សម័យក្រោយអង្គរ ពង្សាវតារនៃរាជវង្សខ្មែរ
បំនកស្រាយផ្លូវការស្ដីពីរាជវង្សសម័យក្រោយអង្គរដែលយើងបានដឹង
មានភាពស្រពិចស្រពិលពិបាកយកជាការបានណាស់។ ជារឿងនិទានសុទ្ធសាធ
និងមានលំនាំដូចជារឿងនិទាននៅម្ដុំនគរជ្រោយសុវណ្ណភូមិ
ហើយបានជនជាតិភូមាដើម (ពួកទីបេ) យកមកបកស្រាយនៅរវាងឆ្នាំ១០០០ - ១០៤៤
នាពេលដែលគេបានរួមគំនិតគ្នាធ្វើបដិវត្ដន៍កំចាត់របបសក្ដិភូមិអន្ដោប្រវេសន៍
និងដើម្បីបង្រួបបង្រួមប្រទេសភូមា មានពួកមនពួកពុយជាដើម)
អោយក្លាយទៅជាជនជាតិតែមួយ គឺជនជាតិប៉ាហ្គង់។
នៅពេលនោះគេបានលើកយករឿងព្រេង «នាយត្រសក់» មកនិទាន
ដើម្បីភ្ជាប់រាជវង្សក្រោយ និងរាជវង្សមុន និង
ដើម្បីបំបាត់សាសនាចាស់ចេញ (ពុទ្ធសាសនាមហាយាននិង ព្រហ្មញ្ញសាសនា)
នៅពេលនោះពួកគេបានទាំងផ្លាស់យកពុទ្ធសាសនាហីនយានធ្វើជាសាសនាជាតិរបស់គេរហូតមក
ពីឆ្នាំ១០៤៤។
ចំណែកស្រុកខ្មែរយើង
រឿងនេះគេយកមកបញ្ចូលនៅក្នុងពង្សាវតារខ្មែរ
និងបានចងក្រងឡើងនៅក្នុងរជ្ជកាលស្ដេចអង្គអេង (ឆ្នាំ១៧៩៦)
ក្រោមការបញ្ជារបស់ស្ដេចសៀម។ បើយោលទៅតាមពង្សាវតារនេះ
រឿងរាវទាំងនោះកើតឡើងនៅអំលុងឆ្នាំ ១៣៥០។ ពួកស្ដេចសម័យក្រោយអង្គរ
ដែលបានទទួលស្គាល់ថាខ្លួនគេជាតំណពូជចុះមកពីតាត្រសក់ផ្អែម
ពុំបានចាត់ទុកព្រឹត្ដិការណ៍នេះជាមហន្ដរាយយ៉ាងធ្ងន់ធ្ងរដល់ពូជសាសន៍ខ្មែរទេ
ប៉ុន្ដែការពិត វាជាប្រភព និងការវិនាសហិនហោចខ្លោចផ្សារ
និងទុក្ខវេទនាមិនចេះចប់មិនចេះហើយនៃជនជាតិខ្មែររហូតដល់សម័យបច្ចុប្បន្ននេះ។
I.
បំនកស្រាយដែលមានលំនាំពិត
នៅពេលដែលពុទ្ធសាសនាហីនយាន
រីកដុះដាលគ្របដន្ដប់លើព្រហ្មញ្ញសាសនា ព្រះបាទជ័យវរ្ម័នទី៩
ដែលជាតំណាងចំបង អោយលិទ្ធិព្រហ្មញ្ញសាសនា ត្រូវបានជនជាតិសំរែម្នាក់ឈ្នោះ
«ពូ» ធ្វើឃាតក្នុងចលនាបដិវត្ដន៍សាសនានៅអង្គរនាឆ្នាំ ១៣៣៦។
បន្ទាប់ពីធ្វើគត់ស្ដេចហើយ
ជនសំរែនោះក៏បានឡើងគ្រងរាជនៅរាជធានីអង្គរ។
ពួកស្ដេចដែលបានរៀបចំចងក្រងពង្សាវតារខ្មែរ
សុទ្ធសឹងតែស្ដេចជំនាន់ក្រោយ ដែលគ្មានប្រភពពូជពង្សអ្វីច្បាស់លាស់ទេ
គេគ្រាន់តែកាត់ស្មានថា ខ្លួនគេចុះមកពីពូជសំរែ
ដូច្នេះហើយបានជាគេខំបង្វែងដានលប់រឿងអាស្រូវ
ដោយលួចដាក់រឿងព្រេងនិទាន «តាត្រសក់ផ្អែម» បំបាំងការពិត។
ស្ដេចសំរែបានគ្រងរាជរហូតដល់ឆ្នាំ
១៣៤០ ស្ដេចនោះបានទាំងរើរាជបល្ល័ង្គមកតាំងនៅប្រាសាទមួយដែលជាស្នាដៃរបស់ព្រះបាទសុរិយាវរ្ម័នទី២
ស្ថិតនៅក្បែរប្រាសាទបន្ទាយស្រី និងមានចំងាយ ១៥គីឡូម៉ែត្រ
ពីប្រាសាទអង្គរវត្ដ។ ប្រាសាទនោះក៏ជាប់ឈ្នោះថា
ប្រាសាទបន្ទាយសំរែរហូតមក។ ដើម្បីអោយខ្លួនបានជាស្ដេចពេញច្បាប់
ជនសំរែនោះបានរៀបអភិសេកជាមួយម្ចាស់ក្សត្រីម្នាក់
មិនតែប៉ុណ្ណោះជនសំរែនោះបានកាប់សំលាប់ក្សត្រពេញច្បាប់ដែលប្រឆាំងនឹងខ្លួនគ្មានសេសសល់ម្នាក់
តែមិនបានប៉ុន្មានឆ្នាំផងជនសំរែនោះត្រូវគេកាត់កសំលាប់ចោលក្នុងឆ្នាំ
១៣៤០។
ការធ្វើគត់មហាក្សត្រព្រហ្មញ្ញសាសនាដណ្ដើមអំណាចរបស់ជនសំរែ
កាន់ពុទ្ធសាសនាហីនយាននេះ
បានកំនត់ទីបញ្ចប់នៃលទ្ធិទេវរាជរបស់មហាបុរសខ្មែរ
ហើយក៏ជាទីបញ្ចប់នៃសម័យកាលដ៏រុងរឿងរបស់ជាតិសាសន៍ខ្មែរដែរ។ គឺសម័យអង្គរនេះឯង។
II.
បំនកស្រាយតាមពង្សាវតារខ្មែរ
ព្រះបាទជ័យវរ្ម័នទី៩
ជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាល់ដោយសិលាចារឹក
តពីនេះទៅប្រវត្ដិសាស្រ្ដខ្មែរ ត្រូវពឹងផ្អែកទៅលើរាជពង្សាវតារ
ដែលជាអែកសារចងក្រងឡើងនៅស.វទី១៨ - ១៩ ហើយដែលអាងទៅលើការទន្ទេញចាំមាត់
និងលើអត្ថបទបូរាណខ្លះដែលពីដើមគេតំកល់ទុកនៅក្រុងឧដុង្គ។
រាជពង្សាវតារមានច្រើនច្បាប់
កត់ត្រាព្រឹត្ដិការណ៍ដោយមានការដំណាលប្លែកៗពីគ្នា
ហើយមានការចុះកាលកំនត់ខុសៗគ្នាទៀត។ នេះហើយជាហេតុនាំអោយអ្នកប្រវត្ដិសាស្រ្ដ
មានការលំបាកយ៉ាងខ្លាំងក្នុងការចងក្រងប្រវត្ដិសាស្រ្ដខ្មែរ
ក្នុងសម័យចាប់តាំងពីក្រោយរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៩។
អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយ
អ្នកប្រវត្ដិសាស្រ្ដមានការអល់អែកយ៉ាងខ្លាំង
មិនដឹងថាត្រូវដាក់ស្ដេចអង្គណាក្នុងរាជពង្សាវតារ
អោយសោយរាជ្យតពីព្រះបាទជ័យវរ្ម័នទី៩ ដែលគេមិនដឹងថា
បានសោយទីវង្គតនៅក្នុងឆ្នាំណាផង។
រួចមកហើយអ្នកប្រវត្ដិសាស្រ្ដភាគច្រើន
និយមដាក់នាយត្រសក់ផ្អែមអោយសោយរាជ្យតពីព្រះបាទជ័យវរ្ម័នទី៩
ព្រោះអែកសារជាច្រើនបានកត់ត្រាទុកថា
បុគ្គលនេះបានឡើងសោយរាជនៅប្រមាណឆ្នាំ១៣៤០ ចំពោះរឿងនាយត្រសក់ផ្អែមនេះ
មានសេចក្ដីដំណាលខុសៗគ្នាទៅតាមក្បួនរាជពង្សាវតារ
សូមអានរឿងស្ដេចត្រសក់ផ្អែម
ក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមរឿងនិទានផង ប៉ុន្តែរឿងទាំងនោះមានចំនុចស្របគ្នាខ្លះ
ដែលយើងអាចដកស្រង់បានដូចតទៅនេះ៖
មានបុរសម្នាក់ដាំត្រសក់មានរស់ជាតិផ្អែម
បានបេះផ្លែត្រសក់យកទៅថ្វាយស្ដេច ស្ដេចដាក់នាមអោយថា នាយត្រសក់ផ្អែម
ហើយបានប្រគល់លំពែងអាជ្ញាសឹកមួយ សំរាប់ការពារចំការត្រសក់របស់ខ្លួន។
នាយត្រសក់ផ្អែម បានសំលាប់ស្ដេចដោយអចេតនា
ដោយស្មានថាជាចោរចូលលួចផ្លែត្រសក់របស់ខ្លួន។
នាម៉ឺនសព្វមុខមន្រ្ដីមូលមតិគ្នាលើកអោយសោយរាជ
ហើយលើកបុត្រីស្ដេចនោះអោយជាអគ្គមហេសីផង។ គួរកត់សំគាល់ថា
រឿងនាយត្រសក់ផ្អែមនេះ មានលំនាំប្រហាក់ប្រហែលនឹងរឿងព្រេងជាប់ទាក់ទងទៅនឹងរាជវង្សភូមាមួយនៅស.វទី១០
ដែលមានសេចក្ដីដំណាលជាសង្ខេបថា នៅគ.ស. ៩៣១ អ្នកដាំត្រសក់ម្នាក់ឈ្មោះ
ញ៉េងអ៊ូស យំហាន (Nyaung-u So-rahan) បានឡើងសោយរាជនៅក្រុងបូកាន
ក្រោយពីបានធ្វើគត់ស្ដេចឈ្មោះ សេងខូ
បានលបលួចបេះត្រសក់របស់ខ្លួនក្នុងដំណើរធ្វើប្រមាញ់នៅក្នុងព្រៃ
ហើយដែលខ្លួនពុំបានស្គាស់ថាជាស្ដេចផែនដី ។
ម្យ៉ាងទៀត
នៅមុនពេលបោះបង់ចោលក្រុងអង្គរ គេឃើញខ្មែរយើងមានប្រើពាក្យ ពញា(ញ)
សំរាប់ហៅព្រះរាជ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យ
និងមន្រ្ដីជាន់ខ្ពស់ដូចពញាយ៉ាតជាដើម។ គេបានសង្កេតឃើញថា
ជនជាតិមនក្នុងបុរាណកាលក៏ធ្លាប់ប្រើពាក្យ ពញា
នេះជាឋានន្ដរសក្ដិនៃមន្រ្ដីជាន់ខ្ពស់ដែរ។ នៅត្រង់នេះ
អ្នកប្រវត្ដិសាស្រ្ដបានចោទសួរថា
តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួយនឹងរឿងព្រេងនៅប្រទេសភូមា?
ហើយកាលដែលខ្មែរប្រើពាក្យ ពញា
នៅពេលនោះតើបណ្ដាលមកពីហេតុអ្វីដែរ? ទោះបីពុំទាន់មានចំលើយណាអោយបានសមរម្យ
សំរាប់សំនួរទាំងនេះក៏ដោយ ក៏យើងអាចប៉ាន់ស្មានបានថា
ប្រហែលជាធាតុទាំងនោះបាននាំចូលប្រទេសខ្មែរតាមរយៈពុទ្ធសាសនាហីនយានប្រើភាសាបាលី
ដែលអ្នកស្រាវជ្រាវយល់ថា បានហូរចូលមកក្នុងជ្រោយសុវណ្ណភូមិ
ភាគខាងលិចមុនគេ គឺនៅត្រង់ម្ដុំប្រទេសមន រួចផ្សាយចូលមកតំបន់វាលទំនាបទន្លេមេណាមរួចផ្សាយចូលបន្ដមកក្នុងប្រទេសខ្មែរទៀត។
លោកជីតាក្វាន់ ទូតចិនដែលបានមកទស្សនាក្រុងអង្គរនៅចុងស វ.ទី១៣
ក៏បានកត់សំគាល់ឃើញថា
នៅសម័យនោះមានគេនិយមកាន់ច្រើនគ្នាណាស់ទៅហើយ។
មានអ្នកប្រវត្ដិសាស្រ្ដខ្លះទៀត ដូចជាលោក Adhémard Leclère និងលោក Dauphin Meunier ជាដើម
យល់ថាព្រឹត្ដិការណ៍នាយត្រសក់ផ្អែមឡើងសោយរាជ្យនៅក្រុងអង្គរនោះជាមហាបដិវត្ដន៍មួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ
ហើយបដិវត្ដន៍នោះ គឺជាបដិវត្ដន៍ខាងនយោបាយ និងខាងសាសនា។ តើពិតជាមានបដិវត្ដន៍មែនរឺយ៉ាងណា?
តើអ្វីខ្លះជាមូលហេតុនៃបដិវត្ដន៍នោះ?
យ៉ាងណាលទ្ធិទេវរាជដែលព្រះបាទជ័យវរ្ម័នទី២
បានប្រារព្ធធ្វើជាលើកដំបូងនៅលើភ្នំគូលែននៅឆ្នាំ៨០២ នោះ
គឺជាអាវុធមួយយ៉ាងសក្ដិសិទ្ធ ក៏ប៉ុន្ដែអាវុធនោះជាអាវុធមុខពីរ
បានសេចក្ដីថា វាអោយផលល្អផង អោយផលអាក្រក់ផង។ វាអោយផលល្អត្រង់ថា
រាស្រ្ដចាត់ទុកព្រះបាទជ័យវរ្ម័នទី២ ជាអាទិទេពមួយអង្គ
ដោយបានធ្វើសន្ដិភាពវូបនីយកម្មបង្រួបបង្រួមជាតិ
និងដេញកំចាត់សត្រូវឈ្លានពានអោយចេញពីទឹកដីខ្មែរ
ម្លោះហើយរាស្រ្ដក៏បាក់បបខ្លបខ្លាចព្រះចេស្ដា រួចរួមសាមគ្គីជុំវិញរាជបល្ល័ង្កធ្វើការកសាងជាតិអោយបានដល់ភាពរុងរឿងត្រចះត្រចង់បំផុត
ក្នុងប្រវត្ដិសាស្រ្ដខ្មែរ
សមទៅតាមបំណងរបស់ស្ដេចអាទិទេពដែលចង់បង្ហាញរាស្រ្ដអោយឃើញថា
លោកមានមហិទ្ធិរិទ្ធពិតប្រាកដមែន។ វាអោយផលអាក្រក់ត្រង់វាតំរូវអោយមានការកសាងប្រាសាទថ្មកាន់តែធំឡើង
ហើយកាន់តែច្រើនឡើង ហើយស្រូបយកនូវកំលាំងពេលវេលា
និងទ្រព្យសម្បត្ដិច្រើនពេកពីរាស្រ្ដ
ដែលនៅទីបំផុតទៅរកតែផ្លូវគេចអោយផុតពីបន្ទុក
នៃភាពរុងរឿងរបស់ព្រះមហាក្សត្រខ្លួន ហើយរត់ទៅជ្រកក្រោមម្លប់ដ៏ត្រជាក់នៃព្រះពុទ្ធសាសនាថេរវាទ
ដែលប្រៀនប្រដៅអោយមនុស្សលោកលះបង់អ្វីៗទាំងអស់
ដើម្បីឈោងចាប់យកនិព្វានជាទីបរមសុខ។
បើតាមពិនិត្យមើលទៅឃើញថា
ទំនាស់ក្នុងផ្លូវសាសនានេះមានយូរណាស់មកហើយ
គឺតាំងពីក្នុងរជ្ជកាលឧទយាទិត្យវរ្ម័នទី២ម្ល៉េះ (១០៥០ - ១០៦៦)
ដោយនៅពេលនោះ គេឃើញមានការបះបោរបីលើកហើយក្នុងចលនាទាំងនោះ
ពួកបះបោរបានវាយកំទេចសិវលិង្គ និងបដិមាផ្សេងៗខាងព្រាហ្មណ៍សាសនាផង។
ឯពុទ្ធសាសនា ឃើញថាមានការចំរើនលូតលាស់កាន់តែខ្លាំង ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទ
ធរនិន្រ្ទវរ្ម័នទី២ (១១៥៥-?) និងព្រះបាទជ័យវរ្ម័នទី៧
(១១៨១ - ១២១៨ ?) រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៨
ពីសំណាក់អ្នកកាន់ព្រះពុទ្ធសាសនា។ ដូច្នេះយើងឃើញថា វបត្ដិខាងសាសនាកាន់តែរីកធំឡើង
ដោយបន្ទាប់ពីនោះមានស្ដេចខ្លះ ក៏ត្រលប់ទៅកាន់ព្រះពុទ្ធសាសនាវិញ
ហើយជាពុទ្ធសាសនាថេរវាទថែមទៀត ដែលព្រះអង្គម្ចាស់ តាមលិន្ទ
នាំចូលស្រុកខ្មែរប្រហែលតាំងពីរជ្ជកាលឥន្រ្ទវរ្ម័នទី២ម្ល៉េះ
ហើយក៏មានស្ដេចខ្លះត្រលប់ទៅកាន់សាសនាព្រាហ្មណ៍វិញដែរ
រហូតដល់រជ្ជកាលរបស់នាយត្រសក់ផ្អែម និងកូនចៅរបស់គាត់
ដែលសោយរាជ្យតរៀងមក
ទើបស្ដេចខ្មែរកាន់ជាប់តែពុទ្ធសាសនារហូតសព្វថ្ងៃ។
ត្រង់នេះហើយជាហេតុនាំអោយអ្នកប្រវត្ដិសាស្រ្ដខ្លះយល់ថា កាលដែលនាយត្រសក់ផ្អែមធ្វើគត់ស្ដេចហើយបាននាម៉ឺនសព្វមុខមន្រ្ដីលើកឡើងអោយសោយរាជ្យ
ជាបដិវត្ដន៍ដណ្ដើមយកអំណាចនយោបាយ និងអំណាចសាសនាដែលនៅជាប់គ្នា
ព្រោះក្នុងសម័យនោះអំណាច
ទាំងពីរស្ថិតនៅក្នុងការកាន់កាប់របស់ព្រះមហាក្សត្រទាំងអស់។
ចំលើយទី១ ជាមួយសៀម
សូមអានផ្នែករឿងភាគនិទានផង ត្រង់ការលុកលុយរបស់សៀមលើក១
ក្រោយពីព្រះបាទត្រសក់ផ្អែមសោយទីវង្គតទៅ បុត្ររបស់ព្រះអង្គព្រះនាម
និព្វានបទ បានឡើងសោយរាជ្យស្នង ពីឆ្នាំ១៣៤០ ដល់ ១៣៤៦ និងចៅរបស់ព្រះអង្គ
(បុត្ររបស់ព្រះបាទនិព្វានបទ) ព្រះនាមលំពង់រាជា
បានទទួលរាជសម្បត្ដិពីឆ្នាំ ១៣៤៦ ដល់ ឆ្នាំ១៣៥១។ នៅឆ្នាំ១៣៥១
ស្ដេចសៀមព្រះនាម រាមាធិបតី ក្រោយពីបានតាំងរាជធានីនៅក្រុងអយុធ្យា
ហើយលើកទ័ពចូលមកវាយខ្មែរ។ តែមុននឹងមកដល់អង្គរ ទ័ពសៀមត្រូវឧបរាជខ្មែរ
(សុរិយោទ័យ អនុជលំពង់រាជាលើកទ័ពទៅស្កាត់វាយបាក់ទ័ពថយទៅវិញអស់។
ព្រះលំពង់រាជានឹកស្មានថាសត្រូវពុំអាចធ្វើអ្វីបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ពអោយទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។
លុះលឺថាសៀមលើកទ័ពចូលមកជាថ្មីម្ដងទៀត
ខ្មែរកែនទ័ពមិនទាន់ក៏ដេញរាស្រ្ដអោយចូលក្នុងកំពែងមហានគរ
ហើយកែនពលអោយការពារ។ ទ័ពសៀមមកលោមទ័ព្ធជុំជិតអស់រយៈពេល១ឆ្នាំ៥ខែ
ទ័ពជំនួយខ្មែរជាច្រើន បានលើកទ័ពពីកន្លែងផ្សេងៗ តែដោយមកមិនស្មើគ្នា
ក៏ត្រូវទទួលបរាជ័យ ខាងសៀមក៏ចេះតែបញ្ជូនទ័ពមកជាបន្ថែម។
ព្រះលំពង់រាជាក៏សោយទីវង្គតដោយរោគ។ សៀមវាយលុកចូលកាន់តែខ្លាំង
ហើយនៅទីបំផុតមេទ័ពសៀម បាសាតវាយទំលាយបាន ទ្វារវិយោទ័យក៏សុគតទៅទៀត។
ក្នុងគ្រានោះស្ដេច និងរាជគ្រូបុរោហិតបាននាំយកយកគ្រឿងសំរាប់រាជ
វាយទំលាយទ័ពសៀមរួចចេញទៅ។
ប៉ុន្ដែរាជធានីអង្គរត្រូវធ្លាក់ទៅក្នុងកន្ដាប់ដៃរបស់សៀមនៅឆ្នាំ១៣៥២។
ក្រោយពីបានអភិសេកបុត្រនាម
ចៅបាសាត អោយឡើងសោយរាជនៅក្រុងអង្គរ និងតែងតាំងចៅហ្វាយខេត្ដ
ជាតិសៀមអោយត្រួតត្រាខេត្ដខ្មែរទាំងឡាយខាងលិច
ដែលគេយកបានក្នុងដំណើរវាយលុកក្រុងអង្គរ
ព្រះចៅរាមាធិបតីទ្រង់បានត្រលប់ទៅក្រុងអយុធ្យាវិញ
ដោយបានកៀររាស្រ្ដយកទៅជាឈ្លើយ
និងដឹកជញ្ជូនទ្រព្យសម្បត្ដិអស់ជាច្រើនទៀតផង។
បុត្ររបស់ព្រះចៅរាមាធិបតីទាំង៣
គឺ បាសាត បាអាត និង កំបង់ពិសី បានឡើងសោយរាជ្យជាបន្ដបន្ទាប់គ្នានៅ
ក្រុងអង្គរ ពីឆ្នាំ១៣៥២ ដល់ ១៣៥៧។
ពេលនោះព្រះសុរិយោវង្សអនុជព្រះលំពង់រាជាដែលបានភៀសព្រះអង្គ
ទៅប្រទេសលាវលានជាង នោះបានលើកទ័ពមកវាយយកបានក្រុងអង្គរនៅឆ្នាំ១៣៥៧។
ចៅកំបង់ពិសីត្រូវសុគតក្នុងសង្រ្គាម។
បន្ទាប់មកខ្មែរបានវាយកំចាត់សៀមអោយចេញផុតពី នគររាជសីមា នៅទិសពាយព្យ
បស្ចឹម និងនៅទិសនីរតី។ ព្រះបាទសុរិយោវង្សបានចូលទីវង្គតនៅឆ្នាំ ១៣៦៣
ដោយរោគា។ ក្មួយរបស់ព្រះអង្គព្រះនាម បរមរាមា បានឡើងសោយរាជ្យស្នងពីឆ្នាំ
១៣៦៣ ដល់ ១៣៧៣។ ព្រះអង្គបានចងស្ពានមេត្រីជាមួយព្រះចៅ ហុងវ៉ូ
នៃរាជវង្សមិង។ ឯជនជាតិសៀមក៏ពុំបានមកឈ្លានពានខ្មែរទៀតទេ
ដោយជាប់ដៃក្នុង
ការប្រយុទ្ធជាមួយក្សត្របុរីជាច្រើននៅខាងជើងក្រុងអយុធ្យា។
III.
ចំបាំងលើកទី២
ជាមួយសៀម(សូមអានផ្នែករឿងភាគនិទានផង)
ស្ដេចដែលឡើងសោយរាជ្យនៅឆ្នាំ
១៣៧៣ គឺព្រះបាទ ធម្មាសោកជាព្រះអនុជព្រះបរមរាមា គ្រានោះនៅប្រទេសសៀម
ស្ដេចរាមាសូរ បានឡើងសោយរាជ្យ
ហើយក៏បន្ដនយោបាយពង្វាតទឹកដីរបស់រាមាធិបតីមកលើទឹកដីខ្មែរ។
ក្រុងអង្គរត្រូវលោមព័ទ្ធសាជាថ្មីអស់រយៈពេល៧ខែ (ពីខែមិគសិរ
ដល់ខែជេស្ឋ
ដោយឃើញថាមិនអាចប្រយុទ្ធយកជ័យជំនះលើខ្មែរដោយកំលាំងអាវុធបាន
ទើបសៀមប្រើឧបាយកលម្ដងវិញ។ ទាហានសៀមចំនួន
១៥នាក់បានធ្វើកលសុំចុះចូលខាងខ្មែរដោយយកលេសថា ស្ដេចសៀមធ្វើបាបខ្លួនខ្លាំងពេក
ព្រោះតែខ្លួនច្បាំងមិនឈ្នះខ្មែរ។
នៅទីបំផុតពួកនេះបានរកមធ្យោបាយបើកទ្វារខាងលិចបាន។
ក្រុងអង្គរក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមជាលើកទី២ នៅឆ្នាំ ១៣៩៣
ឯព្រះបាទធម្មាសោកក៏បានសោយទីវង្គតនៅពេលដែលសៀមហ៊ុំព័ទ្ធក្រុងអង្គរនោះទៅ។
ព្រះចៅសៀមបានអភិសេកបុត្រឈ្មោះ
ពញាព្រែក អោយឡើងសោយរាជ្យនៅឆ្នាំ១៣៩៤ (អិន្ទរាជា) រួចដឹក
ជញ្ជូនទ្រព្យសម្បត្ដិ និងកៀរប្រជារាស្រ្ដខ្មែរ
៧០០០០នាក់ជាឈ្លើយត្រលប់ទៅក្រុងអយុធ្យាវិញ។ គ្រានោះពញាយ៉ាតជាបុត្រសុយោវង្សបានរត់រួចហើយទៅកែនទ័ពតាំងមូលដ្ឋាននៅទួលបាសាន។
ចលនារំដោះជាតិដឹកនាំដាយស្ដេចអង្គនេះមានការរីកចំរើនឆាប់រហ័សណាស់។
តែប្រាំខែក្រោយមកទ័ពខ្មែរមានសមត្ថភាព
អាចលើកមកវាយរំដោះយកបានក្រុងអង្គរវិញ។ តែមុននឹងទ័ពធំចូលមកដល់
ពញាយ៉ាតបានបញ្ឆោតអោយទាហានស្ម័គ្រចិត្ដ១២នាក់
ធ្វើកលទៅសុំចុះចូលជាមួយស្ដេចសៀម
ហើយដកអាវុធធ្វើគតស្ដេចសៀមនៅនឹងកន្លែងតែម្ដង
លុះវាយរំដោះបានរាជធានីហើយពញាយ៉ាតក៏យកស្រីសៀមឈ្មោះ ស៊ីសាងាម
ជាប្អូនជីដូនមួយរបស់ស្ដេចសៀមធ្វើជាស្នំឯក
ហើយឡើងសោយរាជ្យនៅក្រុងអង្គរជាសុខសាន្ដរៀងមកដោយមានមរណរនាមថា
រាជឱង្ការព្រះបរមរាជាធិរាជ។
IV.
ការបោះបង់ចោលក្រុងអង្គរ
នៅឆ្នាំ១៤៣១
ដោយចេះតែរអែងខ្លាចសៀមចូលមកលុកលុយប្រទេសខ្មែរទៀត
ព្រះបាទពញាយ៉ាតក៏បានសំរេចព្រះទ័យលើករាជធានីចេញអោយឆ្ងាយពីអង្គរ។
មូលហេតុនៃការបោះបង់ចោលក្រុងអង្គរនេះគឺមកពីប្រជារាស្រ្ដខ្មែរនៅអានាខេត្ដខាងលិចត្រូវសៀមកៀរយកទៅអស់ជាច្រើន
ហើយមួយផ្នែកទៀតត្រូវស្លាប់ ដោយសង្រ្គាមជាច្រើនលើកច្រើនគ្រាជាមួយសៀមទៀត
ម៉្លោះហើយឃើញថាមានមនុស្សតិចពេក មិនអាចការពាររាជធានីតទៅទៀត
ដែលពេលនោះស្ថិតនៅប្រមាណតែ៤០០គម ពីក្រុងអាយុធ្យាតែប៉ុណ្ណោះ។
ក្រោយពីបានប្រឹក្សាសួរយោបល់ពីនាម៉ឺនសព្វមុខមន្រ្ដីហើយ
ព្រះបាទពញាយ៉ាត ក៏ទ្រង់បញ្ជាអោយលើករាជធានី ទៅតាំងនៅទួលបានសាន
ក្នុងខេត្ដស្រីសឈរវិញ។ តែដោយមានទឹកជំនន់ធំខុសធម្មតា
ព្រះអង្គក៏បញ្ជាអោយ លើករាជធានីពីទួលបាសានទៅតាំងនៅភ្នំដូនពេញ
ចតុមុខវិញ។
No comments:
Post a Comment