គន្ថីទី
១
បទប្បញ្ញត្តិទូទៅ
មាតិកាទី
១
ច្បាប់ព្រហ្មទណ្ឌ
ជំពូកទី
១
គោលការណ៍ទូទៅ
មាត្រា ១.- ដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌ
ច្បាប់ព្រហ្មទណ្ឌកំណត់បទស្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថា
ជាអ្នកទទួលខុសត្រូវចំពោះបទ
ស្មើស និងកំណត់ទោស ព្រមទាំងបែបបទ នៃការអនុវត្តទោសនេះ ។
នៅក្នុងករណីចាំបាច់
បទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិអាច
ចែងពីបទលហុដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។
មាត្រា ២.- និយមន័យ និងចំណាត់ថ្នាក់នៃបទល្មើស
ច្បាប់បញ្ញត្តថា
អំពើខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កចលាចលដល់ សង្គម ជាបទស្មើស។
បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឈិម
និង បទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ ។
មាត្រា ៣.- គោលការណ៍នីត្យានុកូលភាព
មានតែអំពើដែលបង្កើតជាបទស្មើសនៅពេលដែលអំពើនោះមានចែងក្នុង បទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវ ផ្តន្ទាទោសព្រហ្មទណ្ឌបាន ។
មានតែទោសដែលមានចែងក្នុងបទប្បញ្ញត្តិ ព្រហ្មទណ្ឌជាធរមាន
នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះ
ទើបអាចត្រូវប្រកាសបាន ។
មាត្រា ៤.- ចេតនាប្រព្រឹត្តបទល្មើស
ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត ។
ប៉ុន្តែ
ក្នុងករណីដែលច្បាប់បានចែងទុកមុន បទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្ន
ការខ្ជីខ្ជាការធ្វេសប្រហែស
ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ។
មាត្រា
៥.- ការបកស្រាយច្បាប់ព្រហ្មទណ្ឌ
ក្នុងរឿងព្រហ្មទណ្ឌណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹងចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត
ឬប្រព្រឹត្តតាមសទិសភាពបានឡើយ ។
No comments:
Post a Comment