គោលការណ៍ទូទៅនៃក្រមនីតិវិធីព្រហ្មទណ្ឌ
១. គោលការណ៍អាជ្ញាអស់ជំនុំ (ម. ១២)
ជនណាដែលត្រូវបានតុលាការសម្រេចឲ្យរួចខ្លួនជាស្ថាពរហើយ
ជននោះមិនអាចត្រូវបានចោទប្រកាន់ទៀតទេចំពោះអំពើដដែល
ទោះបីក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងក៏ដោយ។
២.គោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់
ច្បាប់ទុកលទ្ធភាពឱ្យចៅក្រមធ្វើការសេចក្តីសម្រេច
ដោយផ្អែកលើឆន្ទានុសិទ្ធិរបស់ចៅក្រម។
៣.គោលការណ៍ប្រជាធិបតេយ្យ (ម. ២៣)
សំដៅទៅលើការជម្រះក្តីសម្រេចដោយក្រុមប្រឹក្សាមានចៅក្រម ៣រូប
ឬ ៥រូប។
៤.គោលការណ៍នៃការកត់សម្គាល់ដោយសេរីដោយផ្ទាល់មាត់នៅពេលសវនាការ (ម. ៣០)
ចៅក្រមអយ្យការ ធ្វើការកត់សម្គាល់ផ្ទាល់មាត់ដោយសេរី
តាមដែលខ្លួនយល់ឃើញថា ស្របទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន។
គ្មានការចោទប្រកាន់ខាងវិន័យណាមួយដែលអាចត្រូវធ្វើចំពោះចៅក្រមអយ្យការ
ដោយសារតែវាចាររបស់ខ្លួន ដែលបានបញ្ចេញនៅពេលសវនាការសោះឡើយ។


No comments:
Post a Comment