មាត្រា ៨៧._ ចំណុចដែលត្រូវចុះបញ្ជី និង អំឡុងពេលចុះបញ្ជី
១-ក្រៅពីចំណុចដែលបានកំណត់នៅក្នុងមាត្រា៥០ (ចំណុចដែលត្រូវចុះបញ្ជី)នៃក្រមនេះ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ត្រូវចុះបញ្ជីនូវគ្រប់ចំណុចដូចកំណត់ខាងក្រោមនេះ ៖
ក-តម្លៃសរុបនៃទ្រព្យសម្បត្ដិជាមូលដ្ឋាន ។
ខ-បញ្ញត្ដិស្ដីពីសិទ្ធិរបស់អ្នកដែលធ្វើវិភាគទានទ្រព្យសម្បត្ដិជាមូលដ្ឋាន ។
គ-នីតិវិធីនៃការបង្វិលសងនូវទ្រព្យសម្បត្ដិជាមូលដ្ឋាន ។
ឃ-វិធីផ្សព្វផ្សាយជាសាធារណៈ ។
២-ការចុះបញ្ជីបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ត្រូវធ្វើឡើងនៅទីតាំងនៃទីស្នាក់ការកណ្ដាល ក្នុងអំឡុងពេល ២ (ពីរ) សបា្ដហ៍ គិតចាប់ពីថ្ងៃដែលបានបញ្ចប់នីតិវិធីដែលបានកំណត់នៅក្នុងមាត្រា៨៥ (ការស្រាវជ្រាវទ្រព្យសម្បត្ដិជាមូលដ្ឋានជាអាទិ៍) និង មាត្រា៨៦ (ការស្រាវជ្រាវនីតិវិធីនៃការបង្កើត) នៃក្រមនេះ ។
៣-នៅទីតាំងនៃទីស្នាក់ការសាខា ការចុះបញ្ជីត្រូវធ្វើឡើង ក្នុងអំឡុងពេល ២ (ពីរ)សបា្ដហ៍ គិតពីថ្ងៃដែលបានចុះបញ្ជី តាមបញ្ញត្ដិនៃកថាខណ្ឌទី២ ខាងលើនេះ ។
No comments:
Post a Comment