មាត្រា ៧៣._ ការប្រកាសជាសាធារណៈចំពោះម្ចាស់បំណុល
១-អ្នកជម្រះបញ្ជីត្រូវប្រកាសជាសាធារណៈនៅក្នុងព្រឹត្ដិបត្រផ្លូវការរបស់ក្រសួងយុត្ដិធម៌
យ៉ាងតិចបំផុតចំនួន ៣ (បី) ដង ក្នុងអំឡុងពេល ២ (ពីរ) ខែ
គិតចាប់ពីថ្ងៃដែលខ្លួនឡើងកាន់តំណែង ចំពោះម្ចាស់បំណុល
ថាម្ចាស់បំណុលត្រូវបង្ហាញសិទ្ធិលើបំណុលរបស់ខ្លួន
ក្នុងអំឡុងពេលដែលកំណត់មិនឱ្យតិចជាង ២ (ពីរ) ខែ ។
២-ក្នុងការប្រកាសជាសាធារណៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី
១ ខាងលើនេះ ត្រូវសរសេរបន្ថែមថា ម្ចាស់បំណុលនឹងត្រូវដកហូតចេញពីការជម្រះបញ្ជី
បើខ្លួនពុំបង្ហាញសិទ្ធិលើបំណុលរបស់ខ្លួនក្នុងអំឡុងពេលដែលបានកំណត់នោះទេ ។
៣-អ្នកជម្រះបញ្ជីត្រូវដាស់តឿនដោយឡែកៗ
ចំពោះម្ចាស់បំណុលដែលខ្លួនស្គាល់ឱ្យបង្ហាញសិទ្ធិលើបំណុល ។
៤-អ្នកជម្រះបញ្ជី
ពុំអាចដកហូតម្ចាស់បំណុលដែលខ្លួនស្គាល់ចេញពីការជម្រះបញ្ជីបានឡើយ ។
No comments:
Post a Comment