Pisey trip: ងាយៗ!​ដើម្បីរក្សាសុខភាពល្អប្រសើរ​គួរទទួលទានផ្លែឈើទាំងនេះជាប្រចាំ
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

ងាយៗ!​ដើម្បីរក្សាសុខភាពល្អប្រសើរ​គួរទទួលទានផ្លែឈើទាំងនេះជាប្រចាំ


ងាយៗ!​ដើម្បីរក្សាសុខភាពល្អប្រសើរ​គួរទទួលទានផ្លែឈើទាំងនេះជាប្រចាំ

ផ្លែឈើ​គឺប្រសើរណាស់ចំពោះសុខភាព​ប៉ុន្ដែមិនមែនមានតែផ្លែប៉ោមប៉ុណ្ណោះទេដែលអាចជួយឱ្យអ្នកជៀសផុតពីជំងឺផ្សេងៗនោះ​ប៉ុន្តែក៏នៅមានផ្លែឈើមួយចំនួនទៀតដែលអ្នកគួរទទួលទានជាប្រចាំផងផងដែរ​ដោយវាល្អសម្រាប់ដោះស្រាយទប់ស្កាត់បញ្ហាសុខភាពនានាបានយ៉ាងប្រសើរ។​ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ?​ខាងក្រោមវេបសាយសុខភាព​Health.com.kh​នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ​៖
១.​ផ្លែប៉ោម

ជាផ្លែឈើដ៏ល្អបំផុតមួយជួយគ្រប់គ្រងទម្ងន់។​សារធាតុ​flavonoid​polymers​ក្នុងផ្លែប៉ោមជួយទប់ស្កាត់អង់ស៊ីមដែលបំបែកជាតិស្ករ។​នេះមានន័យថា​ជំនួសឱ្យការស្តុកទុកនូវជាតិស្ករជាខ្លាញ់​អ្នកនឹងបញ្ចេញវាទៅក្រៅប្រព័ន្ធរាងកាយវិញ។​លើសពីនេះទៅទៀត​ផ្លែប៉ោម​ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ​pectin​ក្នុងទម្រង់ជាតិសសៃដែលលាយជាមួយនឹងសារធាតុ​flavonoids​ដើម្បីកាត់បន្ថយកម្រិតនៃជាតិខ្លាញ់ក្នុងចរន្តឈាម។

២.​ផ្លែចេក















មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។​ចេក​ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាបូអ៊ីដ្រាតដែលជួយឱ្យអ្នកឆាប់ឆ្អែត​និងបង្កើនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។
៣.​ផ្លែគីវិ



ផ្លែឈើនេះមានផ្ទុកវីតាមីន​C​ច្រើនជាងផ្លែក្រូចដល់ទៅ​២ដងឯណោះ។​ដូច្នេះការទទួលទានផ្លែគីវីជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ​និងការពារ​DNA​ពីការបំផ្លាញ។

៤.​ផ្លែសេរ៊ី


ក្រៅពីសារធាតុ​pectin​ផ្លែសេរ៊ីក៏មានផ្ទុកសម្បូរទៅដោយសារធាតុ​flavonols​​និង​flavan-3-olsflavonoids​ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី​២​និងការកើនទម្ងន់ផងដែរ។

៥.​ស្ត្របឺរី


ជាប្រភពដ៏ប្រសើរមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។​វាក៏មានផ្ទុកសារធាតុ​flavonols​និង​anthocyanins​ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ​និងទប់ស្កាត់បញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់។

៦.​ក្រូច


មានផ្ទុកសម្បូរទៅដោយវីតាមីន​C​និងជាតិប៉ូតាស្យូម​ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយបានយ៉ាងប្រសើរ។

៧.​ផ្លែម្នាស់


មានផ្ទុកសម្បូរទៅដោយ​bromelain​ដែលជាអង់ស៊ីមរំលាយអាហារមួយជួយបំបែកអាហារដើម្បីកាត់បន្ថយអាការៈហើមពោះ។

៨.​ផ្លែល្ហុង


មានផ្ទុកសារធាតុ​papain​និងជាតិសសៃខ្ពស់ដែលជួយបង្កើនការរំលាយអាហារ។​ល្ហុងក៏ជាប្រភពដ៏ប្រសើរមួយនៃសារធាតុ​folate​និងវីតាមីន​C​ផងដែរ៕
ប្រភព ៖ health.com.kh


No comments:

Post a Comment