សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Saturday, 6 December 2025

មាត្រា ៦៣._ ភារកិច្ចរបស់អ្នកត្រួតពិនិត្យ ជាអាទិ៍


មាត្រា ៦៣._ ភារកិច្ចរបស់អ្នកត្រួតពិនិត្យ ជាអាទិ៍

១-អ្នកត្រួតពិនិត្យត្រូវត្រួតពិនិត្យកិច្ចការរបស់នីតិបុគ្គល ។

២-អ្នកត្រួតពិនិត្យអាចទាមទារឱ្យអភិបាល និង និយោជិតរបស់នីតិបុគ្គល ធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពនៃការអនុវត្ដកិច្ចការ ឬ អាចស្រាវជ្រាវនូវស្ថានភាពនៃកិច្ចការ និង ទ្រព្យសម្បត្ដិរបស់នីតិបុគ្គលបាន ។

៣-អ្នកត្រួតពិនិត្យត្រូវស្រាវជ្រាវរបៀបវារៈ និង ឯកសារដែលអភិបាលបម្រុងនឹងដាក់ជូនមហាសន្និបាតសមាជិក ឬក្រុមប្រឹក្សាភិបាល ។ ក្នុងករណីនេះ បើយល់ឃើញថាមានការបំពានបទដ្ឋានគតិយុត្ដឬ លក្ខន្ដិកៈ ឬ មានចំណុចដែលមិនត្រឹមត្រូវហួសហេតុអ្នកត្រួតពិនិត្យត្រូវធ្វើសេចក្ដីរាយការណ៍ នៅក្នុងមហាសន្និបាតសមាជិក ឬ អង្គប្រជុំនៃក្រុមប្រឹក្សាភិបាល ។

៤-អ្នកត្រួតពិនិត្យអាចបញ្ចេញមតិអំពីការជ្រើសតាំង ឬ ការបញ្ឈប់ពីតំណែងនៃអ្នកត្រួតពិនិត្យ ឬ ប្រាក់កម្រៃរបស់អ្នកត្រួតពិនិត្យបាន នៅក្នុងមហាសន្និបាតសមាជិក ឬអង្គប្រជុំនៃក្រុមប្រឹក្សាភិបាល ។

៥-បើយល់ឃើញថា អភិបាលបានធ្វើសកម្មភាពក្រៅពីគោលបំណងរបស់នីតិបុគ្គល ឬ សកម្មភាពផ្សេងទៀត ដែលផ្ទុយនឹងបទដ្ឋានគតិយុត្ដ ឬ លក្ខន្ដិកៈ ឬ មានការបារម្ភថា អភិបាលនឹងធ្វើសកម្មភាពនោះ អ្នកត្រួតពិនិត្យត្រូវធ្វើសេចក្ដីរាយការណ៍អំពីហេតុនោះ នៅក្នុងមហាសន្និបាតសមាជិក ឬ អង្គប្រជុំនៃក្រុមប្រឹក្សាភិបាល ។ ក្នុងករណីនេះ បើមានភាពចាំបាច់ដើម្បីធ្វើសេចក្ដីរាយការណ៍នោះ អ្នកត្រួតពិនិត្យអាចកោះប្រជុំមហាសន្និបាតសមាជិក ឬ ប្រជុំក្រុមប្រឹក្សាភិបាលបាន ។ អ្នកត្រួតពិនិត្យនៃនីតិបុគ្គលមូលនិធិត្រូវធ្វើសេចក្ដីរាយការណ៍ខាងលើនេះ ទៅក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ យ៉ាងយឺតបំផុតក៏ឱ្យទាន់ជាមួយពេលធ្វើសេចក្ដីរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។

៦-ក្នុងករណីដែលអភិបាលបានធ្វើសកម្មភាពដូចបានកំណត់នៅក្នុងកថាខណ្ឌទី ៥ខាងលើនេះ ឬ មានការបារម្ភថា អភិបាលនឹងធ្វើសកម្មភាពនោះ ហើយបើមានការបារម្ភថា សកម្មភាពនោះអាចនឹងបណ្ដាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់នីតិបុគ្គល សមាជិកអាចទាមទារឱ្យអភិបាលនោះបញ្ឈប់នូវសកម្មភាពនោះបាន ។

៧-ក្នុងករណីដែលនីតិបុគ្គលប្ដឹងអភិបាល ឬ អភិបាលប្ដឹងនីតិបុគ្គល អ្នកត្រួតពិនិត្យត្រូវតំណាងឱ្យនីតិបុគ្គលក្នុងបណ្ដឹងនេះ ។


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...