តួនាទីរបស់ក្រឡាបញ្ជី
ក្រឡាបញ្ជី
ជាមន្រ្តីក្របខណ្ឌក្រសួងយុត្តិធម៌ដែលមានតួនាទីជាជំនួយរបស់ព្រះរាជអាជ្ញា
និងចៅក្រមនៅគ្រប់ដំណាក់កាល។ ក្រឡាបញ្ចីនៃតុលាការព្រះរាជាណាចក្រកម្ពុជា
ត្រូវបានតែងតាំងផ្លាស់ប្តូរនិង ដកហួតពីមុខងារដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍។
ក្រឡាបញ្ចីមានចំនួនលើសពី ៥០០រួប។ ក្រឡាបញ្ចី បំពេញភារកិច្ចផ្នែករដ្ឋបាល និង
ជួយចៅក្រមក្នុងនិតិវិធីតុលាការ។ ក្រឡាបញ្ចី បញ្ចាក់លិខិតទាំងឡាយរបស់ចៅក្រម និង
និយ័តភាពរបស់សវនាកា និង សវនកម្ម។ ក្រមនីតិវិធីព្រហ្មទណ្ឌ
បានប្រគល់តួនាទីចម្បងដល់ក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុស្តាប់ចម្លើយនៅដំណាក់កាលអយ្យការ
កំណត់ហេតុស្តាប់ ឬសួរចម្លើយនៅដំណាក់កាលចៅក្រមស៊ើបសួរ
និងជាអ្នកធ្វើកំណត់ហេតុសវនាការនៅ ដំណាក់កាលជំនុំជម្រះ។
នៅក្នុងបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ មានមាត្រាមួយចំនួន ដូចជា៖ មាត្រា ៨៣ កថាខណ្ឌទី១
បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលព្រះរាជអាជ្ញា មាត្រា ១២៨ និង១២៩
បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលចៅក្រមស៊ើបសួរ មាត្រា ៣២២ និង៣៣៧
បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលជំនុំជម្រះ ជាអាទិ៍។
តួនាទីរបស់ក្រឡាបញ្ជីមានច្រើនប្រភេទ
ដោយហេតុថាក្រឡាបញ្ចីទទួលបន្ទុកក្នុងការជូនដំណឹងទៅភាគី និង បញ្ចូនការកោះហៅផ្សេងៗ។
ក.
ដំណាក់កាលព្រះរាជអាជ្ញា
ក្រឡាបញ្ជី
ជាអ្នកធ្វើកត់ត្រារាល់ព័ត៌មានតាមរយៈការសួរ ឬស្តាប់ចម្លើយរបស់ជនជាប់សង្ស័យ ឬជនល្មើស
ឬដើមបណ្តឹង ឬសាក្សី ក្នុងកំណត់ហេតុដែលមានការដឹកនាំធ្វើកំណត់ហេតុដោយព្រះរាជអាជ្ញា។
ទម្រង់កំណត់ហេតុសម្រាប់ទិដ្ឋភាពនៃការអនុវត្ត
គឺមានការចុះហត្ថលេខារបស់ក្រឡាបញ្ជីអមតំណាងអយ្យការ។
ខ.
ដំណាក់កាលចៅក្រមស៊ើបសួរ
ក្រឡាបញ្ជី
ជាអ្នកអមចៅក្រមស៊ើបសួរជានិច្ច ដើម្បីជួយសម្រួលការងាររបស់ចៅក្រមស៊ើបសួរ
ប៉ុន្តែក្នុងករណីណាក៏ដោយ
ក្រឡាបញ្ជីមិនអាចបំពេញកិច្ចដែលជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរបានទេ។ ក្រឡាបញ្ជី
ជាអ្នករក្សាទុកសំណុំរឿងស៊ើបសួរដែលចៅក្រមស៊ើបសួររបស់ខ្លួនធ្វើចំណាត់ការ។
កាលណាសំណុំរឿងបាត់ ក្រឡាបញ្ជីជាអ្នកទទួលខុសត្រូវដោយអាចប្រឈមនឹងវិន័យរដ្ឋបាលពីក្រសួងយុត្តិធម៌។
ក្រឡាបញ្ជី ជាអ្នកបញ្ជាក់ភាពត្រឹមត្រូវលើលិខិតចម្លងដោយដាក់ថា “ថតចម្លងត្រឹមត្រូវតាមច្បាស់ដើម” ដើម្បីជាប្រយោជន៍សម្រាប់សំណុំរឿងបង្ការទុក
ឬដើម្បីប្រើប្រាស់នៅពេលបាត់លិខិតច្បាប់ដើម។ គ្រប់លិខិតនៃសំណុំរឿង ត្រូវតែបង់លេខដោយក្រឡាបញ្ជីតាមលំដាប់នៃកាលប្បវត្តិ។
សំណុំរឿង
និងសំណុំលិខិតដែលបង្ការទុកត្រូវតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជីនៅមន្ទីរចៅក្រមស៊ើបសួរ
ឬ នៅក្នុងបន្ទប់ណាមួយនៃតុលាការដែលមានលក្ខខណ្ឌសន្តិសុខគ្រប់គ្រាន់។ ក្រឡាបញ្ជី
ក៏ជាអ្នកថតចម្លងសំណុំរឿងឲ្យទៅមេធាវីបន្ទាប់ពីមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ
ដោយមេធាវីជាអ្នកបង់សោហ៊ុយថតចម្លង។
គ.
ដំណាក់កាលជំនុំជម្រះ
ក្រឡាបញ្ជី
ជាអ្នកកត់ត្រានូវកំណត់ហេតុសវនាការចាប់តាំងពីពេលមុនសវនាការ រហូតដល់បញ្ចប់។
ក្រឡាបញ្ជី ត្រូវពិនិត្យមើលអំពីវត្តមានរបស់ភាគីពាក់ព័ន្ធនៅពេលមុនសវនាការ
អានកំណត់ហេតុនានា ដើម្បីឲ្យ អ្នកចូលរួមសវនាការបានដឹងអង្គហេតុ
និងកត់ត្រារាល់សំនួរ-ចម្លើយនាពេលសវនាការរហូតដល់បញ្ចប់។
ដោយ៖
សុខ គឹមសុង ហេង
រក្សាសិទ្ធិដោយ៖ Business
Doctors
No comments:
Post a Comment