ផ្នែកទី ២
នីតិបុគ្គលសាជីវកម្ម
កថាភាគទី ១
នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត
មាត្រា ៨២._ ការបង្កើត
និងលក្ខន្ដិកៈ
១-ដើម្បីបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត
បុគ្គលដែលមានបំណងធ្វើជាសមាជិកត្រូវសហការគ្នាបង្កើតលក្ខន្ដិកៈ
ហើយចុះហត្ថលេខារៀងៗខ្លួន។
២-លក្ខន្ដិកៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី១
ខាងលើនេះ ត្រូវសរសេរនូវគ្រប់ចំណុចដូចខាងក្រោម ៖
ក-គោលបំណង ។
ខ-នាមករណ៍ ។
គ-ទីតាំងនៃទីស្នាក់ការកណ្ដាល ។
ឃ-បញ្ញត្ដិស្ដីពីចំនួនទឹកប្រាក់សរុបនៃទ្រព្យសម្បត្ដិជាមូលដ្ឋានដែលត្រូវធានាក្នុងនាមជានីតិបុគ្គល
និង ទ្រព្យធនសកម្ម។ ក្នុងករណីដែលមានវិភាគទានជាវត្ថុក្រៅពីប្រាក់
ត្រូវសរសេរនូវឈ្មោះឬ នាមករណ៍របស់បុគ្គលធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់ ឈ្មោះនិង
តម្លៃនៃទ្រព្យសម្បត្ដិនោះ ឬ
ក្នុងករណីដែលបុគ្គលណាម្នាក់បានសន្យាថានឹងធ្វើអនុប្បទានទ្រព្យសម្បត្ដិណាមួយក្រោយពីការបង្កើតនីតិបុគ្គល
ត្រូវសរសេរនូវតម្លៃនៃទ្រព្យសម្បត្ដិនោះ និង ឈ្មោះឬ នាមករណ៍របស់អនុប្បទាយី ឬ
ត្រូវសរសេរនូវចំនួនប្រាក់នៃសោហ៊ុយដែលចំណាយ ក្នុងការបង្កើតនីតិបុគ្គល ហើយដែលនីតិបុគ្គលត្រូវទទួលបន្ទុក
។
ង-ឆ្នាំអនុវត្ដកិច្ចការ។
ច-ចំណុចស្ដីពីអភិបាល អ្នកត្រួតពិនិត្យ និង អ្នកមានតួនាទីផ្សេងទៀត។
ឆ-បញ្ញត្ដិស្ដីពីការទទួល និង ការបាត់បង់សមាជិកភាព ។
ជ-ចំណុចស្ដីពីគណនេយ្យ ។
ឈ-ចំណុចស្ដីពីការរំលាយ ។
ញ-ចំណុចស្ដីពីការកែប្រែលក្ខន្ដិកៈ ។
ដ-វិធីផ្សព្វផ្សាយជាសាធារណៈ ។
៣-លក្ខន្ដិកៈពុំមានអានុភាពឡើយ
បើពុំបានទទួលសេចក្ដីបញ្ជាក់ពីសារការីទេ។
៤-លក្ខន្ដិកៈត្រូវរក្សាទុកនៅទីស្នាក់ការកណ្ដាល និង
ទីស្នាក់ការសាខា។
No comments:
Post a Comment