នីតិវិធីព្រហ្មទណ្ឌ
អំពីនគរបាលយុត្តិធម៌
និង កិច្ចស៊ើបអង្កេត
សេចក្តីផ្តើម
នៅក្នុងព្រះរាជាណាចក្រកម្ពុជាគេសង្កេតឃើញថាមានច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌចុះថ្ងៃទី
០៨.០៣.១៩៩៣ ដែលត្រូវបានកែប្រែដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់នីតិវិធីឆ្នាំ ២០០១
និងត្រូវបាននិរាករណ៍ដោយក្រមនីតិវិធីព្រហ្មទណ្ឌដែលប្រកាសឲ្យប្រើនៅថ្ងៃទី ១០ ខែ សីហា
ឆ្នាំ ២០០៧ ។
នីតិវិធីព្រហ្មទណ្ឌ
គឺជាសំណុំវិធានដែលគ្រប់គ្រងលើការរៀបចំការប្រព្រឹត្តទៅ និងការ
វិនិច្ឆ័យនៃរឿងក្តីព្រហ្មទណ្ឌ ដើម្បីធានានូវប្រសិទ្ធិភាពនៃដំណើរការរបស់តុលាការ
ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។
ម៉្យាងទៀតនីតិវិធីព្រហ្មទណ្ឌត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ជាអាទិ៍ដូចជាទាក់ទងដល់ការកំណត់សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់យុត្តាធិការព្រហ្មទណ្ឌ និងទាក់ទងទៅនឹងបែបបទនីតិវិធីនៃការពិនិត្យ ការចោទប្រកាន់ ការស្រាវជ្រាវស្វែងរកភស្តុតាង ព្រមទាំងនីតិវិធីនៃការជំនុំជំរះ ។
ម៉្យាងទៀតនីតិវិធីព្រហ្មទណ្ឌត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ជាអាទិ៍ដូចជាទាក់ទងដល់ការកំណត់សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់យុត្តាធិការព្រហ្មទណ្ឌ និងទាក់ទងទៅនឹងបែបបទនីតិវិធីនៃការពិនិត្យ ការចោទប្រកាន់ ការស្រាវជ្រាវស្វែងរកភស្តុតាង ព្រមទាំងនីតិវិធីនៃការជំនុំជំរះ ។
នៅពេលដែលមានបទល្មើសមួយកើតឡើង
គេសង្កេតឃើញមានកិច្ចនីតិវិធីជាច្រើនត្រូវបានអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ចស្របតាមវិធាននៃក្រមនីតិវិធីព្រហ្មទណ្ឌ
ដើម្បីធ្វើការកំណត់អំពីអត្ថិភាពតាមផ្លូវច្បាប់ នៃបទល្មើសនោះ
មុនពេលដែលជនល្មើសត្រូវបាន ផ្តន្ទាទោសដោយតុលាការព្រហ្មទណ្ឌ ។
នៅក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌគឺចែកចេញជា ៤ដំណាក់កាលគឺ ការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និង ការជំនុំជំរះ។ នៅក្នុងដំណាក់កាលស៊ើបអង្កេតគឺជាសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកភស្តុតាង និងចាប់ខ្លួនជនល្មើស ។
ហេតុនេះដើម្បីសម្រេចនូវភារកិច្ចនេះទទួលបានប្រសិទ្ធិភាព
ទាមទារឲ្យនគរបាលយុត្តិធម៌ទាំងអស់ត្រូវតែយល់ ឲ្យបានស៊ីជម្រៅអំពីនីតិវិធីព្រហ្មទណ្ឌ
ពិសេសវិធាន ដែលបានកំណត់ហើយពាក់ព័ន្ធដល់សមត្ថកិច្ចនគរបាលយុត្តិធម៌ ។
មុននឹងសិក្សាជ្រៅទៅលើដំណាក់កាលទាំង៤នៃដំណើរការរឿងក្តីព្រហ្មទណ្ឌយើងគប្បីសិក្សាឲ្យបានស៊ីជម្រៅទៅលើភាពខុសគ្នារវាងបណ្តឹងអាជ្ញានិងបណ្តឹងរដ្ឋប្បវេណីជាមុនសិន។
ជំពូកទី១
បណ្តឹងអាជ្ញា បណ្តឹងរដ្ឋប្បវេណី និងអាជ្ញាយុកាលនៃបទល្មើស
១- និយមន័យបទល្មើស ៖
ក្នុងមាត្រា ២នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា (
អំពើខ្លះរបស់រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលបង្កចលាចលដល់សង្គមជាបទល្មើស )។
បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ
ទៅតាមទម្ងន់នៃបទល្មើសនោះ ។
២- បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ៖
បណ្តឹងអាជ្ញា និង បណ្តឹងរដ្ឋប្បវេណីគឺជាបណ្តឹង២ផ្សេងគ្នា ។
ក -បណ្តឹងអាជ្ញា
បណ្តឹងអាជ្ញា គឺជាបណ្តឹងដែលសុំឲ្យផ្តន្ទាទោសពិន័យជាប្រាក់
ឬដាក់ពន្ធនាគារមានកាលកំណត់ ឬដាក់ពន្ធនាគារអស់មួយជីវិត
ចំពោះជនដែលបានប្រព្រឹត្តអំពើគ្រោះថ្នាក់ដល់សង្គម ឬប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌ ។
បណ្តឹងអាជ្ញា៖
មានគោលបំណងពិនិត្យអត្ថិភាពបទល្មើសបង្ហាញឲ្យឃើញពិរុទ្ធភាពនៃ ជនល្មើស
និងផ្តន្ទាទោសជននោះតាមច្បាប់កំណត់ ។
កម្មវត្ថុនៃបណ្តឹងអាជ្ញា៖ បណ្តឹងអាជ្ញា អនុវត្តទៅលើបុគ្គលគ្រប់រូប ទាំងរូបវន្តបុគ្គលទាំងនីតិបុគ្គល
ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ
ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ ......
ម្ចាស់បណ្តឹងអាជ្ញា ៖ យោងតាមមាត្រា ១៣១ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា ( មានតែស្ថាប័នអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា
)ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា ២៧ចែងថា (អង្គការអយ្យការធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ
និងសន្និដ្ឋានឲ្យតុលាការអនុវត្តច្បាប់ ....) ។
ការដាក់បណ្តឹងអាជ្ញាឲ្យមានចលនាដោយជនរងគ្រោះ ៖
ជនរងគ្រោះនៃបទឧក្រិដ្ឋ ឬ
បទមជ្ឈិមអាចដាក់ពាក្យប្តឹងដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅចំពោះមុខចៅក្រមស៊ើបសួរ
។
យុត្តាធិការព្រហ្មទណ្ឌ ក៏អាចទទួលបណ្តឹងពីមន្ត្រីរាជការ
ឬភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកបានប្រគល់អំណាចឲ្យផងដែរ ។
ការរលត់បណ្តឹងអាជ្ញា ៖
មូលហេតុនៃការរលត់បណ្តឹងអាជ្ញាមានដូចតទៅ ៖
១-មរណភាពនៃជនល្មើស
២-ការផុតអាជ្ញាយុកាល
៣-ការលើកលែងទោសជាទូទៅ
៤-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
៥-អាជ្ញាអស់ជំនុំ ។
២-ការផុតអាជ្ញាយុកាល
៣-ការលើកលែងទោសជាទូទៅ
៤-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
៥-អាជ្ញាអស់ជំនុំ ។
កាលណាមានច្បាប់ចែងជាក់លាក់ នោះបណ្តឹងអាជ្ញាក៏អាចរលត់បានដែរ ។
ខ- បណ្តឹងរដ្ឋប្បវេណី ៖
បណ្តឹងរដ្ឋប្បវេណីគឺជា
បណ្តឹងទាមទារឲ្យមានការជួសជុលនូវការអន្តរាយទាំងសម្ភារៈ និងជម្ងឺចិត្ត ។
បណ្តឹងរដ្ឋប្បវេណីអាចធ្វើបានទៅលើជនគ្រប់រូបជា ចារី សហចារី អ្នកសមគំនិត អ្នកផ្តើមគំនិត
និងបុគ្គលទទួលខុសត្រូវផ្នែករដ្ឋប្បវេណីនៃបទល្មើស(ឧទាហរណ៍៖ជនរងគ្រោះបានប្តឹងអនាព្យាបាលលើអនីតិជនដែលបានបង្កបទល្មើស)
។
បណ្តឹងរដ្ឋប្បវេណី
មានគោលបំណងធ្វើឲ្យបានការជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ
ហើយក្នុងគោលបំណងនោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល ។
បណ្តឹងរដ្ឋប្បវេណី និង ព្យសនកម្ម ៖
-បណ្តឹងរដ្ឋប្បវេណីត្រូវអនុវត្តដោយជនរងគ្រោះនៃបទល្មើស
។
-ដើម្បីទទួលការជួសជុលបាន ព្យសនកម្មត្រូវតែ ៖
-ជាផលវិបាលផ្ទាល់នៃបទល្មើស
-ជាព្យសនកម្មផ្ទាល់ខ្លួន
-បានកើតឡើង និងនៅក្នុងពេលបច្ចុប្បន្ន
-ជាព្យសនកម្មផ្ទាល់ខ្លួន
-បានកើតឡើង និងនៅក្នុងពេលបច្ចុប្បន្ន
ព្យសនកម្មអាចជា ៖
ព្យសនកម្មខាងសម្ភារៈ ព្យសនកម្មខាងផ្លូវកាយ ឬ ព្យសនកម្មខាងផ្លូវចិត្ត ។
-ការជួសជុលព្យសនកម្ម ៖
ព្យសនកម្មអាចត្រូវបានជួសជុលដោយការបង់ជម្ងឺចិត្តដោយការសងទៅជនរងគ្រោះវិញនូវទ្រព្យសម្បត្តិដែលបាត់បង់
ឬ ដោយការធ្វើឲ្យដូចសភាពដើមវិញនូវទ្រព្យដែលគេបំផ្លាញ ឬធ្វើឲ្យខូចខាត ។
ដើមបណ្តឹងរដ្ឋប្បវេណីអាចធ្វើឡើងក្នុងនាមជាជនរងគ្រោះបាន
ដោយអ្នកដំណាងស្របច្បាប់ កាលណាជនរងគ្រោះជាអនីតិជន ឬនីតិជនដែលច្បាប់ការពារ ។
-បណ្តឹងរដ្ឋប្បវេណីរបស់សិទ្ធិវន្តជនរងគ្រោះ
ក្នុងករណីជនរងគ្រោះស្លាប់ បណ្តឹងរដ្ឋប្បវេណីអាចត្រូវផ្តើមធ្វើ
ឬបន្តបានដោយសិទ្ធិវន្ត(អ្នកមានសិទ្ធិលើវត្ថុណាមួយ .អ្នកមានសិទ្ធិនឹងធ្វើអ្វីមួយ )។
-ការប្រកាសមុនអំពីពិរុទ្ធភាព
តុលាការអាចសម្រេចការជួសជុលព្យសនកម្មបាន
លុះត្រាតែបានពិនិត្យពីធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ
ហើយបានប្រកាសថាជនជាប់ចោទត្រូវមានពិរុទ្ធជាមុនសិន ។
-មរណភាពរបស់ជនល្មើស
ដើមបណ្តឹងរដ្ឋប្បវេណីអាចសុំឲ្យមានការជួសជុលព្យសនកម្ម
ពីសិទ្ធិវន្តនៃជនជាប់ ចោទបាន បើសិនជនជាប់ចោទទទួលមរណភាពក្នុងពេលដំណើរការរឿងក្តី ។
បណ្តឹងរដ្ឋប្បវេណីមិនអាចធ្វើបានទៀតទេនៅមុខតុលាការព្រហ្មទណ្ឌ
ក្រោយពេលផុតអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា ។
៣ -អាជ្ញាយុកាលនៃបទល្មើស ៖
-អាជ្ញាយុកាលគឺ ៖
១.គឺជារយៈពេលដែលមានសិទ្ធិប្តឹង
រយៈពេលដែលដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិប្តឹងទាមទារពីជនល្មើស
ឬអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។
២. គឺជារយៈពេលដែលទទួលខុសត្រូវចំពោះច្បាប់ ។
៣.គឺជារយៈពេលដែលត្រូវរួចពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ។
-អាជ្ញាយុកាលនៃបទល្មើសគឺ ៖
គឺជារយៈពេលដែលមានសិទ្ធិប្តឹងចំពោះបណ្តឹងព្រហ្មទណ្ឌ
និងបណ្តឹងរដ្ឋប្បវេណី។
រយៈពេលដែលត្រូវទទួលខុសត្រូវនូវអំពើល្មើសច្បាប់ទាំងបទព្រហ្មទណ្ឌ
និងទាំងរដ្ឋប្បវេណី។
ថិរវេលានៃអាជ្ញាយុកាលនៃបណ្តឹងអាជ្ញាគឺ ៖
-១៥ ឆ្នាំ ចំពោះបទឧក្រិដ្ឋ
-៥ ឆ្នាំ ចំពោះបទមជ្ឈិម
-១ ឆ្នាំ ចំពោះបទលហុ
ដោយឡែកចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
និង បទឧក្រិដ្ឋសង្គ្រាម មិនអាចផុតអាជ្ញាយុកាលបានទេ ។
-ការផ្តាច់រយៈពេលនែអាជ្ញាយុកាល ៖
ថិរវេលានៃអាជ្ញាយុកាល ត្រូវចាប់ផ្តើមគិតពីពេលប្រព្រឹត្តបទល្មើស ។
អាជ្ញាយុកាលត្រូវផ្តាច់ដោយគ្រប់កិច្ចនៃការចោទប្រកាន់ ឬ កិច្ចស៊ើបសួរ ។
ការបញ្ចប់កិច្ចចោទប្រកាន់ ឬ កិច្ចស៊ើបសួរនីមួយៗ
នាំឲ្យចាប់ផ្តើមគិតថិរវេលាថ្មីនៃអាជ្ញាយុកាល ។
ជំពូកទី ២
សមាសភាព និងបេសកកម្មរបស់នគរបាលយុត្តិធម៌
១-បេសកកម្មរបស់នគរបាលយុត្តិធម៌
នៅក្នុងតំណាក់កាលនៃការស៊ើបអង្កេត នគរបាលយុត្តិធម៌មានបេសកកម្មធំៗ ២
គឺ ៖
-នគរបាលយុត្តិធម៌គឺជាជំនួយរបស់អំណាចតុលាការ
(ព្រះរាជអាជ្ញា ឬចៅក្រមស៊ើបសួរ) ។
-នគរបាលយុត្តិធម៌មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ
បទមជ្ឈិម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង ។ មាត្រា៥៦
២ -សមាសភាពរបស់នគរបាលយុត្តិធម៌
-មន្ត្រីនគរបាលយុត្តិធម៌ ។
-ភ្នាក់ងារនគរបាលយុត្តិធម៌
-មន្ត្រីរាជការ និង
ភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់ឲ្យធ្វើការពិនិត្យបទល្មើសខ្លះៗក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន
។(មាត្រា ៥៧)
ការសម្របសម្រួលសកម្មភាពការងាររបស់នគរបាលយុត្តិធម៌
-ព្រះរាជអាជ្ញាដឹកនាំ
និងសម្របសម្រួលសកម្មភាពការងាររបស់មន្ត្រីនគរបាលយុត្តិធម៌
និងភ្នាក់ងារនគរបាលយុត្តិធម៌ទាំងអស់ក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន ។
-កាលណាអនុវត្តដីកាចាត់ឲ្យស៊ើបសួរជំនួស
មន្ត្រីនគរបាលយុត្តិធម៌ត្រូវស្ថិតនៅក្រោមអំណាចចៅក្រមស៊ើបសួរ ។(មាត្រា ៥៨)
២-១ មន្ត្រីនគរបាលយុត្តិធម៌
ក-ការទទួលបានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌៖
១-មន្ត្រីនគរបាលជាតិមានឋានន្តរសក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ
បានបំរើការងារយ៉ាងតិច២ឆ្នាំ ក្នុងនគរបាលជាតិរួចហើយ
ហើយបន្ទាប់ពីបានទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។ \
២-នាយទាហាននៃកងរាជអាវុធហត្ថ ដែលបានបំរើការងារយ៉ាងតិច២ឆ្នាំ
ក្នុងកងរាជអាវុធហត្ថរួចហើយហើយបន្ទាប់ពីបានទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌។
៣-អ្នកមានឋានន្តរស័ក្តិ និងមុខងារដូចខាងក្រោម ៖
ក- អភិបាល អភិបាលរង ខេត្តក្រុង និងអភិបាល អភិបាលរង ស្រុក ខ័ណ្ឌ និង
មេឃុំ ចៅសង្កាត់ ។ \ខ- ប្រធាន
អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ សន្តិសុខ សណ្តាប់ធ្នាប់
នៃអគ្គស្នងការនគរបាលជាតិ ។
គ- ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ប្រធាន
អនុប្រធានផ្នែក ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ និងស្ថិតក្រោមឳវាទនាយកដ្ឋានកណ្តាល
។
ឃ- ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ប្រធាន
អនុប្រធានផ្នែកនៃនាយកដ្ឋានព្រំដែន មន្ទីរប្រឆាំងគ្រឿងញៀន ទេសចរណ៍
ការពារបេតិកភ័ណ្ឌ។
ង- ស្នងការ ស្នងការរង នគរបាលខេត្តក្រុង រាជធានី ។
ច- ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែក
ដែលទទួលបន្ទុកការងារព្រហ្មទណ្ឌចំណុះស្នងការនគរបាលខេត្ត ក្រុងដូចជា ៖
ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់.ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល
ការិយាល័យនគរបាលសេដ្ឋកិច្ច ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ
ការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យប្រឆាំងភេរវកម្ម និងការរិយាល័យជនបរទេស ។
ឆ- អធិការ អធិការរង និង ប្រធាន
អនុប្រធានផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក ខ័ណ្ឌ ។
ជ- ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែក នគរបាលចរាចរណ៍
នគរបាលទេសចរណ៍ និងនគរបាលគ្រប់គ្រងអាវុធជាតិផ្ទុះ ។
ឈ-ប្រធាន
អនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់(ចំពោះបទល្មើសព្រហ្មទណ្ឌ )ដោយ ឡែកមន្ត្រីនៃកងរាជអាវុធហត្ថ
មានចែងនៅក្នុងមាត្រា ៦០ នេះដែរចាប់ពីចំណុច ញ ដល់ ឍ
ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ។
ខ-ការតែងតាំងជាមន្ត្រីនគរបាលយុត្តិធម៌៖
រដ្ឋមន្ត្រីជាអាណាព្យាបាលនៃមន្ត្រីនគរបាល ឬ
កងរាជអាវុធហត្ថទាំងឡាយដែលមានចែងក្នុងចំណុចទី១ ទី២ និងទី៣ ខាងលើ
មានភារកិច្ចតែងតាំងមន្ត្រីទាំងឡាយដែលបំពេញការងារជាមន្ត្រីនគរបាលយុត្តិធម៌ដោយប្រកាសរួមជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
។
គ-សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌៖
សញ្ញាបត្រជាន់ខ្ពស់នេះ
ត្រូវបានប្រគល់ជូនបន្ទាប់ពីបានឆ្លងកាត់ការប្រឡងបែបវិជ្ជាជីវៈ ដែលរួមមានវិញ្ញាសាជាមូលដ្ឋានដូចខាងក្រោម
៖
១ វិញ្ញាសាស្តីពី នីតិព្រហ្មទណ្ឌ
២ វិញ្ញាសាស្តីពី នីតិវិធីព្រហ្មទណ្ឌ
៣ វិញ្ញាសាស្តីពី ករណីកិច្ចសាស្ត្រ
(ដូចមានចែងក្នុងក្រមសីលធម៌ដែលតែងតាំងដោយអង្គការសហប្រជាជាតិ) ។
គណៈមេប្រយោគនៃការប្រឡង
ស្ថិតក្រោមអធិបតីភាពរបស់អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឬ
ចៅក្រមអយ្យការអមតុលាការកំពូលដែលទទួលបន្ទុកការងារនេះ។
គណៈមេប្រយោគមានសមាសភាព ៖
គណៈមេប្រយោគមានសមាសភាព ៖
១-ចៅក្រមស៊ើបសួរម្នាក់ ដែលតែងតាំងដោយប្រធានតុលាការកំពូល ។
២-ចៅក្រមអយ្យការម្នាក់
ដែលតែងតាំងដោយអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ។
៣-តំណាង ២រូប របស់ក្រសួងមហាផ្ទៃ ។
ឃ-សម្បថនៃមន្ត្រីនគរបាលយុត្តិធម៌៖
មន្ត្រីនគរបាលយុតិ្តធម៌ម្នាក់ៗត្រូវស្បថថា
ខ្លួននឹងបំពេញដោយភក្តីភាពនូវមុខងាររបស់ខ្លួន។ សម្បថត្រូវធ្វើនៅមុខសាលាឧទ្ធរណ៍។រូបមន្តនៃសម្បថត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
។ (នីតិវិធីសម្បថមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ) ។
ង-កំហុសប្រព្រឹត្តក្នុងពេលអនុវត្តមុខងារ៖
១- នីតិវិធីខាងវិន័យ ៖
រាល់កំហុសទាំងឡាយរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងពេលបំពេញមុខងារ ត្រូវតែរាយការណ៍ដោយព្រះរាជអាជ្ញា ឬចៅក្រមស៊ើបសួរ ដល់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។ យោងតាមករណីនីមួយៗអគ្គព្រះរាជអាជ្ញា ប្រកាសជូនដំណឹងដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្តើមដំណើរការនីតិវិធីវិន័យ និង ផ្តល់ដំណឹងអំពីចំណាត់ការជាបន្តនៃនីតិវិធីវិន័យនេះ ។
២ -ទណ្ឌកម្មចំពោះមន្ត្រីនគរបាលយុត្តិធម៌ ៖
ទណ្ឌកម្មខាងវិន័យទាំងឡាយ មិនមែនជាឧបសគ្គ ដល់ការធ្វើបណ្តឹងអាជ្ញាទេ
ប្រសិនបើមានបទល្មើស ណាមួយត្រូវបានប្រព្រឹត្ត ។
យុត្តាធិការស៊ើបសួរ ឬ ជំនុំជំរះ
ដែលទទួលបន្ទុករឿងនេះត្រូវផ្ទេរសំណុំរឿងទៅយុត្តាធិការផ្សេងចាត់ការ
តាមសេចក្តីសម្រេចរបស់តុលាការកំពូល ដើម្បីជាប្រយោជន៌ល្អដល់រដ្ឋបាលតុលាការ ។
-ការហាមឃាត់មិនឲ្យបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌
៖
-អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍
គាត់មានសិទ្ធិប្រកាសចេញវិធានការដូចខាងក្រោម ៖
១-ហាមឃាត់មិនឲ្យបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ជាបណ្តោះអាសន្នសម្រាប់រយៈពេល
៥ឆ្នាំយ៉ាងច្រើន ។
២ -ហាមឃាត់មិនឲ្យបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ជាស្ថាពរ ។
មន្ត្រីនគរបាលយុត្តិធម៌ដែលត្រូវហាមឃាត់ អាចដាក់ពាក្យប្តឹងតវ៉ាបានដោយមានសំអាងហេតុ
ក្នុងអំឡុងពេល ១៥ថ្ងៃ គិតពីថ្ងៃទទួលដំណឹងអំពីការហាមឃាត់នេះ ទៅក្រសួងយុត្តិធម៌
ដើម្បីសម្រេចសេចក្តីលើបណ្តឹងតវ៉ានោះ។
ក្នុងអំឡុងពេលធ្វើបណ្តឹងតវ៉ា ឬ សម្រេចសេចក្តី
មន្ត្រីនគរបាលយុត្តិធម៌ មិនអាចបំពេញមុងងារជាមន្ត្រីនគរបាលយុត្តិធម៌បានឡើយ ។
អាចបំពេញមុខងារនេះបានវិញលុះត្រាតែមានសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តធម៌បដិសេធការសម្រេចហាមឃាត់
ឬ បន្ថយរយៈពេល ។
ច-សមត្ថកិច្ចដែនដីមន្ត្រីនគរបាលយុត្តិធម៌៖
-មណ្ឌលរដ្ឋបាលបំពេញការងារ
-មន្ត្រីនគរបាលយុតិ្តធម៌ម្នាក់ៗមានសមត្ថកិច្ចក្នុងព្រំប្រទល់ដែនដីនៃអង្គភាពដែលខ្លួនបានចាត់តាំងឲ្យបំពេញការងារ.
-នៅភ្នំពេញមន្ត្រីនគរបាលយុតិ្តធម៌មានសមត្ថកិច្ចនៅលើវិសាលភាពនៃក្រុងទាំងមូល។
-ការពន្លាតសមត្ថកិច្ចដែនដី
-មន្ត្រីនគរបាលយុតិ្តធម៌អាចពន្លាតសមត្ថកិច្ចដែនដីទាំងមូលបានក្នុងករណីបទល្មើសជាក់ស្តែង
ដោយមានការអនុញ្ញាតទោះបីផ្ទាល់មាត់ពីព្រះរាជអាជ្ញា ។
-ការអនុញ្ញាតត្រូវនិទ្ទេសចូលក្នុងលិខិតស៊ើបអង្កេត
។
-ចៅក្រមស៊ើបសួរចេញដីកាឲ្យស៊ើបសួរជំនួសអាចអនុញ្ញាតឲ្យមន្ត្រីនគរបាលយុតិ្តធម៌អាចប្រតិបត្តិការលើវិសាលភាពដែនដីជាតិទាំងមូល។
-មន្ត្រីនគរបាលយុតិ្តធម៌ដែលពន្លាតសមត្ថកិច្ចដែនដី
ត្រូវសុំជំនួយពីមន្ត្រីនគរបាលយុតិ្តធម៌សមត្ថកិច្ចដែនដី។
-ចៅក្រមស៊ើបសួរដែលអនុញ្ញាតឲ្យពន្លាតដែនដី
ត្រូវជូនដំណឹងតាមគ្រប់មធ្យោបាយដល់ព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចដែនដី ។
-វិធានសមត្ថកិច្ចដែនដីដែលបានបញ្ញត្តមានលក្ខណៈដាច់ខាត
។ បើមិនគោរពកិច្ចទាំងឡាយដែលបានបំពេញដោយមន្ត្រីនគរបាលយុតិ្តធម៌ត្រូវទុកជាមោឃៈ ។
ឆ-បេសកកម្មរបស់មន្ត្រីនគរបាលយុត្តិធម៌
៖
ក-បេសកកម្ម ៖
-ទទួលបណ្តឹងទាមទារ និង
បណ្តឹងបរិហារ ។
-ពិនិត្យបទល្មើសទាំងឡាយដែលបានរកឃើញ
។
-ធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង
ឬ ធ្វើការស៊ើបអង្កេតបឋម ។
-អនុវត្តតាមដីកាចាត់ឲ្យស៊ើបសួរជំនួស
។
-ធ្វើកំណត់ហេតុបណ្តឹង និង
ធ្វើបញ្ជីបណ្តឹង ។
មន្ត្រីនគរបាលយុត្តិធម៌អាចរកឃើញបទល្មើសតាមរយៈ
៖
-បណ្តឹងបរិហារ ឬ បណ្តឹងទាមទារ
-ការពិនិត្យស្វែងរកបទល្មើសឃើញដោយខ្លួនឯង
តាមការងារប្រចាំថ្ងៃដោយមិនចាំបាច់មានប្រជាពលរដ្ឋប្តឹងនោះទេ ។
តើអ្វីទៅហៅថាបណ្តឹងទាមទារ ?
-បណ្តឹងទាមទារ គឺសំដៅទៅលើបណ្តឹងរបស់ប្រជាពលរដ្ឋ
ឬ ជាជនរងគ្រោះនៅក្នុងបទល្មើសណាមួយនោះ គាត់ប្តឹងទៅនគរបាលយុត្តិធម៌
ដើម្បីទាមទារនូវសំណងនៃការខូចខាត ឬ សំណងជម្ងឺចិត្ត
ឬផ្តន្ទាទោសដល់ជនល្មើសដែលបានប្រព្រឹត្តបទល្មើសមកលើគាត់ ។
តើអ្វីទៅហៅថាបណ្តឹងបរិហារ ?
-បណ្តឹងបរិហារ
គឺសំដៅទៅលើបណ្តឹងវែកមុខបទល្មើស ដែលមានគោលបំណងបង្ហាញ ឬបកអាក្រាតនូវបទល្មើស
ដើម្បីឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងស្វែងរកភស្តុតាងនៅក្នុងបទល្មើស
ចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ។បណ្តឹងបរិហារអាចតាមរយៈរបស់តតិយជន
ឬដោយមន្ត្រីសាធារណៈដែលគាត់បានឃើញ ឬបានដឹងពីបទល្មើសនោះ ។
-គ្រប់បណ្តឹងដែលទទួលដោយមន្ត្រីនគរបាលយុត្តិធម៌នោះ
តម្រូវឲ្យមានធ្វើកំណត់ហេតុ ។
-កំណត់ហេតុត្រូវស្រង់ឲ្យបានត្រឹមត្រូវនូវសេចក្តីរាយការណ៍របស់អ្នកប្តឹង
។
ក្នុងករណីចាំបាច់
អាចហៅរកអ្នកបកប្រែភាសាម្នាក់ដែលត្រូវស្បថតាមជំនឿ
ឬសាសនាថាខ្លួនបកប្រែត្រឹមត្រូវតាមសេចក្តីរាយការណ៍ ។ អ្នកបកប្រែមិនអាចយកនគរបាល ឬកងរាជអាវុធហត្ថដែលរួមប្រតិបត្តិការបានឡើយ
។
កំណត់ហេតុបណ្តឹងមានចុះសេចក្តីដូចតទៅ ៖
-ឈ្មោះ
និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌
-អង្គភាពរបស់មន្ត្រីនគរបាលយុត្តិធម៌
-កាលបរិច្ឆេទ ។
-កាលបរិច្ឆេទ ។
-ទំព័រនីមួយៗត្រូវមានចុះហត្ថលេខារបស់មន្ត្រីនគរបាលយុត្តិធម៌
និងអ្នកប្តឹង ។
-ការឆូត ការថែម និងការយោង
ត្រូវតែមានបញ្ជាក់ដោយមានចុះហត្ថលេខារបស់មន្ត្រីនគរបាលយុត្តិធម៌និងអ្នកប្តឹងនៅរឹមទំព័រ
។
-មុនចុះហត្ថលេខា ឬផ្តិតម្រាមដៃ អ្នកប្តឹងត្រូវអានកំណត់ហេតុឡើងវិញ។ករណីចាំបាច់មន្ត្រី
នគរបាលយុត្តិធម៌ ត្រូវអានខ្លឹមសារកំណត់ហេតុដោយសំឡេងខ្លាំងៗ ។
ខ-ចំណាត់ការបន្តពីការដាក់ពាក្យប្តឹង ៖
-មន្ត្រីនគរបាលយុត្តិធម៌ដែលទទួលបណ្តឹងត្រូវតែចាប់ផ្តើមស៊ើបអង្កេតភ្លាម
ឬ ក៏បញ្ជូនកំណត់ហេតុបណ្តឹងនោះទៅព្រះរាជអាជ្ញាចាត់ការជាបន្ត ។
-មន្ត្រីនគរបាលយុត្តិធម៌មុនធ្វើការស៊ើបអង្កេតអាចសុំការណែនាំពីព្រះរាជអាជ្ញាចាត់ការជាបន្ត
។
-កាលណាទទួលពាក្យបណ្តឹងបរិហារ
សមហេតុផល ត្រូវជូនព័ត៌មានដល់ព្រះរាជអាជ្ញា និងសុំការណែនាំ ។
គ-ការបំពានលើសកម្មភាពតុលាការ ៖
-ក្នុងករណីណាក៏ដោយមន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់សំណុំរឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់កាRបានទេទោះមានការសម្រុះសម្រួលគ្នាឬក៏មានការដកពាក្យប្តឹងក៏ដោយ ។
មន្ត្រីនគរបាលយុត្តិធម៌ដែលរក្សាទុក
ឬលាក់កំបាំងកំណត់ហេតុ ឬវត្ថុតាងដោយចេតនាដល់អាជ្ញាធរតុលាការ
មន្រ្តីនោះត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់
(មន្ត្រីនគរបាលយុត្តិធម៌មិនមានអំណាចឆន្ទានុសិទ្ធិនោះទេ) ។
២-២ ភ្នាក់ងារនគរបាលយុត្តិធម៌
ក-ការទទួលបានគុណសម្បត្តិជាភ្នាក់ងារនគរបាលយុត្តិធម៌៖
១-នាយនគរបាល និងនាយនគរបាលរង ដែលមិនមានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ ។
១-នាយនគរបាល និងនាយនគរបាលរង ដែលមិនមានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ ។
២-ភ្នាក់ងារនគរបាលជាតិផ្សេងទៀត ។
៣-នាយទាហាននៃកងរាជអាវុធហត្ថ
ដែលមិនមានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ ។
៤-យោធិនផ្សេងទៀតនៃកងរាជអាវុធហត្ថ ។
ភ្នាក់ងារនគរបាលយុត្តិធម៌ត្រូវបានតែងតាំងឡើងទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ
ឬ សេចក្តីសម្រេចរបស់អគ្គស្នងការ ហើយបញ្ជូនមកស្បថតែម្តង(
ចំណុចនេះមិនមានចែងក្នុងក្រមនីតិវិធីនោះទេ)។
ខ-សម្បថនៃភ្នាក់ងារនគរបាលយុត្តិធម៌៖
ភ្នាក់ងារនគរបាលយុតិ្តធម៌ម្នាក់ត្រូវស្បថថា ខ្លួននឹងបំពេញដោយភក្តីភាពនូវមុខងាររបស់ខ្លួន។ សម្បថត្រូវធ្វើនៅមុខសាលាដំបូង ។
ភ្នាក់ងារនគរបាលយុតិ្តធម៌ម្នាក់ត្រូវស្បថថា ខ្លួននឹងបំពេញដោយភក្តីភាពនូវមុខងាររបស់ខ្លួន។ សម្បថត្រូវធ្វើនៅមុខសាលាដំបូង ។
គ-បេសកកម្មភ្នាក់ងារនគរបាលយុត្តិធម៌៖
-ពិនិត្យបទល្មើស ជាអាទិ៍ បទលហុ ។
-ជួយដល់មន្ត្រីនគរបាលយុត្តិធម៌
ក្នុងការបំពេញមុខងាររបស់គេ ។
-ចំពោះការពិនិត្យបទល្មើស
ភ្នាក់ងារនគរបាលយុត្តិធម៌គឺត្រួវធ្វើរបាយការណ៍ ។
របាយការណ៍មានតម្លៃត្រឹមតែជាព័ត៌មានធម្មតាប៉ុណ្ណោះ ។
ក្នុងករណីណាក៏ដោយភ្នាក់ងារនគរបាលយុត្តិធម៌
ត្រូវតែរក្សាទុកជូនមន្ត្រីនគរបាលយុត្តិធម៌ មិនអាចចាត់ការបានឡើយ ។
ឃ-កំហុសប្រព្រឹត្តក្នុងពេលអនុវត្តមុខងារ៖
១- នីតិវិធីខាងវិន័យ ៖
១- នីតិវិធីខាងវិន័យ ៖
រាល់កំហុសទាំងឡាយរបស់ភ្នាក់ងារនគរបាលយុត្តិធម៌ក្នុងពេលបំពេញមុខងារ
ត្រូវតែរាយការណ៍ដោយព្រះរាជអាជ្ញាឬចៅក្រមស៊ើបសួរ
ដល់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។ យោងតាមករណីនីមួយៗ អគ្គព្រះរាជអាជ្ញា
ប្រកាសជូនដំណឹងដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្តើមនីតិវិធីខាងវិន័យ និង
ផ្តល់ដំណឹងអំពីចំណាត់ការជាបន្តនៃនីតិវិធីវិន័យនេះ ។
២ -ទណ្ឌកម្មខាងវិន័យ ៖
-ទណ្ឌកម្មខាងវិន័យទាំងឡាយមិនមែនជាឧបសគ្គដល់ការធ្វើបណ្តឹងអាជ្ញាទេ
ប្រសិនបើមានបទល្មើស ណាមួយត្រូវបានប្រព្រឹត្ត ។
-កាលណាភ្នាក់ងារនគរបាលយុត្តិធម៌ប្រព្រឹត្តបទល្មើសក្នុងពេលបំពេញមុខងាររបស់ខ្លួន
តុលាការកំពូលអាចផ្ទេរអំណាចទៅឲ្យយុត្តាធិការផ្សេង
ចាត់ការដើម្បីជាប្រយោជន៍ល្អដល់រដ្ឋបាលតុលាការ ។
២-៣ មន្ត្រីរាជការ និង
ភ្នាក់ងារសាធារណៈដទៃទៀតដែលមាននីតិសម្បទាពិសេសសម្រាប់ពិនិត្យបទល្មើសមួយចំនួន ៖
-ការផ្តល់នីតិសម្បទា ៖
-មន្ត្រីរាជការនិង
ភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យពិនិត្យបទល្មើសមួយចំនួន
ត្រូវស្ថិតក្រោមអំណាចព្រះរាជអាជ្ញា ។
-បែបបទនិងនីតិវិធិផ្តល់នីតិសម្បទា
ត្រូវកំណត់ដោយប្រកាសក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធ ។
-ចំពោះការពិនិត្យបទល្មើសមន្ត្រីរាជការនិង
ភ្នាក់ងារទាំងនេះធ្វើរបាយការណ៍ ។ របាយការណ៍នេះមានតម្លៃត្រឹមតែជាព័ត៌មានធម្មតាប៉ុណ្ណោះ
។
ឯកសារពិគ្រោះ
១.ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៧
២.នគរបាលយុត្តិធម៌ របស់លោក កៅ សីហា ។
No comments:
Post a Comment