មាត្រា ៧២._ ករណីយកិច្ចធ្វើសេចក្ដីរាយការណ៍អំពីការស្រាវជ្រាវទ្រព្យសម្បត្ដិនីតិបុគ្គល
១-ក្រោយពេលឡើងកាន់តំណែង
អ្នកជម្រះបញ្ជីត្រូវស្រាវជ្រាវស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្ដិរបស់នីតិបុគ្គល
ធ្វើបញ្ជីសារពើភ័ណ្ឌ និង តារាងតុល្យការ និង ដាក់ជូនតុលាការ ដោយគ្មានការយឺតយ៉ាវ។
២-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត
ឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ
ត្រូវទទួលការយល់ព្រមពីមហាសន្និបាតសមាជិក មុននឹងដាក់ទៅតុលាការ ។
៣-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត
ឯកសារដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ ត្រូវទទួលការយល់ព្រមពីសមាជិកទាំងអស់
មុននឹងដាក់ទៅតុលាការ។
៤-ចំពោះនីតិបុគ្គលមូលនិធិ
ឯកសារដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ ត្រូវទទួលការយល់ព្រមពីក្រសួង ឬ
ស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ មុននឹងដាក់ទៅតុលាការ។
No comments:
Post a Comment