សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Tuesday, 9 December 2025

មាត្រា ៩៩._ ការត្រួតពិនិត្យឯកសារគណនា ជាអាទិ៍

  

មាត្រា ៩៩._ ការត្រួតពិនិត្យឯកសារគណនា ជាអាទិ៍

១-អភិបាលត្រូវទទួលការត្រួតពិនិត្យដោយអ្នកត្រួតពិនិត្យ ទៅលើឯកសារដែលបានកំណត់នៅក្នុងចំណុចនីមួយៗ នៃកថាខណ្ឌទី១ នៃមាត្រា៩៨ (ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍) នៃក្រមនេះ ។

២-ការត្រួតពិនិត្យដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះត្រូវធ្វើឡើងមុនមហាសន្និ​បាតសាមញ្ញរបស់សមាជិក ។

២-អភិបាលត្រូវដាក់ជូនអ្នកត្រួតពិនិត្យ នូវឯកសារដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី១ មាត្រា៩៨ (ការធ្វើ និងការយល់ព្រមលើឯកសារគណនាជាអាទិ៍) នៃក្រមនេះ យ៉ាងតិច ៥(ប្រាំ) សបា្ដហ៍មុន ហើយត្រូវដាក់ឯកសារលំអិតភ្ជាប់ជាមួយ យ៉ាងតិច ៣ (បី) សបា្ដហ៍ មុនការចាប់ផ្ដើមការត្រួតពិនិត្យរបស់អ្នកត្រួតពិនិត្យ ។

៤-អ្នកត្រួតពិនិត្យត្រូវដាក់ជូនអភិបាលនូវរបាយការណ៍នៃការត្រួតពិនិត្យ ក្នុងអំឡុងពេល ៤ (បួន)​សបា្ដហ៍ គិតពីថ្ងៃដែលខ្លួនបានទទួលឯកសារដែលបានកំណត់នៅកថាខណ្ឌទី៣ ខាងលើនេះ ដោយមិនរាប់បញ្ចូលនូវឯកសារលំអិតភ្ជាប់ជាមួយ ។


No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...