សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Saturday, 6 December 2025

មាត្រា ៨៨._ ការទទួលខុសត្រូវក្នុងការធានាអំពីវិភាគទានទ្រព្យសម្បត្ដិជាមូលដ្ឋាន

 

មាត្រា ៨៨._ ការទទួលខុសត្រូវក្នុងការធានាអំពីវិភាគទានទ្រព្យសម្បត្ដិជាមូលដ្ឋាន

១-នៅពេលបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បើមានផ្នែកខ្លះពុំទាន់បានសម្រេចជាស្ថាពរអំពីការកំណត់អ្នកដែលត្រូវធ្វើវិភាគទាន ក្នុងតម្លៃសរុបនៃទ្រព្យសម្បត្ដិជាមូលដ្ឋាន ត្រូវចាត់ទុកថាអភិបាល និងសមាជិកនៃនីតិបុគ្គល នាពេលបង្កើតនីតិបុគ្គលនោះជាអ្នកដែលត្រូវធ្វើវិភាគទាន ដោយរួមគ្នា។ បញ្ញត្ដិនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលសកម្មភាពនៃវិភាគទានទ្រព្យសម្បត្ដិជាមូលដ្ឋានរបស់អ្នកដែលធ្វើវិភាគទានទ្រព្យសម្បត្ដិជាមូលដ្ឋាន ត្រូវបានលុបចោល ក្រោយការបង្កើតនីតិបុគ្គល ។

២-នៅពេលបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បើមានទ្រព្យសម្បត្ដិជាមូលដ្ឋានដែលមិនទាន់បានបង់ ឬ ពុំទាន់បានផ្ដល់តាវកាលិកនៃទ្រព្យសម្បត្ដិដែលជាវិភាគទានជាវត្ថុក្រៅពីប្រាក់ អភិបាល និង សមាជិកនៃនីតិបុគ្គល នាពេលបង្កើតនោះ ត្រូវទទួលខុសត្រូវដោយសាមគ្គីភាពក្នុងការសងចំនួនប្រាក់ដែលមិនទាន់បានបង់នោះ ឬ តម្លៃនៃទ្រព្យសម្បត្ដិ ដែលជាវិភាគទានជាវត្ថុក្រៅពីប្រាក់ដែលពុំទាន់បានផ្ដល់នោះ ។

៣-នៅពេលបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បើតម្លៃនៃទ្រព្យសម្បត្ដិដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី២ ចំណុច ឃ នៃមាត្រា៨២ (ការបង្កើត និងលក្ខន្ដិកៈ) នៃក្រមនេះ មិនគ្រប់គ្រាន់យ៉ាងខ្លាំងធៀបនឹងតម្លៃដែលបានចុះនៅក្នុងលក្ខន្ដិកៈអភិបាល និង សមាជិកនៃនីតិបុគ្គលនាពេលបង្កើតនោះ ត្រូវទទួលខុសត្រូវដោយសាមគ្គីភាពក្នុងការសងតម្លៃដែលខ្វះខាតចំពោះនីតិបុគ្គលនោះ។ ប៉ុន្ដែ ក្នុងករណីដែលបានឆ្លងកាត់តាមការស្រាវជ្រាវរបស់អធិការ ដោយយោងតាមបញ្ញត្ដិនៃមាត្រា៨៥ (ការស្រាវជ្រាវទ្រព្យសម្បត្ដិជាមូលដ្ឋាន ជាអាទិ៍) នៃក្រមនេះ អភិបាល និងសមាជិកនោះ ត្រូវរួចផុតពីការទទួលខុសត្រូវ លើកលែងតែខ្លួនជាអ្នកដែលត្រូវធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់ឬ អនុប្បទាយីនៃទ្រព្យសម្បត្ដិនោះ ។

 


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...