មាត្រា ៩៨._ ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍
១-រាល់ឆ្នាំអនុវត្ដកិច្ចការ អភិបាលត្រូវធ្វើឯកសារដែលបានកំណត់ដូចខាងក្រោមនេះ និងឯកសារលំអិតភ្ជាប់ជាមួយ ដែលសរសេរអំពីហេតុសំខាន់ដើម្បីពន្យល់បន្ថែមទៅលើការសរសេរនៅក្នុងឯកសារនោះ៖
ក-តារាងតុល្យការ ។
ខ-របាយការណ៍ចំណេញខាត ។
គ-របាយការណ៍អំពីកិច្ចការ ។
ឃ-សេចក្ដីព្រាងនៃសេចក្ដីសម្រេចអំពីការចាត់ចែងប្រាក់ដែលនៅសល់ ឬដំណោះស្រាយចំពោះការខាតបង់ ។
២-អភិបាលត្រូវដាក់ជូនមហាសន្និបាតសាមញ្ញ នូវឯកសារដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី១ ខាងលើនេះ ហើយចំពោះឯកសារដែលបានកំណត់នៅក្នុងចំណុច គ ត្រូវរាយការណ៍អំពីខ្លឹមសារនោះ រីឯឯកសារដែលបានកំណត់នៅក្នុងចំណុច ក ចំណុច ខ និង ចំណុច ឃ ត្រូវទទួលការយល់ព្រមពីមហាសន្និបាត ។
No comments:
Post a Comment