មាត្រា ៦៧._ ការបង្វែរទ្រព្យសម្បត្ដិដែលនៅសល់
១-ការបង្វែរទ្រព្យសម្បត្ដិដែលនៅសល់
បន្ទាប់ពីការសងចំពោះកាតព្វកិច្ចទាំងអស់ ក្រោយការរំលាយនីតិបុគ្គល ត្រូវអនុលោមតាមសេចក្ដីកំណត់ក្នុងលក្ខន្ដិកៈ
។
២-ចំពោះនីតិបុគ្គលសាជីវកម្ម
បើការបង្វែរទ្រព្យសម្បត្ដិដែលនៅសល់មិនអាចកំណត់តាមបញ្ញត្ដិនៃកថាខណ្ឌទី ១
ខាងលើនេះបានទេ ការបង្វែរនោះ
ត្រូវអនុលោមតាមសេចក្ដីសម្រេចនៃមហាសន្និបាតសមាជិកនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត
ឬ តាមការយល់ព្រមរបស់សមាជិកទាំងអស់នៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
៣-ទ្រព្យសម្បត្ដិនៅសល់
ដែលមិនអាចកំណត់ការបង្វែរបាន តាមបញ្ញត្ដិនៃកថាខណ្ឌទី១ និង ទី ២ ខាងលើនេះ
ត្រូវបានទៅរតនាគារជាតិ។
No comments:
Post a Comment