សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Saturday, 6 December 2025

មាត្រា ៦៨._ ការកាន់តំណែងនៃអ្នកជម្រះបញ្ជី

 

មាត្រា ៦៨._ ការកាន់តំណែងនៃអ្នកជម្រះបញ្ជី

១-ក្នុងករណីដែលនីតិបុគ្គលត្រូវបានរំលាយ ដោយមូលហេតុដែលបានកំណត់នៅក្នុងចំណុច ក ឬ ខ កថាខណ្ឌទី ១ ឬ ចំណុច ក កថាខណ្ឌទី ២ នៃមាត្រា ៦៤ (មូលហេតុនៃការរំលាយ) នៃក្រមនេះ បុគ្គលដូចខាងក្រោមនេះ ត្រូវក្លាយទៅជាអ្នកជម្រះបញ្ជីដោយយោលទៅតាមលំដាប់ ៖

ក-បុគ្គលដែលបានកំណត់នៅក្នុងលក្ខន្ដិកៈ ។

ខ-បុគ្គលដែលត្រូវបានជ្រើសតាំង ដោយសេចក្ដីសម្រេចនៃមហាសន្និបាតសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬ បុគ្គលដែលត្រូវបានជ្រើសតាំងដោយមតិលើសពីពាក់កណ្ដាលនៃចំនួនសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។

គ-អភិបាលនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត និង នីតិបុគ្គលមូលនិធិ ឬ សមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើពុំមានបុគ្គលណាម្នាក់ក្លាយជាអ្នកជម្រះបញ្ជីតាមបញ្ញត្ដិនៃកថាខណ្ឌទី ១ នោះទេ តុលាការត្រូវជ្រើសតាំងអ្នកជម្រះបញ្ជី តាមពាក្យសុំរបស់បុគ្គលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ។

៣-ក្នុងករណីដែលនីតិបុគ្គលត្រូវបានរំលាយ ដោយមូលហេតុដែលបានកំណត់នៅក្នុងចំណុច ឃ កថាខណ្ឌទី ១ និង ចំណុច ខ កថាខណ្ឌទី ២ នៃមាត្រា ៦៤ (មូលហេតុនៃការរំលាយ) នៃក្រមនេះ តុលាការត្រូវជ្រើសតាងំ អក្ន ជម្រះបញ្ជី តាមពាក្យសុំរបស់បុគ្គលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ឬ របស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ឬ ដោយឆន្ទានុសិទ្ធិរបស់តុលាការ ។

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...