កថាភាគទី ៧
ការរំលាយ និង ការជម្រះបញ្ជី
មាត្រា ៦៤._ មូលហេតុនៃការរំលាយ
១-នីតិបុគ្គលត្រូវរលាយដោយមូលហេតុណាមួយដូចខាងក្រោមនេះ
៖
ក-ការកើតឡើងនូវមូលហេតុនៃការរំលាយដែលបានកំណត់នៅក្នុងលក្ខន្ដិកៈ
។
ខ-ការបញ្ចប់កិច្ចការដែលជាគោលបំណងរបស់នីតិបុគ្គល
ឬ អលទ្ធភាពក្នុងការបំពេញកិច្ចការនោះ។
គ-ធនក្ស័យ
។
ឃ-សាលក្រម
ឬ សាលដីកាដែលបង្គាប់ឱ្យរំលាយ ។
២-ក្រៅពីមូលហេតុដែលបានកំណត់នៅក្នុងកថាខណ្ឌទី
១ ខាងលើនេះ នីតិបុគ្គលសាជីវកម្មក៏ត្រូវរលាយដោយមូលហេតុណាមួយដូចខាងក្រោមនេះផងដែរ ៖
ក-សេចក្ដីសម្រេចនៃមហាសន្និបាតសមាជិក
ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬ
មតិយល់ស្របនៃសមាជិកទាំងអស់ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ។
ខ-ការណដែលសមាជិកនៅសល់តែម្នាក់
។
៣-ចំពោះសេចក្ដីសម្រេចរំលាយនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតដែលបានកំណត់នៅក្នុងចំណុច
ក នៃ កថាខណ្ឌទី ២ ខាងលើនេះ ត្រូវមានការយល់ព្រមពីសមាជិកចាប់ពីពាក់កណ្ដាលឡើងទៅ
នៃចំនួនសមាជិកទាំងអស់ និង ដោយសម្លេងចំនួនចាប់ពី ៣ ភាគ ៤ (បីភាគបួន) ឡើងទៅ
នៃសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ ។
No comments:
Post a Comment