សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 30 September 2025

មាត្រា ១២០. កាតព្វកិច្ចដោយឡែកដែលអាចដាក់ទៅលើទណ្ឌិត

 មាត្រា ១២០. កាតព្វកិច្ចដោយឡែកដែលអាចដាក់ទៅលើទណ្ឌិត

កាតព្វកិច្ចដោយឡែកដែលអាចតម្រូវទៅលើទណ្ឌិតមានដូចតទៅ :

១- បំពេញសកម្មភាពខាងវិជ្ជាជីវៈ ។

២-ទទួលការបង្ហាត់បង្រៀន ឬទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ។

៣-រស់នៅក្នុងទីកន្លែងណាមួយជាកំណត់ ។

៤-ទទួលឱ្យពេទ្យធ្វើការពិនិត្យ ឬការព្យាបាល ។

៥-បញ្ជាក់ថាខ្លួនរួមចំណែកក្នុងការចិញ្ចឹមបីបាច់គ្រួសារ ។

៦-ធ្វើការជួសជុលការខូចខាតដែលបណ្តាលមកពីបទល្មើស តាបលទ្ឋភាពនៃ ធនធានរបស់ខ្លួន ។

៧- បញ្ជាក់ថាខ្លួនបានបង់ប្រាក់ជូនរដ្ឋបន្ទាប់ពីការផ្តន្ទាទោស តាមលទ្ធភាព ធនធានរបស់ខ្លួន ។

៨- មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈឬសង្គមដែលអនុញ្ញាត ឬសម្រួលដល់ការ ប្រព្រឹត្តបទល្មើស។ ក្នុងករណីនេះ តុលាការបញ្ជាក់អំពីសកម្មភាពដែលហាមឃាត់ ។

៩-មិនត្រូវមានមុខនៅទីកន្លែងខ្លះ។ ក្នុងករណីនេះ តុលាការបញ្ជាក់អំពីទីកន្លែង ដែលហាមឃាត់ ។

១០-មិនត្រូវសេពគប់បនល្បែង ។

១១-មិនត្រូវសេពគប់ត្រៀមភេសជ្ជៈស្រវឹង ។

១២-មិនត្រូវសេពគប់ជាមួយបុគ្គលខ្លះ ពិសេស ចារី សហចារី អ្នកផ្តើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះនៃបទល្មើស។ ក្នុងករណីនេះ តុលាការបញ្ជាក់អំពី បុគ្គលដែលមិនត្រូវសេពគប់ជាមួយ ។

១៣-បិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ ប្រភេទ ។

នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន តុលាការត្រូវចែងរអំពីកាតព្វកិច្ចដោយឡែក ដែលតម្រូវទៅលើទណ្ឌិត ។


No comments:

Post a Comment

Featured post

មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស

  មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស ការផ្អាកការប្រកាសទោសអាចត្រូវបង្គាប់បាន លុះត្រាតែជនជាប់ចោទមាន វត្តមានក្នុងសវនាការ ។ តុលាកា...