មាត្រា
៨ .-
មានតែរូបវន្តបុគ្គល
ឬ នីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដី
នៃព្រះរាជាណាចក្រកម្ពុជា ។
អ្នកមានឧបនិស្ស័យជាកម្មសិទ្ធិករលើដីនៅកម្ពុជាគឺពលរដ្ឋខ្មែរទាំងអស់
សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈ សហគមន៍ ឬ សមាគមកម្ពុជា សហគ្រាសសាធារណៈ និង
ក្រុមហ៊ុនស៊ីវីល ឬ ពាណិជ្ជកម្មកម្ពុជា និង គ្រប់អង្គការកម្ពុជា
ដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គល ។ ជនបរទេស
ដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិដើម្បីឱ្យក្លាយជាកម្មសិទ្ធិករលើដីនៅកម្ពុជានឹងត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា
២៥១ នៃច្បាប់នេះ។ ទ្រព្យ ដែលបានមកក្នុងលក្ខខណ្ឌនេះត្រូវរឹបអូសយកទុកជាសម្បត្តិរដ្ឋ
ដោយរដ្ឋមិនចេញសំណងឱ្យឡើយ ។
មាត្រា ៩ .-
ក្រុមហ៊ុន
ដែលបានចុះបញ្ជីនៅកម្ពុជា ហើយ ដែលមានភាគហ៊ុនចាប់ពី ៥១%ឡើងទៅ
កាន់កាប់ដោយរូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ នីតិបុគ្គល
នៃច្បាប់កម្ពុជាអាចជាកម្មសិទ្ធិករ នៃទ្រព្យជាដីបាន ។ មានតែចំនួនភាគរយ នៃប្រាក់ហ៊ុន
ដែលមានចែងក្នុងលក្ខន្តិកៈ ក្រុមហ៊ុនប៉ុណ្ណោះទេ ដែលទទួលយកជាការបាន ។
រាល់ការព្រមព្រៀង ដែលចុះហត្ថលេខាជាលក្ខណៈឯកជនរវាងអ្នកចូលហ៊ុនទាំងឡាយ
ដែលមានន័យផ្ទុយពីនេះត្រូវទុកជាមោឃៈ និង គ្មានអនុភាព ។ ប្រសិនបើចំនួនភាគរយ
ដែលមានចែងក្នុងលក្ខន្តិកៈបានប្រែប្រួលបណ្ដាលឱ្យក្រុមហ៊ុនលែងមានសញ្ជាតិជាខ្មែរ
ក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការផ្លាស់ប្ដូរលក្ខន្តិកៈឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែង
ហើយត្រូវផ្ដល់ពត៌មានទៅស្ថាប័នមានសមត្ថកិច្ចអំពីការប្រែប្រួលនេះដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន
។
មាត្រា
១០ .-
កម្មសិទ្ធិរបស់បុគ្គលតែម្នាក់ទោះជារូបវន្តបុគ្គលក្ដី
ឬ នីតិបុគ្គលក្ដីគឺជាកម្មសិទ្ធិឯកត្តជន ។ កម្មសិទ្ធិរបស់បុគ្គលមួយក្រុម
ដែលមានបុព្វសិទ្ធិរៀងៗខ្លួន តាមរយៈច្បាប់
ដែលមានបញ្ញត្តិអំពីកម្មសិទ្ធិនេះគឺជាកម្មសិទ្ធិសមូហភាព ។
កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយសាមគ្គីគ្នាទៅលើទ្រព្យទាំងមូលគឺកម្មសិទ្ធិអវិភាគ
។ កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តនូវសិទ្ធិឯកជនផ្ដាច់មុខលើភាគខ្លះ
នៃទ្រព្យហើយភាគដទៃទៀតហៅថាភាគរួម ត្រូវដាក់នៅក្រោមបទបញ្ជានីត្យានុកូល ឬ
តាមការព្រមព្រៀងគឺសហកម្មសិទ្ធិ ។ ប្រភេទ នៃកម្មសិទ្ធិនីមួយៗ
ត្រូវបានកំណត់ដោយបទប្បញ្ញត្តិដោយឡែករបស់កម្មសិទ្ធិទាំងនោះ ។
មាត្រា ១១ .-
របបគតិយុត្ដ
នៃកម្មសិទ្ធិអចលនវត្ថុប្រែប្រួលទៅតាមត្រូវការរបស់សង្គមខ្មែរដូចជា ដីកសិកម្ម ព្រៃឈើ
ផ្លូវទឹក ត្រពាំង បឹងបួ ឬ ធារទឹក ត្រើយសមុទ្រ ឬ ច្រាំងទន្លេ អចលនវត្ថុក្នុងទីក្រុង
និង ដីសម្រាប់សាងសង់តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម ។
ច្បាប់ពិសេសត្រូវបំពេញបទប្បញ្ញត្តិទាំងឡាយ នៃអត្ថបទច្បាប់នេះ ឬ
តាំងបដិប្បញ្ញត្តិដើម្បីរក្សានូវការចាំបាច់ខាងសង្គមសេដ្ឋកិច្ច ការរៀបចំដែនដី និង
នគរូបនីយកម្ម ។ បទបញ្ជាទាំងឡាយនឹងបញ្ជាក់លំអិតនូវរបបផ្សេងៗ នៃកម្មសិទ្ធិ
ដោយគោរពតាមបទប្បញ្ញត្តិ នៃច្បាប់ ។
.png)
No comments:
Post a Comment