សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 30 September 2025

មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស

 មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស

ការផ្អាកការប្រកាសទោសអាចត្រូវបង្គាប់បាន លុះត្រាតែជនជាប់ចោទមាន វត្តមានក្នុងសវនាការ ។

តុលាការកំណត់នៅក្នុងសាលក្រម ឬសាលដីកានូវកាលបរិច្ឆេទដែលត្រូវ សម្រេចអំពីទោស ។

សេចក្តីសម្រេចអំពីទោសត្រូវតែធ្វើឡើងយ៉ាងយូរបំផុត ១ (មួយ) ឆ្នាំ ក្រោយសេចក្តីសម្រេចផ្អាក 

 

មាត្រា ១២៤. - លក្ខខណ្ឌនៃការផ្អាកការប្រកាសទោស

ផ្នែកទី ៤
ការផ្អាកការប្រកាសទោស

មាត្រា ១២៤. - លក្ខខណ្ឌនៃការផ្អាកការប្រកាសទោស

ក្នុងករណីចោទប្រកាន់ពីបទបញ្ឈប តុលាការក្រោយពីបានប្រកាសថា ជនជាប់ចោទមានពិរុទ្ឋ អាចផ្អាកការប្រកាសទោស ប្រសិនបើលក្ខខណ្ឌតូចតទៅនេះត្រូវបានបំពេញ :

-ភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់សាធារណៈ បទល្មើសត្រូវបានបញ្ឈប់ ដែលបង្កឡើងដោយ

ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរូបរស់នៅក្នុងសរុបវិញ និង

ជនជាប់ចោទសុំរយះពេលដើម្បីជួសជុលការខូចខាត ។


មាត្រា ១២៣. ការផ្តន្ទាទោសដែលត្រូវចាត់ទុកជាអសារបង់

មាត្រា ១២៣. ការផ្តន្ទាទោសដែលត្រូវចាត់ទុកជាអសារបង់

ការផ្តន្ទាទោសត្រូវចាត់ទុកជាអសារបង់ ប្រសិនបើមុនការផុតរយៈពេលសាកល្បង ការផ្តន្ទាទោសមិនមែនជាកម្មវត្ថុនៃពាក្យសុំដកហូតដែលមានសេចក្តីសម្រេចដកហូតទេ ។


មាត្រា ១២២. - ការដកហូតការព្យួរទោសសាកល្បង

 មាត្រា ១២២. - ការដកហូតការព្យួរទោសសាកល្បង

ការព្យួរទោសសាកល្បងអាចត្រូវដកហូតដោយតុលាការ នៅក្នុងករណីដូច ខាងក្រោមនេះ

១-ប្រសិនបើក្នុងរយៈពេលសាកល្បង ទណ្ឌិតមិនគោរពតាមវិធានការត្រួតពិនិត្យ ឬកាតព្វកិច្ចដោយឡែកទេ។

២-ប្រសិនបើក្នុងរយៈពេលសាកល្បង ទណ្ឌិតត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាថ្មីទៀត ។

តុលាការអាចបង្គាប់ឱ្យដកហូតការព្យួរទោសសាកល្បងនេះទាំងមូល ឬមួយផ្នែក ។ នៅក្នុងករណីនេះ ទោសត្រូវយកមកអនុវត្តទាំងមូល ឬមួយផ្នែក ។

 តុលាការត្រូវបានទទួលបណ្តឹងនៅក្នុងលក្ខខណ្ឌដែលមានចែងដោយក្រម នីតិវិធីព្រហ្មទណ្ឌ ។


មាត្រា ១២១.-ការកែប្រែកាតព្វកិច្ចដោយឡែកដោយយុត្តាធិការ

 មាត្រា ១២១.-ការកែប្រែកាតព្វកិច្ចដោយឡែកដោយយុត្តាធិការ

នៅគ្រប់ពេលវេលា តុលាការអាចកែប្រែកាតព្វកិច្ចដោយឡែកដែលតម្រូវលើទណ្ឌិតបាន ។

តុលាការត្រូវបានទទួលបណ្តឹងនៅក្នុងលក្ខខណ្ឌដែលបានចែងដោយក្រម នីតិវិធីព្រហ្មទណ្ឌ ។


មាត្រា ១២០. កាតព្វកិច្ចដោយឡែកដែលអាចដាក់ទៅលើទណ្ឌិត

 មាត្រា ១២០. កាតព្វកិច្ចដោយឡែកដែលអាចដាក់ទៅលើទណ្ឌិត

កាតព្វកិច្ចដោយឡែកដែលអាចតម្រូវទៅលើទណ្ឌិតមានដូចតទៅ :

១- បំពេញសកម្មភាពខាងវិជ្ជាជីវៈ ។

២-ទទួលការបង្ហាត់បង្រៀន ឬទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ។

៣-រស់នៅក្នុងទីកន្លែងណាមួយជាកំណត់ ។

៤-ទទួលឱ្យពេទ្យធ្វើការពិនិត្យ ឬការព្យាបាល ។

៥-បញ្ជាក់ថាខ្លួនរួមចំណែកក្នុងការចិញ្ចឹមបីបាច់គ្រួសារ ។

៦-ធ្វើការជួសជុលការខូចខាតដែលបណ្តាលមកពីបទល្មើស តាបលទ្ឋភាពនៃ ធនធានរបស់ខ្លួន ។

៧- បញ្ជាក់ថាខ្លួនបានបង់ប្រាក់ជូនរដ្ឋបន្ទាប់ពីការផ្តន្ទាទោស តាមលទ្ធភាព ធនធានរបស់ខ្លួន ។

៨- មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈឬសង្គមដែលអនុញ្ញាត ឬសម្រួលដល់ការ ប្រព្រឹត្តបទល្មើស។ ក្នុងករណីនេះ តុលាការបញ្ជាក់អំពីសកម្មភាពដែលហាមឃាត់ ។

៩-មិនត្រូវមានមុខនៅទីកន្លែងខ្លះ។ ក្នុងករណីនេះ តុលាការបញ្ជាក់អំពីទីកន្លែង ដែលហាមឃាត់ ។

១០-មិនត្រូវសេពគប់បនល្បែង ។

១១-មិនត្រូវសេពគប់ត្រៀមភេសជ្ជៈស្រវឹង ។

១២-មិនត្រូវសេពគប់ជាមួយបុគ្គលខ្លះ ពិសេស ចារី សហចារី អ្នកផ្តើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះនៃបទល្មើស។ ក្នុងករណីនេះ តុលាការបញ្ជាក់អំពី បុគ្គលដែលមិនត្រូវសេពគប់ជាមួយ ។

១៣-បិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ ប្រភេទ ។

នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន តុលាការត្រូវចែងរអំពីកាតព្វកិច្ចដោយឡែក ដែលតម្រូវទៅលើទណ្ឌិត ។


មាត្រា ១១៩. វិធានការត្រួតពិនិត្យ

 មាត្រា ១១៩. វិធានការត្រួតពិនិត្យ

វិធានការត្រួតពិនិត្យដែលតម្រូវទៅលើទណ្ឌិត មានដូចតទៅ :

១-ទណ្ឌិតត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឱ្យ។

២-ទណ្ឌិតត្រូវមកទទួលនូវការមកពិនិត្យមើលរបស់បុគ្គលដែលព្រះរាជអាជ្ញា បានប្រគល់អំណាចឱ្យ ។

៣-ទណ្ឌិតត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជអាជ្ញាបាន ប្រគល់អំណាចឱ្យនូវគ្រប់ឯកសារសម្រាប់ធ្វើការផ្ទៀងផ្ទាត់លើការបញ្ចូលឱ្យទៅ រស់នៅក្នុងសង្គមវិញ ។

ខ្លួន ។

៤-ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា រំអំពីការផ្លាស់ប្តូរអាសយដ្ឋានរបស់

៥-ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូរមុខរបររបស់ខ្លួន ។

៦-ទណ្ឌិតត្រូវតែបានការរអនុញ្ញាតពីព្រះរាជររាជ្ញា បុនពេលធ្វើដំណើរទៅបរទេស ។

Featured post

មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស

  មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស ការផ្អាកការប្រកាសទោសអាចត្រូវបង្គាប់បាន លុះត្រាតែជនជាប់ចោទមាន វត្តមានក្នុងសវនាការ ។ តុលាកា...