សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 16 September 2025

គោលការណ៍ទូទៅនៃក្រមរដ្ឋប្បវេណី






គោលការណ៍ទូទៅនៃក្រមរដ្ឋប្បវេណី

១. គោលការណ៍ជាមូលដ្ឋាន (ម.២)

សំដៅទៅលើគោលការណ៍នៃការធានាសេចក្តីថ្លៃថ្នូរបស់បុគ្គល ភាពស្មើគ្នារបស់បុរសនារី និងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។

២. គោលការណ៍ស្វ័យភាពបុគ្គលឯកជន (ម.៣)

សំដៅលើការគោរពសេចក្តីភាពឆន្ទៈរបស់បុគ្គល និងបញ្ញត្តិអំពីទំនាក់ទំនងគតិយុត្តប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល។

៣. គោលការណ៍នៃការហាមឃាត់មិនឲ្យប្រើប្រាស់សិទ្ធិបំពាន (ម.៤)

បុគ្គលគ្រប់រូបមានសិទ្ធិនិងសេរីភាព ប៉ុន្តែប្រសិនបើបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួនហួសព្រំដែនដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិឬផលប្រយោជន៍របស់អ្នកដទៃក្រមរដ្ឋប្បវេណីមានការហាមឃាត់។

៤. គោលការណ៍នៃភាពសុចរិតនិងភាពស្មោះត្រង់ (ម.៥)

ការប្រើសិទ្ធិនិងការអនុវត្តករណីយកិច្ចត្រូវធ្វើឡើងដោយចរិតផ្អែកតាមភាពស្មោះត្រង់។

៥. គោលការណ៍សមភាពនៃសមត្ថភាពទទួលសិទ្ធិ (ម.៦)

បុគ្គលគ្រប់រួមមានលក្ខណៈសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិនិងកាតព្វកិច្ច។

៦. គោលការណ៍ដែលមិនអាចរំលោភបំពានលើកម្មសិទ្ធិឯកជន (ម.៤៤ កថា.១ នៃរដ្ឋធម្មនុញ្ញ)

ជនណាក៏ដោយ ទោះជាបុគ្គលក្តីឬសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិដែលសិទ្ធិនេះមិនអាចមាននរណារំលោភបំពានបានឡើយ។

 


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...