សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Tuesday, 9 December 2025

មាត្រា ១០០._ ការបង្ហាញជាសាធារណៈនូវឯកសារគណនា ជាអាទិ៍

 

មាត្រា ១០០._ ការបង្ហាញជាសាធារណៈនូវឯកសារគណនា ជាអាទិ៍

១-នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ត្រូវរក្សាទុកឯកសារដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី១ មាត្រា៩៨ (ការធ្វើ និង ការយល់ព្រមលើឯកសារគណនា ជាអាទិ៍) នៃក្រមនេះ និង របាយការណ៍នៃការត្រួតពិនិត្យ ក្នុងអំឡុងពេល៥ (ប្រាំ) ឆ្នាំ ចាប់ពីពេលដែលរបាយការណ៍នៃការត្រួតពិនិត្យនោះត្រូវបានដាក់ជូនអភិបាលនៅទីស្នាក់ការកណ្ដាល ហើយត្រូវរក្សាទុកច្បាប់ចម្លងនៃឯកសារទាំងនោះ ក្នុងអំឡុងពេល៣ (បី) ឆ្នាំ នៅទីស្នាក់ការសាខា ។

២-សមាជិក និងម្ចាស់បំណុលរបស់នីតិបុគ្គល អាចទាមទារមើលឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ឬទាមទារឱ្យប្រគល់ឯកសារចម្លងដែលមានសេចក្ដីបញ្ជាក់ ឬឯកសារដកស្រង់នៃឯកសារទាំងនោះ ពីនីតិបុគ្គលនោះ នៅក្នុងម៉ោងធ្វើការរបស់នីតិបុគ្គលនោះបាន ។ ប៉ុន្ដែក្នុងករណីដែលទាមទារឱ្យប្រគល់ឯកសារចម្លងដែលមានសេចក្ដីបញ្ជាក់ ឬឯកសារដកស្រង់ អ្នកទាមទារត្រូវបង់សោហ៊ុយដែលបានកំណត់ដោយនីតិបុគ្គលនោះ ។

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...