មនុស្សប្រុសចាស់ទុំ គេបង្ហាញមនោសញ្ចេតនាបែបនេះឯង
បើអ្នកស្នេហ៍ប៉ះចំមនុស្សប្រុសចរិតចាស់ទុំ
ហើយសង្កេតឃើញថាការបង្ហាញមនោសញ្ចេតនារបស់គេដូចមិនត្រូវចិត្តអ្នក
កុំប្លែកឲ្យសោះ ព្រោះមនុស្សចាស់ទុំ
គេមានវិធីបង្ហាញមនោសញ្ចេតនាខុសពីអ្នកដទៃ។
គេថាមនុស្សប្រុសគឺបង្ហាញមនោសញ្ចេតនាតិចជាងមនុស្សស្រី
តែស្រលាញ់ប៉ះចំបុរសចាស់ទុំទៀត
គឺកាន់តែកម្រឃើញពីភាពផ្អែមល្ហែមរបស់គេ។ តែដូចគេថាដែរ គេបង្ហាញតិច តែខ្លឹម
ហើយសុទ្ធតែបង្កប់ទៅដោយអត្ថន័យទាំងអស់។
ខាងក្រោមនេះគឺរបៀបបង្ហាញមនោសញ្ចេតនារបស់មនុស្សប្រុសចាស់ទុម។
១. ទូរសព្ទ និងផ្ញើសារទៅដោយគ្មានមូលហេតុអ្វីទាំងអស់
ខណៈស្នេហាក្រុមអ្នកលេងសើច
ទំនេរគ្មានអ្វីធ្វើតែងទូរសព្ទញ៉ែគ្នារាប់ម៉ោងជារៀងរាល់ថ្ងៃនោះ
បុរសចាស់ទុំ មិនសូវមានពេលនិយាយទូរសព្ទ ផ្ញើសារទៅមកឡើយ។ តែបើដកឃ្លា
រកពេលទំនេរបាន គេនឹងខល ឬផ្ញើសារទៅអ្នកភ្លាម
ដោយគ្មានមូលហេតុអ្វីទាំងអស់ គឺចេញមកពីបេះដូងសុទ្ធសាធតែម្ដង។
២. ស្ដាប់យកចិត្តទុកដាក់
ចំពោះអ្នក រាល់បញ្ហាដែលអ្នកនិយាយចេញមក
គេមិនត្រឹមតែស្ដាប់នោះទេ
គឺគេក៏កំពុងជួយរកដំណោះស្រាយឲ្យអ្នកដូចគ្នា
ដែលតម្រូវឲ្យគេត្រូវស្ដាប់យ៉ាងយកចិត្តទុកដាក់។
៣. សុខចិត្តចាញ់បានគ្រប់ពេល
ពួកគេដឹងយ៉ាងច្បាស់ថា នៅពេលដែលឈ្លោះគ្នាឈ្នះ
ទោះបីជាគេត្រូវក៏ដោយ
ក៏បានត្រឹមតែធ្វើឲ្យមនុស្សខ្លួនស្រលាញ់អន់ចិត្តប៉ុណ្ណោះ
គ្មានបានការឡើយ។ ហេតុនេះហើយ ទោះបីជាពេលខ្លះ ជំហររបស់គេត្រូវ
តែគេនៅតែឲ្យសង្សារឈ្នះដើម្បីមានសន្តិភាពទាំងអស់គ្នា។
៤. មិនលាក់បាំង
បើអ្នកស្រលាញ់គ្នាសើច ប្រាកដជាលាក់មុខលាក់ក្រោយ
ខ្លាចធ្លាយកន្ទុយឲ្យគេឃើញ។ យ៉ាងណាក្ដី ចំពោះអ្នកចាស់ទុំច្បាស់លាស់
គេមិនភ័យខ្លាចក្នុងការណែនាំអ្នកឲ្យមិត្តភ័ក្ដិ
និងគ្រួសាររបស់គេស្គាល់ឡើយ។
៥. ជូនកាដូមានអត្ថន័យ
អ្នកចាស់ទុំ រាល់ពេលមានបុណ្យអ្វី
ពួកគេមិនហក់លោតជូនកាដូឲ្យតាមទាន់សម័យកាលនោះទេ
តែគេនឹងចំណាយពេលរើសកាដូដែលមានន័យ
និងមានតម្លៃយូរអង្វែងឲ្យអ្នកដូចជារបស់ប្រើប្រាស់ ជំនួសឲ្យផ្កា
និងតុក្កតាដែលបានតែមួយឆាវៗ៕
ប្រភព៖ http://kanha.sabay.com.kh
No comments:
Post a Comment