សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 18 June 2019

ខុសគ្នាដូចមេឃនិងដី! អារម្មណ៍ទទួលបាន ពេលលួចស្រលាញ់គេនិងគេលួចស្រលាញ់




ខុសគ្នាដូចមេឃនិងដី! អារម្មណ៍ទទួលបាន ពេលលួចស្រលាញ់គេនិងគេលួចស្រលាញ់


លួចស្រលាញ់គេ និងគេលួចស្រលាញ់ ឃ្លានេះមើលទៅមានពាក្យដូចគ្នា តែបើនិយាយពីអត្ថន័យវិញខុសគ្នាដូចមេឃនិងដី។

បើគេលួចស្រលាញ់យើង គ្រប់យ៉ាងគេចាប់ផ្ដើមធ្វើទាំងអស់ គ្រាន់តែឃើញយើងអនឡាញពេលណា គេឆាតមកនិយាយលេង ឲ្យយើងសប្បាយចិត្ត មិនឯកោនោះឡើយ។ សូម្បីផុសរូប ក៏មិនដែលបាត់ឈ្មោះគេលើបញ្ជី Like និង Comment ដែរ ។ និយាយទៅគេប្រៀបដូចជាម៉ូយដុំប្រចាំហាង ដែលតែងបង្ហា្ញញខ្លួនគ្រប់ពេលមានអីវ៉ាន់ចូលស្តុក គឺមិនដែលរំលង។
អារម្មណ៍គេស្រលាញ់ គឺកក់ក្ដៅណាស់ ។ ចិត្តគេចង់តែនិយាយរកយើង មិនដែលចង់ឃើញយើងមុខក្រញ៉ូវនោះទេ។ បើពេលណា គេមានរឿងសំខាន់ៗ ឬរឿងអ្វីថ្មីៗពាក់ព័ន្ធនឹងគេ យើងជាអ្នកដែលបានដឹងព័ត៌មាននេះពីគេផ្ទាល់ ព្រោះគេចង់ឲ្យយើងដឹងពីគេឲ្យច្រើនៗ ហើយគេចាត់ទុកយើងជាមនុស្សសំខាន់ក្នុងចិត្តគេផងដែរ។


ថ្ងៃបុណ្យឈប់សម្រាក ចូលឆ្នាំ ឬឆ្លងឆ្នាំជាដើម គេមិនដែលភ្លេចផ្ញើរសាជូនពរយើងនោះទេ ។ ពេលយើងនិងគេ មានរឿងងង៉ក់ដាក់គ្នា មិនដល់៥នាទីទេ សំឡេងលួងលោមគេក៏មកដល់ត្រចៀកយើង បើមិនអ៊ីចឹង ក៏គេឆាតមកឲ្យយើងបាត់ខឹងដែរ។ មើលទៅ ពិតជារ៉ូមែនទិក ហើយកក់ក្ដៅខ្លាំងបំផុត ព្រោះគេជាអ្នកធ្វើ យើងមិនបាច់សុំ ក៏គេស្មគ្រ័ចិត្តធ្វើវាដោយខ្លួនឯង ហើយយើងចាំតែទទួលអារម្មណ៍កក់ក្ដៅពីគេ។

បើលួចស្រលាញ់គេវិញ គ្រប់យ៉ាងគឺយើងផ្ដើមធ្វើម្នាក់ឯងទាំងអស់ យើងរង់ចាំគេឆាតមក តែចាំរហូតដល់ភ្លឺទៀត ក៏គេមិន Text មួយតួអក្សរដែរ។ ជួនកាលយើងមានរូបផុសថ្មីៗ យើងសង្ឃឹមក្នុងចិត្តថាមានគេចូលមកចុច Like ហើយ Comment មកនិយាយលេងជាមួយគ្នា ។ តែគ្រប់យ៉ាងគឺ ទទេស្អាតទាំងអស់ព្រោះយើងស្រលាញ់គេម្នាក់ឯង គេមិនគិតដូចយើងគិតលើគេទេ។
គ្រប់យ៉ាងពីគេ បើយើងមិនសួរ គេមិនដែលមានចិត្តមកប្រាប់ ហើយជួនកាលពេលសួរច្រើន គេធុញទៀតក៏មាន។ និយាយទៅ យើងចង់ដឹងពីគេណាស់ បារម្ភពីគេណាស់ តែគេវិញ មិនដែលនឹកគិតដល់យើងវិញឡើយ។
ពេលបុណ្យទានសំខាន់ៗ គ្រប់គ្នាគេទទួលសារជូនពរ តែយើងបើកមកមិនដែលមានឈ្មោះគេលោតមក ជូនពរយើងយ៉ាងម៉េច ឲ្យសប្បាយក្នុងចិត្តទាល់តែសោះ។ ជួនកាលយើងឆាតទៅគេ និយាយហូរហែរ ព្រោះចង់បង្កើតភាពស្និទ្ធស្នាលជាមួយគេ តែគេវិញបានត្រឹម Reacted Emoji គ្មានតបអីឲ្យយើងរំភើបចិត្តសោះ។
អារម្មណ៍លួចស្រលាញ់គេ វាឯកោខ្លាំង ហើយក៏ឈឺចាប់ខ្លាំងដែរ។ ដោយសារតែស្រលាញ់គេពេក សុខចិត្តធ្វើអ្វីៗឲ្យគេចាប់អារម្មណ៍ ទាំងដែលលទ្ធផលតបស្នងមកវិញមិនដែលដូចចិត្ត មានតែខូចចិត្តម្នាក់ឯង ហើយឈឺចាប់លើសដើម។
អ៊ីចឹងហើយ ទើបលួចស្រលាញ់គេ និងគេលួចស្រលាញ់ វាខុសគ្នាដូចមេឃនិងដី ហើយអារម្មណ៍ស្តែងចេញមកក៏មិនដូចគ្នាដែរ។ អ្នកមានគេលួចស្រលាញ់គឺសំណាងហើយ តែអ្នកលួចស្រលាញ់គេ មិនដឹងថាហេងស៊យ ឬយ៉ាងណាទេ ព្រោះគ្រប់យ៉ាងងងឹតស្លប់ដូចយប់ មិនដឹងកោះត្រើយនៅទីណា៕


No comments:

Post a Comment

Featured post

មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស

  មាត្រា ១២៥.- សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោស ការផ្អាកការប្រកាសទោសអាចត្រូវបង្គាប់បាន លុះត្រាតែជនជាប់ចោទមាន វត្តមានក្នុងសវនាការ ។ តុលាកា...