សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Wednesday, 22 March 2023

រឿង មហាចោរទល់ដែន (និពន្ធដោយ លោក សាង សាវាត)


នៅ​ចន្លោះឆ្នាំ ១៩៥២ ១៩៥៦ ស្នាដៃ​អក្សរ​សិល្ប៍​ខ្មែរ​បាន​ផុស​ឡើង​ព្រោង​ព្រៀតប្រលោម​លោក​ខ្មែរ​ត្រូវ​បាន​គេ​និយម​ច្រើន​ទៅ​ៗ​តាំង​ពី​ពេល​នោះ​មក​ដែរ គឺនៅ​សម័យ​នោះ​ហើយ​ដែល​លោក សាង សាវាត បាន​និពន្ធ​រឿង​មហា​ចោរ​នៅ​ទល់​ដែនបោះ​ពុម្ព​ផ្សាយជា​លើក​​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ ១៩៥៥។ រឿង​មហា​ចោរ​នៅ​ទល់​ដែន​នេះ​លើក​ឡើង​អំពី​វីរៈ​ភាព​របស់​មេ​ទ័ព​ម្នាក់​ឈ្មោះ​ មានន្ទ កាល​ពី​ឆ្នាំ​ ១៨៦៥ គឺជំនាន់​សៀមប៉ុនប៉ង​យក​ទឹក​ដី​ខ្មែរ មានន្ទ ជា​កូន​អ្នក​គ្រប់​គ្រង​ខេត្ត​សិរីសោភ័ណ​ម្នាក់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ព្រះកំពុត ព្រះកំពុត ដែល​ចូល​ដៃ​ជា​នឹង​សៀម​ហើយ​ដែល​កាន់​អំណាច​ផ្តាច់​ការ​នៅ​ក្នុង​ខេត្ត​នោះ។ មានន្ទ ចាប់​ចិត្ត​ស្នេហា​ទៅ​លើ​នាង​ ទេវី ដែល​​ជា​កូន​ស្រី​របស់​អ្នក​ស្នេហា​ជាតិ​ម្នាក់​ឈ្មោះ​ វិសេសក្លាហាន​ ពោល​គឺ​សត្រូវ​របស់​ព្រះ​កំពុត ។ នៅ​ក្នុង​រាត្រី​មួយ​បន្ទាប់​ពី​បាន​ដឹង​ថា​ទេវី​ជា​កូន​ស្រី​បាន​លបលួច​ទៅ​ជួប​មានន្ទ វិសេស​ ក្លាហាន​ បាន​ចាប់​បង្ខំ​ឲ្យ​គូរ​ស្នេហ៍​ទាំង​ពីរ​រៀប​ការ​ទាំង​កណ្តាល​រាត្រី​ រៀប​ការ​កូន​ស្រី​រួច​ហើយ​វិសេស​ក្លាហាន​ក៏​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ។ មានន្ទ​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​កាមាដែលពូកែ​ខាង​សិល្ប៍​សាស្រ្ត​ដូច​គ្នា​ប៉ុន្តែ​ដែល​មាន​ចិត្ត​ឃោរឃៅ កាមា​ក៏​ចាប់​​ចិត្ត​ប្រតិព័ត្ត​ទៅ​លើ​រូប​នាង​ទេវីដែរ ពេល​មានន្ទ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិ​ការណ៍​សឹក កាមា​បាន​ទៅ​ចែចង់​នាង​ទេវី​ប៉ុន្តែ​​ពុំ​បាន​សម្រេច ទោះ​បី​នាង​ទេវី​មាន​គត៌​ពោរពោះ​ទៅ​ហើយ​ក្តី​ ក៏​កាមា​​នៅ​តែ​មក​សាក​ល្បង​បណ្តាច​ចំណង​ស្នេហា​រវាង​នាង​ទេវីនឹង​មានន្ទ​ជារឿយ​ៗ​ដែរ។

ទស្សនៈចំពោះរឿងផ្កាស្រពោន (និពន្ធដោយ លោក នូ ហាច )

 



រឿង​ផ្កា​ស្រពោន​ដែល​ទស្សនា​វដ្តី​ប្រចាំ​សប្តាហ៍​កម្ពុជា​បោះ​ផ្សាយ​ជា​ភាគ​និទាន​នៅ​ឆ្នាំ ១៩៤៧ ហើយ​ដែល​ត្រូវ​បាន​ចង់​ក្រង​ជា​សៀវភៅ​ប្រលោម​លោក​ទាំង​មូល​នៅ​ឆ្នាំ ១៩៤៩ ជា​ប្រលោម​លោក​មុន​ដំបូង​បង្អស់​របស់​លោក នូ ហាច ។ ស្នា​ដៃ​នេះ​ត្រូវ​បាន​ក្រសួង​សិក្សា​ធិការ​ជាតិ​បញ្ចូល​មក​ក្នុង​កម្ម​វិធី​សិក្សា​អក្សរ​សិល្ប៍​ខ្មែរ​នៅ​ឆ្នាំ​ ១៩៦០ សម្រាប់​ថ្នាក់​ទី​៤​ទំនើប​នៃ​មធ្យម​សិក្សា ។ សិក្សា​នុ​សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​ស្គាល់​រឿង​ផ្កា​ស្រពោន​នេះ​គ្រប់​ៗ​គ្នា​គឺ​ជា​ប្រលោម​លោក​ផ្នែក​មនោ​សញ្ចេត​នា​មួយ​ដែល​គួរ​ស្នេហ៍​ពី​រូប​គឺ​ប៊ុន ធឿន និង​នាង​វិធាវី​ពុំ​បាន​ជួប​គ្នា​ដូច​គោល​បំណង​ព្រោះ​តែ​ម្តាយ​របស់​នាង​វិធាវី​មើល​ស្រាល​ពេក​ទៅ​លើ​សេចក្តី​ស្នេហា​រវាង​យុវជន​ដ៏​បរិសុទ្ធ​ទាំង​ពីរ​នោះ ហើយ​ចាត់​ទុក​បញ្ហា​ទ្រព្យ​​សម្បត្តិ​ផ្នែក​សម្ភារៈ​ថា​ជា​បញ្ហា​សំខាន់​ជាង ។

សង្ខេបរឿង ទុំទាវ (និពន្ធដោយ ភិក្ខុសោម)




-ប្រភេទ៖ អក្សរសិល្ប៍ទំនើបប្រលោមលោកបែបមនោសញ្ជេតនា

-ចលនា៖ ខេមរនិយម

-ឥទ្ធិពល៖ ព្រះពុទ្ធសាសនា

-សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)

-អ្នកនិពន្ធ៖ ភិក្ខុសោម ។

    សង្ខេបរឿងដូចតទៅ ៖

នៅនៅវត្តវិហារធំ ក្នុង​ខេត្ត​បាភ្នំ​ មាន​នេន​ពីរ​អង្គ​ មួយ​អង្គ​នាម​ទុំ មួយ​អង្គ​ទៀត​នាម​ពេជ្រ​ ស្រឡាញ់​គ្នា​ដូច​​បង​ប្អូន ហើយ​តែង​នាំគ្នា​ ធ្វើ​តោក​លក់​ជា​ធម្មតា។​ នេនទុំ​ បាន​ទាំង​រូប​សម្បត្តិ​ បាន​ទាំង​វោហារ​ ទាំង​សំឡេង​ ឯវិជ្ជា​មន្ត​អាគម​​អូម​អាម​ក៏​ចេះចាំ​យ៉ាង​ស្ទាត់។ ចំណែក​នេន​ពេជ្រ​ក៏​ពូកែ​ខាង​ផ្លុំ​ប៉ីណាស់​ដែរ។ ខែ​រងារ​មក​ដល់​ នេន​ទាំងពីរ​អផ្សុក​បាន​បបួល​គ្នា​ លា​លោក​គ្រូ​ផ្ទុក​តោក​ក្នុង​រទេះ​ នាំ​ទៅ​លក់​ជា​នៅ​ស្រុក​ឆ្ងាយ​។ នេន​ដើរ​លក់​ហូរ​ហែ​ ដល់​ខេត្ត​ត្បូង​ឃ្មុំ។ គ្រប់​ទី​​កន្លែង​ដែល​នេន​ទៅ​ដល់​ រូប​សម្បត្តិនិង​សំឡេង​របស់​ទុំ​ បាន​ទាក់​ទាញ​ប្រជាជន​ឲ្យ​ចោម​រោម​ស្រឡាញ់​រាប់​អាន​។

សង្ខេបរឿង កុលាបប៉ៃលិន ( ស្នាដៃរបស់ លោក ញ៉ុកថែម )

 

-ប្រភពរឿង៖ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។

-ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា

-ចលនា៖ ខេមរនិយម

-អ្នកនិពន្ធ៖ ញ៉ុក ថែម កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣

ប្រធានរឿង៖ រឿងកុលាបប៉ៃលិន អ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្រដែលពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត ជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់ និងការមានទំនុកចិត្តលើខ្លួនឯង (អត្តាហិ អត្តនោ នាថា)។

សង្ខេបរឿងដូចតទៅ ៖

Featured post

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រម នស/រកម/០២១៨/០០៣ យើង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី...