សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Saturday, 6 December 2025

មាត្រា ៦៥._បណ្ដឹងទាមទារការរំលាយ

 

មាត្រា ៦៥._បណ្ដឹងទាមទារការរំលាយ

១-សមាជិកដែលមានសិទ្ធិសម្រេចចាប់ពី ១ ភាគ ១០ (មួយភាគដប់) ឡើងទៅនៃចំនួនសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ នៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត សមាជិកម្នាក់ៗនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ឬ អភិបាលនៃនីតិបុគ្គលមូលនិធិ ឬ ក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យនៃនីតិបុគ្គលមូលនិធិ អាចដាក់ពាក្យបណ្ដឹងទាមទារការរំលាយនីតិបុគ្គលបាន ។

២-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ តុលាការអាចបង្គាប់ឱ្យរំលាយនីតិបុគ្គលបាន លុះត្រាតែមានហេតុការណដូចរៀបរាប់ខាងក្រោមនេះ ហើយមានហេតុដែលពុំអាចជៀសវាងបាន ៖

ក-នីតិបុគ្គលមានស្ថានភាពលំបាកគួរឱ្យកត់សំគាល់ក្នុងការអនុវត្ដកិច្ចការហើយការខូចខាតដែលពុំអាចស្ដារឡើងវិញបាន បានកើតឡើង ឬ មានការបារម្ភថា នឹងកើតឡើងចំពោះនីតិបុគ្គល ។

ខ-ការគ្រប់គ្រង ឬ ការចាត់ចែងទ្រព្យសម្បត្ដិរបស់នីតិបុគ្គលបាត់បង់ភាពត្រឹមត្រូវគួរឱ្យកត់សំគាល់ និង ធ្វើឱ្យមានគ្រោះថ្នាក់ដល់អត្ថិភាពនៃនីតិបុគ្គលនោះ ។

៣-ទោះបីមានបញ្ញត្ដិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះក៏ដោយ ក្នុងករណីដែលយល់ឃើញថា មានហេតុដែលបានកំណត់នៅក្នុងចំណុចណាមួយដូចខាងក្រោមនេះតុលាការអាចបង្គាប់ឱ្យរំលាយនីតិបុគ្គលបាន តាមពាក្យសុំរបស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ឬសមាជិក ម្ចាស់បំណុល ឬ បុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងផលប្រយោជន៍ បើយល់ឃើញថា មិនអាចអនុញ្ញាតឱ្យមានអត្ថិភាពនៃនីតិបុគ្គលតទៅទៀត ដើម្បីរក្សាផលប្រយោជន៍សាធារណៈ ៖

ក- នីតិបុគ្គលត្រូវបានបង្កើតឡើងដើម្បីគោលបំណងមិនស្របច្បាប់ ។

ខ- នីតិបុគ្គលពុំបានចាប់ផ្ដើមកិច្ចការក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ក្រោយពីការបង្កើត ឬ បានបញ្ឈប់កិច្ចការ លើសពី ១ (មួយ) ឆ្នាំ ដោយគ្មានមូលហេតុត្រឹមត្រូវ ។

គ- ទោះបីអ្នកអនុវត្ដកិច្ចការនីតិបុគ្គលនោះបានទទួលសេចក្ដីព្រមានជាលាយល័ក្ខណ៍អក្សរ ពីរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ហើយក៏ដោយ ក៏នៅតែបន្ដប្រព្រឹត្ដ ឬ ប្រព្រឹត្ដដដែលៗនូវសកម្មភាពដែលហួស ឬ បំពានសិទ្ធិអំណាចដែលបានកំណត់ក្នុងបទដ្ឋានគតិយុត្ដ ឬ លក្ខន្ដិកៈ ឬ សកម្មភាពដែលផ្ទុយនឹងបទដ្ឋានគតិយុត្ដព្រហ្មទណ្ឌ ។

៤-ក្នុងករណីដែលមានពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ទោះបីមិនទាន់បង្គាប់ឱ្យរំលាយក៏ដោយ ក៏តុលាការអាចធ្វើការជ្រើសតាំងអ្នកគ្រប់គ្រង ឬ ធ្វើការចាត់ចែងចាំបាច់ផ្សេងទៀតដើម្បីរក្សាការពារទ្រព្យសម្បត្ដិរបស់នីតិបុគ្គលបាន តាមពាក្យសុំរបស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ សមាជិក ម្ចាស់បំណុល ឬ បុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...