Pisey trip: មនុស្សដែលចូលចិត្តសើចភាគច្រើនជាមនុស្សដែលពិបាកចិត្ត
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

មនុស្សដែលចូលចិត្តសើចភាគច្រើនជាមនុស្សដែលពិបាកចិត្ត




មនុស្សដែលចូលចិត្តសើចភាគច្រើនជាមនុស្សដែលពិបាកចិត្ត
មានមនុស្សជាច្រើនដែលព្យាយាមខំលាក់ទុកនៅរាល់ការឈឺចាប់ឬការពិបាកចិត្តរបស់ខ្លួនដោយមិនអោយអ្នកណាម្នាក់ដឹងពីរឿងទាំងនោះឡើយ។វាប្រៀបដូចជារូបខ្ញុំដែលកំពុងមានរឿងពិបាកចិត្តជាច្រើនចូលមកក្នុងជីវិតប៉ុន្តែរូបខ្ញុំតែងតែបង្ហាញ ស្នាមញញឹម សើចសប្បាយនឹងបង្កើតបរិយាកាសរីករាយទៅកាន់អ្នកជុំវិញខ្លួន។

មូលហេតុដែលរូបខ្ញុំតែងតែសើចសប្បាយនៅមុខមិត្តឬអ្នកដ៏ទៃដោយសារ ៖
លាក់បាំង ៖ មនុស្សម្នាក់ៗតែងតែមានរឿងអាថ៍កំបាំងរៀងៗខ្លួន។ពេលខ្លះយើងដឹងហើយថាវាជារឿងដ៏ឈឺចាប់ប៉ុន្តែយើងនៅតែញញឹមនឹងសើចនៅមុខគេដោយមិនអោយពួកគេដឹងពីវាឬរឿងនោះបែកធ្លាយឡើង។
ឧទាហរណ៍ ​៖ គ្រួសាររបស់យើងកំពុងមានបញ្ហាឈ្លោះគ្នាហើយប៉ាម៉ាក់ចង់លែងលះគ្នា។ពេលនោះកូនៗពិតជាពិបាកចិត្តយ៉ាងខ្លាំងប៉ុន្តែពេលទៅដល់ក្នុងសាលារៀនពួកយើងត្រូវញញឹមនឹងសើចនៅមុខមិត្តរបស់យើងដើម្បីកុំអោយពួកគេសង្ស័យឬដឹងរឿងទាំងនោះ។


សណ្តំចិត្ត ៖ មានតែការនិយាយលេងសើចជាមួយមិត្តឬអ្នកដ៏ទៃទេដែលអាចជួយបន្លប់ការឈឺចាប់ទាំងនោះបាន។ជាការពិតណាស់ទោះបីយើងមានរឿងពិបាកចិត្តខ្លាំងយ៉ាងណាក្តីអោយយើងនិយាយលេងឬកម្លែងជាមួយមិត្ត។រឿងទាំងនោះអាចអោយយើងរំសាយអារម្មណ៍មួយគ្រាផងដែរ។ឧទាហរណ៍ ៖ នៅពេលយើងមិនសប្បាយចិត្តហើយយើងលើកយករឿងកម្លែងណាមួយមកនិយាយគ្នាលេងជាមួយពួកម៉ាក់ហើយពេលនោះពួកគេនឹងបង្កើតបរិយាកាសសប្បាយរីករាយមកលើរូបយើងវិញ។វាក៏អាចជួយរំសាយអារម្មណ៍តានតឹងបានមួយចំនួនដែរ។


សរុបសេចក្តីមកមនុស្សដែលចូលចិត្តលេងសើច ចេះកម្លែងនឹងសើចសប្បាយភាគច្រើនពួកគេជាមនុស្សដែលពិបាកចិត្តខ្លាំង។ស្នាមញញឹមនឹងសម្លេងសើចរបស់ពួកគេកាន់តែខ្លាំងវាដូចបង្ហាញអោយឃើញថាពួកគេមានរឿងពិបាកចិត្តកាន់តែច្រើន។


No comments:

Post a Comment