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់ដែលបានទទួលដំណឹងដូចបានកំណត់ នៅក្នុងកថាខណ្ឌទី៤ ខាងលើនេះ អាចលុបចោលនូវសកម្មភាពនៃវិភាគទានជាវត្ថុក្រៅពីប្រាក់បាន ក្នុងអំឡុងពេល ១ (មួយ) សបា្ដហ៍ គិតចាប់ពីថ្ងៃដែលដីកាសម្រេចនោះចូលជាស្ថាពរ ។ ក្នុងករណីនេះ នីតិបុគ្គលទទួលខុសត្រូវមានកម្រិតដែលកំពុងស្ថិតនៅក្នុងនីតិវិធីនៃការបង្កើត អាចបន្ដនូវនីតិវិធីនៃការបង្កើតបានដោយផ្លាស់ប្ដូរលក្ខន្ដិកៈ ។

 


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...