មាត្រា ៥២. ការចុះបញ្ជីអំពីការផ្លាស់ប្តូរទីតាំងទីស្នាក់ការ
១-នៅពេលដែលនីតិបុគ្គលផ្លាស់ប្តូរទីតាំងនៃទីស្នាក់ការកណ្តាល
ត្រូវចុះបញ្ជីអំពី ការផ្លាស់ប្តូរនោះ នៅទីតាំងចាស់
ហើយត្រូវចុះបញ្ជីនូវចំណុចដែលបានកំណត់នៅក្នុង មាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី)
នៃក្រមនេះ នៅទីតាំងថ្មី ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ ។
នៅពេលដែលផ្លាស់ប្តូរទីតាំងទីស្នាក់ការឯទៀត
ត្រូវចុះបញ្ជីអំពីការផ្លាស់ប្តូរនោះនៅទីតាំងចាស់ ក្នុងអំឡុងពេល ៣ (បី) សប្តាហ៍
ហើយត្រូវចុះបញ្ជីនូវចំណុចដែល បានកំណត់នៅក្នុងមាត្រា៥០ (ចំណុចដែលត្រូវចុះបញ្ជី)
នោះនៅទីតាំងថ្មី ក្នុងអំឡុងពេល ៤ (បួន) សប្តាហ៍ ។
២-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី១
ខាងលើនេះក៏ដោយ នៅក្នុងករណីដែល ការផ្លាស់ប្តូរទីតាំងទីស្នាក់ការ ត្រូវបានធ្វើឡើង
នៅក្នុងដែនសមត្ថកិច្ចនៃការិយាល័យចុះបញ្ជីដូចគ្នា
នោះគ្រាន់តែចុះបញ្ជីអំពីការផ្លាស់ប្តូរទីតាំង ជាការគ្រប់គ្រាន់ហើយ ។
No comments:
Post a Comment