ស្រកគីឡូដោយមិនបំផ្លាញសុខភាព
ត្រូវប្រើវិធី៥ យ៉ាងនេះ
មានមនុស្សស្រីជាច្រើន
ចង់ស្រកគីឡូបានរាងស្អាត
ដោយប្រញាប់ប្រញាល់ចង់ឃើញលទ្ធផលលឿនៗ
ប៉ុន្តែមិនបានគិតពីផលប៉ះពាល់ចំពោះសុខភាពនោះទេ។
បើមិត្តៗនារីមានបំណងសម្រកគីឡូ កុំភ្លេចប្រើវិធី៥យ៉ាងនេះ
ដើម្បីថែរក្សារាងកាយនិងសុខភាពឲ្យបានល្អ។
១.
ថ្លឹងគីឡូជាប្រចាំ
ការថ្លឹងគីឡូឲ្យបានទៀងទាត់ជាវិធីដ៏ល្អក្នុងការគ្រប់គ្រងទម្ងន់ឲ្យបានត្រឹមត្រូវ។
កាលណាបើឡើង គីឡូ
នោះអ្នកត្រូវតែតមអាហារនិងហាត់ប្រាណជាប្រចាំ
ហើយបើស្រកខ្លាំងពេក ត្រូវបន្ថែមរបបអាហារ
ហាត់ប្រាណដើម្បីបង្កើនសាច់ដុំ
ឲ្យនៅត្រឹមកម្រិតដែលខ្លួនចង់បាន។
២.
ញ៉ាំអាហារដែលមានប្រូតេអ៊ីនឲ្យបានច្រើន
ពេលញ៉ាំអាហារដែលមានប្រូតេអ៊ីនច្រើន
វានឹងជួយឲ្យអ្នកឆាប់ឆ្អែត
និងអាចជួយគ្រប់គ្រង់ទម្ងន់បានល្អផងដែរ។ តាមការធ្វើពិសោធន៍
ទៅលើស្រ្តី២ក្រុម ដែលព្យាយាមសម្រកគីឡូឲ្យដល់គោលដៅ
ក្រុមស្រ្តីទី១ ញ៉ាំអាហារមានប្រូតេអ៊ីន ១១០ក្រាម
ក្នុងមួយថ្ងៃ ចំណែកឯក្រុមស្រ្តីទី២
ញ៉ាំអាហារមានប្រូតេអ៊ីន
តិចជាង៧២ក្រាមក្នុងមួយថ្ងៃ ក្រោយមកសង្កេតឃើញថា ក្រុមស្រ្តីទី២
ប្រឈមនឹងការឡើងគីឡូមកវិញយ៉ាងឆាប់រហ័ស។
៣.
ផ្តោតលើការញ៉ាំបន្លែផ្លែឈើ ៥ មុខ
ការញ៉ាំបន្លែផ្លែឈើឲ្យបានត្រឹមត្រូវ
មានតួនាទីជួយឲ្យការរំលាយអាហារមានដំណើរការល្អ
ជួយសម្រកនិងគ្រប់គ្រងទម្ងន់យ៉ាងមានប្រសិទ្ធភាព។
ក្នុងនោះមានដូចជា៖
· បន្លែឬផ្លែឈើពណ៌ក្រហម អាចជួយចិញ្ចឹមស្បែក
កាត់បន្ថយរោលរលាក និងការពារមហារីក។
· បន្លែឬផ្លែឈើពណ៌បៃតង ជួយជម្រុះកោសិកាចាស់ៗ
និងកាត់បន្ថយស្នាមជ្រីវជ្រួញ។
· លែឬផ្លែឈើពណ៌ស្វាយ ជំនួយដល់សុខភាពបេះដូង
និងជួយចិញ្ចឹមថែរក្សាសរសៃសក់។
· បន្លែឬផ្លែឈើពណ៌ស ជួយកាត់បន្ថយរោលរលាក
កាត់ជាតិខ្លាញ់ កាត់បន្ថយអាការៈឈឺសន្លាក់និងជង្គង់
និងជួយរក្សាលំនឹងកម្រិតជាតិស្ករ។
៤.
ហាត់ប្រាណជាប្រចាំ
ការតមអាហារនិងការហាត់ប្រាណ
ជួយឲ្យរាងកាយស្លីម និងសុខភាពមាំមួន។ ត្រូវហាត់ប្រាណយ៉ាងហោចណាស់ឲ្យបានពី
១៥-៣០នាទី ៣-៥ថ្ងៃ ក្នុងមួយសប្តាហ៍
ដើម្បីធ្វើឲ្យរាងកាយដុតជាតិខ្លាញ់បានល្អ។
៥.
ធ្វើម្ហូបញ៉ាំនៅផ្ទះដោយខ្លួនឯង
បើអ្នកចូលចង្ក្រានធ្វើម្ហូបដោយខ្លួនឯង
អ្នកអាចបន្ថយគ្រឿងទេស ដូចជាអំបិល ខ្លាញ់និងស្ករជាដើម
ប៉ុន្តែបើអ្នកទិញម្ហូបស្រាប់
អ្នកមិនដឹងទេថាគេប្រើគ្រឿងផ្សំអ្វីខ្លះ
ហើយវាច្បាស់ជាបង្កការរំខានរារាំងមិនឲ្យការសម្រកគីឡូរបស់អ្នកឈានទៅដល់គោលដៅនោះទេ៕
ចុចអានបន្ត៖
ប្រភព៖ http://kanha.sabay.com.kh
No comments:
Post a Comment