សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Monday, 25 August 2025

មាត្រា ៤១. - ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ

 មាត្រា ៤១. - ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ

ក្នុងករណីដាក់ឱ្យ ស្ថិតនៅក្រោមការការពាររបស់តុលាការនោះ តុលាការ ចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមបានរអនីតិជន ។ បុគ្គលនេះផ្ញើ របាយការណ៍ស្តីពីកិរិយាមារយាទរបស់អនីតិជនឱ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា។ បុគ្គលនេះផ្តល់ព័ត៌មាន ដល់ព្រះរាជអាជ្ញាអំពីព្រឹត្តិការណ៍ទាំងអស់ ដែលអាចនាំឱ្យ មានការកែប្រែនូវវិធានការនេះ ។

មាត្រា ៤០.- ប្រភេទនៃវិធានការ

 មាត្រា ៤០.- ប្រភេទនៃវិធានការ

វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភមាន

ដូចតទៅ :

១-ការប្រគល់ររនីតិជនឱ្យទៅឪពុកម្តាយ អាណាព្យាបាល បុគ្គលដែលថែរក្សា ររនីតិជននោះ ឬបុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្តិសបនឹងទំនុកចិត្ត ។

២-ការប្រគល់អនីតិជនឱ្យទៅសេវាសាធារណៈ ដែលសម្រាប់ទទួលបន្ទុក រអនីតិជន ។

៣-ការប្រគល់អនីតិជនឱ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការ ទទួលអនីតិជន ។

៤-ការប្រគល់ររនីតិជនឱ្យទៅបន្ទីរពេទ្យ ឬស្ថាប័នឯកទេស ។

៤- ការដាក់អនីតិជនឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ។


មាត្រា ៣៩. - វិធានការអនុវត្តចំពោះអនីតិជន

 មាត្រា ៣៩. - វិធានការអនុវត្តចំពោះអនីតិជន

អនីតិជនដែលប្រព្រឹត្តបទល្មើស ជាកម្មវត្ថុនៃវិធានការតាមដាន វិធានការ អប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ ។

ប៉ុន្តែ តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈ របស់អនីតិជនតម្រូវ ។

មាត្រា ៣៨. - នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

 ជំពូកទី ៣

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន

មាត្រា ៣៨. - នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ឡើងទៅ ។


មាត្រា ៣៧. - ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

 មាត្រា ៣៧. - ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

បុគ្គលដែលមិនទទួលខុសត្រូវព្រហ្មទណ្ឌ មិនត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌ ណាមួយទេ ។

មាត្រា ៣៦. អានុភាពនៃកម្លាំង ឬការបង្គំ

 មាត្រា ៣៦. អានុភាពនៃកម្លាំង ឬការបង្គំ

បុគ្គលដែលប្រព្រឹត្តបទល្មើសក្រោបររានុភាពនៃកម្លាំង ឬការបង្ខំ ដែលបុគ្គល នេះ មិនរអាចទប់ទល់បាន បុគ្គលនេះបិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។

កម្លាំង និងការបង្ខំ អាចចេញមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈរបស់មនុស្សតែ ប៉ុណ្ណោះ ។ កម្លាំង និងការបង្ខំនេះត្រូវតែបិនរអាចមើលឃើញជាបុនបាន និងបិន អាចជៀសវាងបាន ។

មាត្រា ៣៥. - ស្ថានភាពចាំបាច់

 មាត្រា ៣៥. - ស្ថានភាពចាំបាច់

បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវ ព្រហ្មទណ្ឌទេ ។

ស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ :

- បទល្មើសត្រូវបានចាត់ទុកថា ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ឬដែលនឹងកើតមាន និង ត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន

- គ្មានវិសមាមាត្ររវាងមធ្យោបាយការពារនិងទម្ងន់នៃគ្រោះថ្នាក់ ។

Featured post

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រម នស/រកម/០២១៨/០០៣ យើង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី...