ជំពូកទី ៣
ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជានៅក្នុងលំហ
ផ្នែកទី ១
បទល្មើសដែលបានប្រព្រឹត្ត ឬចាត់ថាបានប្រព្រឹត្តនៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា
មាត្រា ១២. - គោលការណ៏ដែនដីនៃការរអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា
ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយដែល បានប្រព្រឹត្តនៅលើផែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
ផែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ ដែលមានចំណងចងភ្ជាប់នឹងផែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
No comments:
Post a Comment