គោលការណ៍ទូទៅនៃក្រមនីតិវិធីរដ្ឋប្បវេណី
១. គោលការណ៍នៃអំណាចឯករាជ្យភាពរបស់តុលាការ
ក្រមនេះបានការពារការសម្រេចសេចក្ដីរបស់តុលាការ
ដើម្បីធានារក្សាអនាគតិ ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ
និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។
២. គោលការណ៍នៃការជម្រះក្តីតាមច្បាប់
(គោលការណ៍នីត្យានុកូល)
ការជម្រះក្តីផ្តល់យុត្តិធម៌ ត្រូវធ្វើក្នុង
នាមប្រជារាស្ត្រខ្មែរ តាមនីតិវិធីនិងច្បាប់ជាធរមាន។
៣. គោលការណ៍ចំពោះមុខ (ម. ៣)
តុលាការមិនអាចជម្រះក្តីដោយមិនបានសាកសួរឬកោះហៅភាគីឡើយ។
៤.
គោលការណ៍នៃការទទួលខុសត្រូវរបស់តុលាការនិងភាគី (ម. ៤)
តុលាការត្រូវប្រឹងប្រែងដើម្បីរ៉ាប់រងប ណ្តឹងរដ្ឋប្បវេណីឱ្យប្រព្រឹត្តទៅដោយមានភាពយុត្តិធម៌និងឆាប់រហ័ស
ឯភាគីត្រូវអនុវត្តបណ្តឹងរដ្ឋប្បវេណី ដោយសុចរិតនិងស្មោះត្រង់។
៥. គោលការណ៍ភាសា (ម. ៥)
នៅក្នុងតុលាការ ត្រូវប្រើភាសាខ្មែរ
ក្នុងករណីភាគីមិនអាចយល់ភាសាខ្មែរ
ចាំបាច់ត្រូវមានអ្នកបកប្រែភាសាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
៦. គោលការណ៍នៃការចូលរួមរបស់តំណាងអយ្យការ (ម.
៦)
តំណាងអយ្យការចូលរួមក្នុងនីតិវិធីរបស់តុលាការរដ្ឋប្បវណីដើម្បីការពារផលប្រយោជន៍សាធារណៈ
បើទោះបីជាមានឬគ្មានការជូនដំណឹងក៏ដោយ។
៧. គោលការណ៍នៃការធានាសិទ្ធិពឹងពាក់តុលាការ
(ម. ២ កថា. ២)
ជនគ្រប់រូបបានធានានូវសិទ្ធិពឹងពាក់
តុលាការចំពោះវិវាទរដ្ឋប្បវេណី។
៨. គោលការណ៍សម្រេចសេចក្តីដោយភស្តុតាង (ម.
១២៣)
តុលាការត្រូវទទួលស្គាល់អង្គហេតុដោយផ្អែកលើភស្តុតាងជាមូលដ្ឋាន។
៩. គោលការណ៍វិនិច្ឆ័យដោយផ្ទាល់ (ម. ១៨៥)
មានតែចៅក្រមដែលបានធ្វើការទាញហេតុផលដោយផ្ទាល់
មាត់ដែលជាមូលដ្ឋាននៃសាលក្រមនេះប៉ុណ្ណោះ ទោះបីអាចចេញសាលក្រមបាន។
១០. គោលការណ៍ប្រជាធិបតេយ្យ (ម. ២៣)
សំដៅទៅលើការជម្រះក្តីសម្រេចដោយក្រុមប្រឹក្សាមានចៅក្រម ៣រូប
ឬ ៥រូប។
១១.
គោលការណ៍នៃការធានាសិទ្ធិពឹងពាក់ឱ្យសាកសួរនិងសវនាការ (ម. ២ កថា. ២)
ជនគ្រប់រូបត្រូវបានធានានូវសិទ្ធិពឹងពាក់តុលាការចំពោះវិវាទរដ្ឋប្បវេណី។
១២. គោលការណ៍ជំនឿទុកចិត្តដោយសេរី (ម. ១៨៤)
តុលាការត្រូវវិនិច្ឆ័យទទួលស្គាល់ឬមិនទទួលស្គាល់ថា
ការអះអាងអំពីអង្គហេតុ មានឬគ្មានការពិត
ដោយគិតពិចារណាយ៉ាងហ្មត់ចត់នូវលទ្ធផលនៃការពិនិត្យភស្តុតាង
និងដំណើរការនិងខ្លឹមសារនៃការទាញហេតុផលដោយផ្ទាល់មាត់តាមជំនឿទុកចិត្តដោយសេរីរបស់ខ្លួន។


No comments:
Post a Comment